គេនឹងត្រូវស្លាប់មែនទេ?

197 2 0
                                    

ភាគទី21

                           រៀបការ

     ទីបំផុត បូរ៉ាម នឹង ស៊ូមី បានត្រឡប់មកដល់ ភូមិគ្រិះ យ៉ុនជីនវិញដោយសុវត្ថិភាព។
     អ្នកយាម ឃើញក៏នាំគ្នារំភើបគ្រប់ៗគ្នា ព្រោះបើនាងមិនមកវិញ ពួកគេស្លាប់គ្មានដីកប់មិនខាន។
    
     ទ្វាបានបើក យ៉ាងធំ។ឡានក៏បើកចូលយ៉ាងលឿន។
     រាងតូច ដើរចុះពីលើឡាន ដោយអារម្មណ៏ចំឡែក នាងមិនយល់ទេ ម្តេចក៏ថ្ងៃនេះ ភូមិគ្រិះ ស្ងាត់ម្លេស វត្តមានរបស់ប្តីក៏មិនឃើញ ជេមីនក៏មិនឃើញ ប៉ុន្តែនាងបាននឹកគិតមកវិញ ពួកគេប្រាកដជាកំពុងស្វែងរកនាងហើយ ដោយសារបាត់ខ្លួននាង។
    រំពេចនោះ ប្រុសអ្នកជាកូនចៅរបស់ប្តីនាង បានរត់មកយ៉ាងត្រហេបត្រហប ដោយទឹកមុខ ភ្ញាក់ផ្អើល។
    "អ្នកនាង! "
    " យក នាង ទៅសម្រាកទៅនាងនៅក្នុងឡាន!"
    បូរ៉ាម បញ្ជា ប្រុសម្នាក់នោះ នាងលើ ក្រមុំតូច ស៊ូមី មិនរួចនោះទេ ពេលនេះនាងអស់កម្លាំងណាស់។
    "ឈប់សិន! ចាហ្វាយឯងទៅណាហើយ!"
    "គឺគាត់ចេញទៅរកអ្នកនាង!"
    នាង លើកចិញ្ចើម នាងថាមិនខុសទេ គឺបែបនេះពិតមែន។
    "ពួកវាបានគម្រាម ចាហ្វាយ ! ខ្ញុំមិនគិតឡើយ ថាអ្នកនាងមកវិញម្នាក់ឯង ដោយមិនមានចាហ្វាយមកជាមួយ!"
    នាងក្រមុំ មិនយល់នឹងសម្តីនេះនោះទេ  ។ ប្រុសម្នាក់នោះ ក៏ពន្យល់ប្រាប់នាងគ្រប់រឿងរ៉ាវទាំងអស់ ដែរបានកើតឡើង។ ក្នុងចិត្តក៏មិនយល់ ម្តេចនាងមិនដឹងរឿងរ៉ាវអស់នេះ ក្រែងនាងជាចំណាប់ខ្មាំងរបស់ពួកវា ដែរស្ថិតក្នុងហេតុការណ៏នេះឬ។
    រាងកាយតូច ស្ទើរដួលទៅនឹងដី ពេលបានលឺ នាងដឹងក្នុងចិត្តច្បាស់ណាស់  មានរឿងមិនល្អកើតឡើងពុំខានទេ។
    "វីវរហើយ! ចូលអន្ទាក់គេហើយ!"
    នាងក្រមុំឆ្លេឆ្លា រត់ចូលទៅក្នុងផ្ទះ បំណងទៅរក ជេមីន ប៉ុន្តែ ជេមីន មិនបាននៅទីនេះនោះទេ។

     ប្រុសម្នាក់នោះ ក៏បី ស៊ូមីចេញពីក្នុងឡាន យកនាងទៅសម្រាកបាត់ទៅ តែគេក៏មិនបានភ្លេចរាយការណ៏ទៅជេមីនដូចគ្នា ដែលបូរ៉ាមបានត្រឡប់មកផ្ទះវិញ។

       __________________________________

     មុខឃ្លាំងចំណាស់ ដែរ ផ្ទុះគ្រាប់បែក ប៉ូលីស ជាច្រើន ធ្វើដំណើររហូតមកដល់ទីកន្លែងកើតហេតុ លើសពីនេះ ដោយដឹងថាមានមនុស្សនៅខាងក្នុង ក្រុមប៉ូលីសទាំងអស់ ស្វះស្វែងនាំគ្នារុករក ពេញទីនោះ ។
     ប៉ូលីសខ្លះទៀត ក៏សាកសួរអ្នកដែរនៅម្តុំនេះ អំពីហេតុការណ៏មួយនេះអោយបានលម្អិត។
     "ខ្ញុំមិនបានដឹងទេ! ខ្ញុំដឹងត្រឹមថាទីនេះមានគ្រាប់បែក មានមនុស្សជាអ្នកធ្វើ!"
     ជេមីន ផ្តល់ពត៌មានទៅប៉ូលីស ចិត្តចង់សម្រុកចូលទៅរក ចាហ្វាយខ្លួន ប៉ុន្តែ ក្រុមប៉ូលីស មិនអនុញ្ញាតនោះឡើយ ខ្លាចមានគ្រោះថ្នាក់។ ឃ្លាំងនោះ មិនទាន់បាន ផ្ទុះបាក់ស្រុតចុះមកទាំងអស់ទេ ព្រោះគ្រាប់បែកបំផ្ទុះតែខាងមុខ ម្យាង ឃ្លាំងនេះធំខ្លាំង។
     "អោយខ្ញុំចូលទៅ!"
     "មិនបានទេ! វាគ្រោះថ្នាក់ខ្លាំងណាស់!"
     បើលោកចូលទៅ នឹងមិនមានសុវត្ថិភាពទេ។
     ជេមីន នៅតែមិនអាចចូលបានដដែរ ។ អ្នកកម្លោះបើកទូរស័ព្ទមើល ក៏ឃើញសារដែរ កូនចៅនៅភូមិគ្រិះផ្ញើរអោយ។ នាយក៏ចុច ខលទៅគេ។
     (ចាហ្វាយ មានគ្រោះថ្នាក់ហើយ នៅឃ្លាំងត្រូវបានពួកវាបំផ្ទុះ តែឯងហាមដាច់ខាតប្រាប់រឿងនេះទៅអ្នកនាង បូរ៉ាម!)
     ជេមីន ខលទៅប្រាប់ បុរសម្នាក់នោះ នាយមិនហ៊ានអោយ បូរ៉ាមដឹងនោះទេ ខ្លាចថានាងនឹងបារម្ភ យំរហូតដល់សន្លប់ដោយសារបារម្ភ។
     (បាទ! ខ្ញុំនឹងមិនប្រាប់អ្នកនាងទេ!)
     បានទទួលពាក្យទាំងនេះ ជេមីនក៏ចុចបិទទូរស័ព្ទ ។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now