ការពារនាង

243 7 0
                                    

ភាគទី5

      "ខ្ញុំសុំទោស"រាងតូច និយាយពាក្យសុំទោសជាលើកដំបូង ទាំងញ័រមាត់ យ៉ុនជីន ចាប់ចង្កានាងទាញអោយមើលមុខសង្ហារបស់គេចំ រួចក៏និយាយ:
       
     "រាល់ដងខ្ញុំស្លូតជាមួយនាងពេកមែនទេ បានជានាងហ៊ានលួចឡានរបស់ខ្ញុំ ជិះចេញទៅ មិនញញើតបន្តិចសោះ!"
     
      "យ៉ុនជីន ! ខ្ញុំសុំទោសពិតមែន"រាងសង្ហា ក្តាប់ដៃម្ខាងដោយកំហឹង ត្រឹមបែបនេះនាយខឹងយ៉ាងខ្លាំង ចោះទម្រាំនាងរត់ចេញបានពីទីនេះ គេខឹងប៉ុណ្ណាទៅ!
         "ខ្ញុំធ្លាប់ប្រាប់ហើយថាថាកុំចង់រត់គេចចេញពីទីនេះអី គ្មានប្រយោជន៏ទេនាំតែឈឺខ្លួននាងទេ"
      "លោកចង់ធ្វើស្អី"នាងក្រមុំសួរឡើងពេលឃើញគេអោបចង្កេះរបស់នាងយ៉ាងស្និត អ្នកកម្លោះយកដៃប្រឡេសឡេវអាវម្តងមួយៗ បូរ៉ាម យំយកដៃអោបជង្គង់ដោយភាពភ័័យខ្លាច។
      "កុំធ្វើអីខ្ញុំ!"នាងក្រមុំ អង្វរអ្នកកម្លោះ យ៉ាងគួរអោយអាណិត យ៉ន់ជីន មិនដាច់ចិត្តធ្វើបាបនាងនោះឡើយ ក៏ពោលឡើង
      "កុំអោយមានលោកក្រោយទៀតអោយសោះ!លើកក្រោយខ្ញុំមិនបានលោកលែងអោយនាងទៀតទេ!"
      យ៉ុនជីន ស្តីថាអោយនាងខ្លាំងៗ មិនលើកលែង រួចក៏ដើរចេញពីបន្ទប់ អោយនាងអង្គុយយំម្នាក់ឯងមិនលួងលោម។
      "មនុស្សឆ្កួត មនុស្សអាក្រក់!ហ៊ឹក"ស្រីតូចបោះខ្នោយចុះទៅក្រោម យំខ្សិបខ្សួល។

