រត់គេច

264 8 0
                                    

ភាគទី4

                           រត់គេច
   
      រាងតូច នឹង រាងសង្ហា ញ៉ាំអីជុំគ្នាមើលទូរទស្សន៏ រួចក៏ជជែកគ្នាលេងពីនេះពីនោះ យ៉ាងស្និតស្នាល។ នាងក្រមុំតូច មានអារម្មណ៏ផ្លែក នឹងរីករាយ ពេលដែរមានគេនៅក្បែរនាង តែនាងមិនបានគិតឡើយថាវាជាស្នេហា មានអារម្មណ៏ស្រលាញ់ គ្រាន់តែនាងចូលចិត្តគេធម្មតាប៉ុណ្ណោះ សម្រាប់អ្នកកម្លោះវិញ កាន់តែលង់នឹងនាងខ្លាំងឡើងៗ ទោះនាងចូលចិត្តឌឺ សម្តីមិនសូវល្អពេលខ្លះ ក៏គេមិនបានប្រកាន់ នឹងដកចិត្តឈប់ស្រលាញ់។
     "យ៉ុនជីន ខ្ញុំមានអារម្មណ៏ថានឹកលោកប៉ាណាស់"កំពុងតែញ៉ាំសុខៗ នាងក្រមុំក៏ពោលឡើងបែបនេះ នាងទម្លាក់សមចុះ លែងមានអារម្មណ៏ញ៉ាំតទៅទៀត។
     "បូរ៉ាមនាងមិនដឹងឬធ្វើជាមិនដឹងប៉ារបស់នាងមិនបានប្រាប់នាងទេមែនទេ?"
យ៉ន់ជីន លើកចិញ្ចើមសួរទៅនាង
    "ដឹងអ្វី?ខ្ញុំមិនដឹងទេ!"នាងក្រមុំ រហ័សសួរ លោកប៉ានាងមានអ្វីលាក់ឬ?ចោះមិចក៏អ្នកកម្លោះនេះដឹង?
     "ខ្ញុំយកនាងមកទីនេះ មិនមែនចាប់ជម្រិត យកនាងមកធ្វើបាបអ្វីនោះទេ ខ្ញុំមានហេតុផលរបស់ខ្ញុំ"អ្នកកម្លោះចាប់ផ្តើមនិយាយការពិតបន្តិចម្តងៗអោយនាងបានដឹង តែនាងមិនបានទុកចិត្តទៅលើគេនោះទេ មានហេតុផលអ្វីដែរគេត្រូវដឹងពីរឿងលោកប៉ារបស់នាងច្បាស់យ៉ាងនេះ។
នាយដាក់សមចុះ មើលមុខស្រីតូចចំ រួចក៏និយាយយ៉ាងច្បាស់ៗ
     "បើសិនជានាងឈានជើងចូលផ្ទះបន្តិច! កុំគិតថានឹងរត់ចេញពីទីនោះទៅអាមេរិកវិញបាន មានតែត្រៀមខ្លួនចូលរោងការទៅ"អ្នកកម្លោះមិនខ្លាចនឹងលាក់បាំងនាងទៀតឡើយ ទោះបីគេនិយាយការពិតបែបណាក៏នាងគ្មានផ្លូវនឹងជឿគេនោះដែរ។
     "មិចក៏លោកដឹង?កុំមកបោកប្រាស់ខ្ញុំ!"នាងក្រមុំ មិនបានជឿសូម្បីបន្តិចឡើយ នាងជឿជាក់ថាប៉ារបស់នាងមិនមែនបែបនេះនោះឡើយ វាគ្រាន់តែជារឿងប្រឌិតមួយប៉ុណ្ណោះ។ម្យា៉ង ហេតុអ្វីក៏គេដឹងច្បាស់យ៉ាងនេះ
     "ខ្ញុំដឹងថាវាពិបាកនឹងជឿណាស់ ខ្ញុំគ្រាន់តែប្រាប់អោយនាងដឹង។ ខ្ញុំស្គាល់ប៉ារបស់នាងច្បាស់ណាស់ មិនមែនចេះតែយកមកនិយាយទេ បើវាមិនមែនការពិត!"
អ្នកកម្លោះ មិនស្ទាក់ស្ទើរនឹងនិយាយ គេក៏មិនបានកុហកនាងដូចគ្នា នេះក៏ជាហេតុផលមួយទៀតដែរគេយកនាងមកទីនេះ។
     "មិចក៏លោកដឹងច្បាស់ម្លេស រឿងរបស់ប៉ាខ្ញុំសោះ! កុំមកប្រឌិតរឿងឆ្កួតៗបែបនេះទៀត!"
ស្រីស្រស់ មិនបានជឿសូម្បីបន្តិចក៏ស្រែកថាអោយគេវិញ អ្នកកម្លោះក៏មិនបានថាអ្វីឡើយ ព្រោះគេដឹងច្បាស់ថានាងមិនជឿស្រាប់ទៅហើយ
     "ខ្ញុំមិនបង្ខំអោយនាងជឿទេ ខ្ញុំគ្រាន់តែនិយាយអោយនាងលឺ ខ្ញុំធ្វើបែបនេះគ្រាន់តែចង់ការពារនាង មិនចង់អោយនាងរៀបការជាមួយមនុស្សដែរនាងមិនបានស្រលាញ់ វាគ្មានក្តីសុខឡើយ"រាងសង្ហា និយាយមួយម៉ាត់ចុងក្រោយនេះ ស្រីតូចច្រលឹងក៏ដើរចេញ លែងចង់ស្តាប់អ្វីតទៅទៀត។អ្នកកម្លោះមិនបានឃាត់ ឬ ក៏ទៅតាមនាងឡើយ។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now