យកនាងចេញពី យ៉ុនជីន...!

147 4 0
                                    

ភាគទី11

               យកនាងចេញពី យ៉ុនជីន...
  
ការមកមើល លោក លី ឯនេះវិញ

     លោកកំពុងបញ្ជាកូនចៅយ៉ាងស្វះស្វែងអោយតាមស៊ើបគ្រប់កន្លែង ដើម្បីស្វែងរក កូនស្រីរបស់គាត់ នឹងសត្រូវ របស់គាត់គឺ គីម យ៉ុនជីននេះឯង។
     " ធ្វើការ អោយបានល្អ យើងនឹងមានរង្វាន់អោយ ចាប់កូនស្រីយើង មកអោយយើងវិញអោយបាន! "
     អ្នកជាចាហ្វាយបញ្ជាកូនចៅ យ៉ាងម៉ាត់ម៉ាត់ ។

   ការស្វែងរក ក៏បានចាប់ផ្តើមពីពេលនេះតទៅ មិនដឹងជាវាសនា របស់គូស្នេហ៏ទាំងពីរនេះទៅជាយ៉ាងណាតទៅមុខទៀតនោះទេ ស្រលាញ់គ្នា ផ្អែមល្ហែមជាមួយគ្នាមិនទាន់បានប៉ុន្មានផងក៏ត្រូវជួបរឿងស្មុកស្មាញបាត់ទៅហើយ....។

     នៅក្នុងមន្ទីពេទ្យ បន្ទប់ដែរ យ៉ុនជីន កំពុងសម្រាក មាន ជេមីន អង្គុយមើលថែ ចាហ្វាយរបស់គេបន្ទាប់ពីគេមានកម្លាំងមកវិញ។
     " ចាហ្វាយ!សូមឆាប់ដឹងខ្លួនឡើងមក អ្នកនាង បូរ៉ាមនៅចាំចាហ្វាយ"
     ជេមីន អង្គុយមើលថែចាហ្វាយរបស់គេជាប់មិនទៅណានោះឡើយ។

មួយអាទិត្យក្រោយមក

    ពេលវេលាពិតជាដើរលឿនណាស់ .! មួយភ្លេចសោះ មួយអាទិត្យក៏បានកន្លងផុតបាត់ទៅ។ នាងតូច បូរ៉ាម អង្គុយនៅក្នុងឡាន ទាំងអារម្មណ៏រំភើប ។ ថ្ងៃនេះដែរ
ជេមីនបានគោរពសន្យារបស់ខ្លួនហើយ គេបាននាំនាងទៅមើល យ៉ុនជីន ! នាងនឹកគេសឹងស្លាប់ទៅហើយ។
    "តើអាការ:គាត់យ៉ាងណាហើយ?"
    នាងសួរ ទៅ ជេមីនដែរកំពុងបើកឡាន ដោយក្តីបារម្ភ។
    "គាត់ មិនទាន់ដឹងខ្លួននោះទេ ពេទ្យប្រាប់ថា ត្រូវការពេលបន្តិចទៀត.."  នាង រាងពិបាកក្នុងចិត្តបន្តិច ពេលលឺបែបនេះ ប៉ុន្តែ យ៉ាងណា ថ្ងៃនេះនាងក៏នឹងបានជួបគេហើយ។

មន្ទីពេទ្យ....

     បូរ៉ាមដើរចូលទៅក្នុងពេទ្យ យ៉ាងតក់ក្រហល់ ជាមួយអងរក្សជាច្រើនតាម ការពារនាង។ ស្របពេលដែរនាងដើរយ៉ាងប្រញ៉ាប់ មានបុរសម្នាក់បានដើរកាត់ពីមុខនាង ដោយគេមានអាការ:ចម្លែក ទឹកមុខគួរអោយខ្លាច បុរសនោះសម្លឹងមើលមកនាងមិនឈប់ ទួសដើរហួសគ្នាក៏ដោយ។ ពេលនោះ យើងក៏បានឃើញថា បុរសនោះបាន :
     "រកឃើញ គេ នឹងអ្នកនាង បូរ៉ាមហើយចាហ្វាយ!"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Où les histoires vivent. Découvrez maintenant