                        ស្អែកឡើង

     រាងតូចដើរចុះមកខាងក្រោមទាំងស្រង៉ូតស្រងាត់ ភ្នែក
សម្លឹងឆ្វេងស្តាំ រកមើល មនុស្សប្រុសដែរខឹងនឹងនាងពីម្សិលមិញ វីវរខឹងនាងដល់ព្រឹកមិនទាន់បាត់ទៀត។
     "យ៉ន់ជីន!លោកកំពុងធ្វើអី?"នាងក្រមុំដើរមក ផ្ទះបាយឃើញអ្នកកម្លោះ ចម្អិនម្ហូបអ្វីមិនដឹងក៏សួរ តែគ្មានការឆ្លើយតបឡើយ មានតែមុខស្មើរ មិនខ្ចីមើលនាង មិនខ្វល់ពីសម្តីមិញនេះរបស់នាង។
     "យ៉ុនជីន!ខ្ញុំ..."មិនទាន់បាននិយាយផង នាងត្រូវអ្នកកម្លោះដើរបុកមួយទំហឹងស្ទើរដួល ដោយយកម្ហូបធ្វើមិញនេះមកដាក់លើតុ។
     "ញ៉ាំទៅ!"រាងសង្ហា គម្រោះគម្រោយដាក់នាង មិនគួរអោយស្រលាញ់ដូចជារាល់ដង នេះមកពីគេខឹងនាងនៅមិនទាន់បាត់។ រាងតូច ដើរមកអង្គុយលើកៅអី ដើម្បីញ៉ាំអាហារពេលព្រឹកជាមួយគេ។នេះក៏ជាស្នាដៃលើកទីមួយរបស់គេដែរចម្អិនម្ហូបអោយនាងញ៉ាំ។
     "អូហូ ទំនងណាស់បែបនេះខ្ញុំប្រហែលត្រូវញ៉ាំអោយអស់ពីចាន"
     "........."
     គ្មានការឆ្លើយតប ចេញពីមាត់របស់គេបន្តិច សម្តីនាងដូចជាអត់បានចូលក្នុងត្រចៀកគេតិចសោះ គិតតែពីញុកអាហារចូលមាត់ញ៉ាំយ៉ាងឆ្ងាញ់ មិនខ្វល់ពីអ្នកអង្គុយញ៉ាំជាមួយ ថានាងអន់ចិត្តកម្រិតណានោះឡើយ។
     បូរ៉ាម មិនបាននិយាយតទៀត នាងលេបបាយទាំងអួល គ្មានជាតិជូវបន្តិចសោះ។នាងហាក់មាន
អារម្មណ៏ផ្លែក ឈឺៗ ថប់ៗពេលគេធ្វើបែបនេះដាក់នាង។
      "ហ៊ឹក.."បូរ៉ាម ទប់លែងជាប់ ក៏យំចេញមក នៅនឹងមុខ អ្នកកម្លោះ ដូចជាកូនក្មេង។ យ៉ន់ជីន បើកបើកភ្នែកធំរួចក៏ប្រញ៉ាប់សួរនាងទាំងក្តីបារម្ភ
      "បូរ៉ាម !មិចនាងយំចឹង កើតអី?"អ្នកកម្លោះបង្ហាញក្តីបារម្ភភ្លាមៗ ដែរសុខៗនាងយំគ្មានមូលហេតុបែបនេះ។
      "មកពីលោកមិនខ្វល់ពីខ្ញុំ លោកមិនដូចរាល់ដង ថ្ងៃនេះលោកផ្លែក"
      យ៉ន់ជី ងាកមុខចេញលួចសើច បែបនេះមកពីនាងលង់ស្រលាញ់គេដែរហើយទេដឹងគ្រាន់តែបែបនេះទើបនាងដល់ថ្នាក់យំ។
      "មិនចេះលួងកុំមកនិយាយរកខ្ញុំ"យ៉ន់ជីន ដើរចេញទៅបាត់ទាំងមុខស្មើរដដែរ នាងក្រមុំជូតទឹកភ្នែកចេញ សម្លឹងមើលដំណើរពីក្រោយរបស់គេ ដែរបោះជំហ៊ានដើរចេញទៅក្រៅផ្ទះ
      "ចឹងខ្ញុំត្រូវតាមលួងគេហេ?អត់ចេះផង!"
      ដោយសារតែមិនស្រណុកចិត្ត មានអារម្មណ៏ផ្លែកៗ នាងក្រមុំក៏សម្រេចចិត្តដើរចេញទៅខាងក្រៅស្វែងរក រាងសង្ហា ទោះនាងមិនចេះលួង មិនដែរចេះទ្រអ្នកណាធ្លាប់តែធ្វើចរិកស្រីស្អាត មានតែគេតាមទ្រនាង គ្រប់ពេលវេលាក៏ដោយ ។
      បូរ៉ាម ចាញ់គេត្រង់នេះ អារម្មណ៏របស់នាងប្រាប់ថាគ្មានគេមិនបាន តែនៅតែមិនទទួលថាខ្លួនស្រលាញ់គេ រាងតូចដើរចេញទៅខាងក្រៅ ក៏ឃើញគេអង្គុយក្នុងសួនច្បារ គយគន់ទេសភាព នឹងស្រូបយកខ្យល់បរិសុទ្ធពីទីនោះ។
      "យ៉ុនជីន !  មិចក៏មកអង្គុយទីនេះ"នាងក្រមុំសួរ ដោយប្រើវាចាស្រទន់ នឹងទឹកមុខកម្សត់គួរអោយអាណិត។រាងសង្ហា ឃើញបែបនេះ ក៏សូមលេងចរិកខ្មឺតបន្តិចសិនហើយ នាយងាកមុខចេញមិនឆ្លើយតប ធ្វើជាមិនដឹងមិនលឺមិនឃើញ។
      "យ៉ុនជីន និយាយជាមួយខ្ញុំតិចទៅណា កុំស្ងាត់ៗដាក់ខ្ញុំបែបនេះអី"នាងក្រមុំ ទៅអង្គុយជិតនោះ ចាប់ដៃរបស់គេ ធ្វើអោយគេរំភើប។
      "ខ្ញុំសុំទោស លោកពិតមែនណា! ខ្ញុំសន្យា ថា......."និយាយដល់ត្រង់នេះ នាងក៏គាំង និយាយទៅមុខទៀតលែងកើត ។នាងក្រមុំស្ងាត់បន្តិច រួចក៏និយាយតទៅមុខទៀត"
      "សន្យាថានឹងមិនរត់គេចទៀតទេ"
      រាងសង្ហា អង្គុយស្តាប់ទាំងញញឹម យ៉ាងណាក៏មិនអាចទុកចិត្តនូវពាក្យសន្យាប៉ុន្មានម៉ាត់របស់នាងបានទេ ខ្លាចចាញ់បោកល្បិចក្មេងកំហូច។
      "មិនជឿ!"រាងសង្ហាតប មួយម៉ាត់គ្មានជាតិតិចសោះ គម្រោះគម្រោយដដែរ។
      "យ៉ន់ជីន ពិតមែនណា អត់កុហកទេ"
      រាងតូច ខំប្រឹងធ្វើមុខក្រមេចក្រមើម មុខកំប្លែងអោយគេសើច តែគ្មានប្រហោជន៏ឡើយ នៅតែមុខមិនរីកដរដែរ
លើសពីនេះបង្ហាញភាពធុញទ្រាន់ ដាក់នាងទៀត អ្នក
កម្លោះរៀបនឹងងើបចេញទៅហើយ តែក៏ត្រូវនាងចាប់ដៃជាប់ រួចនិយាយ
     "បង យ៉ុនជីន...!" យ៉ុនជីន ភ្ញាក់ព្រើត នឹងពាក្យសម្តីរបស់នាងក្រមុំ សម្លេងដែរធ្លាប់តែញិញ របស់នាងប្តូរមកជាផ្អែមល្ហែម នាងចាញ់ត្រឹមប្រុសម្នាក់នេះហើយ!
     "ហ៊ូ នាងហៅខ្ញុំថាមិចមិញ?"អ្នកកម្លោះ ក្បាលខូច ធ្វើជាមិនលឺ ចង់អោយនាងហៅគេថាបងម្តងទៀត ពាក្យមួយឃ្លារបស់នាងនេះធ្វើអោយកំហឹងរបស់គេទាំងប៉ុន្មានរសាត់បាត់ទៅអស់រលីង។
     "បង! ឈប់ខឹងទៅ ខ្ញុំសុំទោស!"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now