អារម្មណ៏ស្រលាញ់

309 11 0
                                    

ភាគទី3

                    អារម្មណ៏ស្រលាញ់
    

     ព្រឹកព្រលឹមក៏បានឈានចូលមកដល់សារជាថ្មី ពន្លឺព្រះអាទិត្យជះចូលទៅក្នុងបន្ទប់ នៅពេលដែរអ្នកកម្លោះស្រស់សង្ហា បានបើកវាំងនន អោយវាចាំងចូលមកខាងក្នុង
       "អឹមមមមមម"
  នាងក្រមុំ ពត់ដៃពត់ជើង    យ៉ន់ជីនឃើញបែបបេះក៏ប្រញាប់រត់ចេញពីបន្ទប់យ៉ាងលឿនខ្លាចនាងភ្ញាក់នឹងរករឿងគេ ព្រោះយប់មិញពេលនាងគេងលក់គេឡើងទៅដេកអោបនាង
     "អ្នកណាបើកវាំងនននឹង !ចំមែន"
នាងក្រមុំមិនគិតច្រើន ក្រោកដើរទៅបិទវាំងនន រួចឡើងទៅគេងបន្តទៀតយ៉ាងសុខស្រួល



     "ពុទ្ធោហ៊ើយ មិញនាងប៊ិះនឹងភ្ញាក់ ឃើញមុខខ្ញុំទៅហើយ"
អ្នកកម្លោះ ខ្លាចនាងដឹង នឹងរករឿងគេ ប៉ុន្តែជាសំណាងនាងមិនដឹងឡើយ

រាងសង្ហា ក៏ដើរទៅបន្ទប់មួយទៀតរបស់គេ ងូតទឹកផ្លាស់សម្លៀកបំពាក់ចេញ។
 
     ត្រនិចនាឡិកាចង្អុលទៅលេខ10  ពេលព្រឹកក៏ជិតក្លាយទៅជាពេលថ្ងៃ ប៉ុន្តែ នារីក្រមុំវ័យ20ឆ្នាំម្នាក់នេះ មិនទាន់ក្រោកពីដំណេកទៀត ទាល់តែមានអ្នកមកដាស់នាង។
     "អ្នកនាង ភ្ញាក់ឡើង ចា៎!“អ៊ុំស្រី វ័យចំណាស់ម្នាក់ ជាម៉ែដោះនៅទីនេះ ត្រូវបាន យ៉ន់ជីន បញ្ជាអោយឡើងមកដាស់នាងក្រមុំ ព្រោះគេមិននៅផ្ទះឡើយគេមានកិច្ចការនៅក្រុមហ៊ុនត្រូវដោះស្រាយ
     "ចា៎........"
ស្រីតូច បើកភ្នែកសឹមៗ យកដៃជូតភ្នែក
     "លោកប្រុសបញ្ជាអោយខ្ញុំមកដាស់អ្នកនាង!អ្នកនាងទៅងូតទឹកសម្អាតខ្លួនទៅណា ចាំម៉ែដោះធ្វើអីអោយអ្នកនាងញ៉ាំ
ម៉ែដោះថារួច ក៏ញញឹមយ៉ាងស្រស់មកកាន់នាង គាត់ក៏ដើរចុះទៅក្រោមវិញបាត់ទៅ

     បូរ៉ាម ក៏ចូលទៅងូតទឹក រៀបចំខ្លួនយ៉ាងស្រស់បស់ ស្រស់ស្អាត ស្លៀករ៉ូបពណ៌សូកូឡាស្តើង  នឹងចងសក់ឡើងទៅលើ យ៉ាងស្រស់សោភា។
រាងតូច រៀបចំគ្រែរបស់ខ្លួន រួចក៏ចុះទៅខាងក្រោម ព្យាយាមសម្លឹងរកមើលម្ចាស់ភូមិគ្រិះ តែក៏មិនឃើញសូម្បីស្រមោល
     "អ៊ុំ តើលោក យ៉ុនជីន គេទៅណាបាត់ហើយ?"
នាងដើរមក ផ្ទះបាយ ក៏ប្រទះឃើញគាត់កំពុងធ្វើ បបរសារាយ អោយនាងញ៉ាំ នាងក៏សួររកមើលកម្លោះ យ៉ុនជីន
     "លោកប្រុស ចេញទៅធ្វើការបាត់ទៅហើយ ប្រហែលជាយប់ ឬល្ងាច ទើបត្រឡប់មកវិញ"
នាងក្រមុំញញឹម ស្រទន់ទៅម៉ែដោះ
     "អ៊ុំធ្វើបបរមែនទេ?ម៉ោះចាំខ្ញុំជួយអ៊ុំធ្វើ"
     "មិនបាច់ទេអ្នកនាង រួចរាល់ហើយ អ្នកនាងទៅអង្គុយចោះ"
នាងក្រមុំក៏លើកបបរយកទៅញ៉ាំនៅលើតុទាល់តែអស់ នាងក៏លាងចានយកទៅទុក រួចក៏ដើរចេញមកលេងខាងក្រៅលម្ហែអារម្មណ៏លេង។
     

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now