បញ្ហាកើតមានឡើង

161 4 0
                                    

ភាគទី10

     ក្រឡេកមកមើល លោកគីម នឹង ហារូឯនេះវិញ។ ពេលនេះពួកគេ បាន ឡើងមកដល់លើគោកវិញហើយ។ ពួកគេទាំងពីរកំពុងនៅក្នុងឡានសេរីទំនើបរបស់ពួកគេ។ ឡានកំពុងបើកលើដងវិថី ត្រឡប់ទៅ សេអ៊ូលវិញ។
     "លោកប៉ា គិតធ្វើយ៉ាងណាទៀត?"
     អ្នកកម្លោះ ហារូសួរ ឡើង ដោយអារម្មណ៏រសាប់រសល់ ព្រោះគម្រោងការថ្ងៃនេះត្រូវបានបរាជ័យ។
     "ហ៊ឹសស ម្តងនេះ ប៉ាបានគិតរួចហើយ ! វាច្បាស់ណាស់ អាយ៉ុនជីន វានឹងមានកូនចៅវាមកជួយច្បាស់ណាស់ វាមានរបួស ប្រាកដណាស់វានឹងចូល
មន្ទីពេទ្យ ក្នុងពេលនោះ បូរ៉ាមប្រាកដជាមកមើលវាជាមិនខាន! ប៉ានឹងបញ្ជា កូនចៅរបស់យើងអោយ ស៊ើបមើលគ្រប់មន្ទីពេទ្យទាំងអស់ ដើម្បីរកវាអោយឃើញ...ពេលនោះយើងនឹងអាច យកបូរ៉ាម ត្រឡប់មកវិញបាន!"
     ហារូ ឮ បែបនេះ ក៏ញញឹមយ៉ាងពិសពុល នាយពិតជាស្រលាញ់ បូរ៉ាមណាស់ ស្រលាញ់មិនចាញ់ យ៉ុនជីននោះទេ គ្រាន់តែស្រលាញ់ក្រោយគេប៉ុណ្ណោះ។
     "លោកប៉ា ពិតជាឆ្លាតមែន!" អ្នកកម្លោះ លើកសរសើរគាត់ ព្រោះគាត់ពិតជាបែបនេះមែន។
     "ឯងមិនបាច់បារម្ភទេ !យ៉ាងណា បូរ៉ាម នៅតែត្រូវរៀបការជាមួយឯង !មិនមែនវាទេ"
     រាងសង្ហា ញញឹមយ៉ាងពេញចិត្ត ។
     "អគុណណាស់ លោកប៉ា ! "
     អ្នកទាំងពីរញញឹមដាក់គ្នាទៅវិញទៅមក ។

     "អាយ៉ុនជីន វាមិនសាកសមជាមួយបូរ៉ាមទេ! មានតែឯងទេដែរសាកសមនឹងនាងនោះ!" លោក លី និយាយតាមអ្វីដែរលោក មើលឃើញ ម្យាងដោយសារលោកពេញចិត្តនឹង ហារូផង
     "បាទលោកប៉ា! ខ្ញុំនឹងមិនអាចអោយ បូរ៉ាម ស្រលាញ់វាទេ! ខ្ញុំនឹងយកនាងមកវិញអោយបាន!"
     "ប៉ាក៏ទុកចិត្តលើឯងហើយណា! សង្ឃឹមថាឯងនឹងមើលថែនាងអោយបានល្អ!"
     "បាទ លោកប៉ា! ខ្ញុំស្រលាញ់នាងណាស់! ខ្ញុំនឹងមើលថែថ្នាក់ថ្នមនាង អោយល្អ!"
     អ្នកកម្លោះ និយាយយ៉ាងធូរ ប៉ុន្តែមិនដឹងធ្វើបាន10% នៃសម្តីមិញនេះឬអត់ផង!"

      ងាកមកមើល បូរ៉ាមឯនេះវិញ អំឡុងពេលនេះ នាងកំពុងអង្គុយយំក្នុងមន្ទីពេទ្យ ក្នុងចិត្ត ពិតជាបារម្ភនឹង មនុស្សជាទីស្រលាញ់របស់ខ្លួនខ្លាំងណាស់ នាងខ្លាច..ខ្លាចបាត់បង់គេ...។
     "ពេលនេះអូនស្រលាញ់បងហើយ យ៉ុនជីន! បងអត់អាចចាកចេញពីអូនបានទេ បងត្រូវតែរស់ !ហ៊ឹកៗ"
     កំពុងយំសុខៗ គ្រូពេទ្យក៏បានចេញមក ....
     "អ្នកនាង!" លោកគ្រូពេទ្យម្នាក់ បានហៅ នាងក្រមុំតូច។
     "ចា!....." នាងក្រមុំតូច តបទាំងមិនមានកម្លាំងក្នុងខ្លួន។
     "គ្រូពេទ្យបានជួយសង្គ្រោះ អ្នកជំងឺអស់ពីសមត្ថភាពហើយប៉ុន្តែ ពេលនេះ អ្នកជំងឺ ហូរឈាមច្រើនណាស់ យើងត្រូវការឈាម!"
     នាងក្រមុំលឺបែបនេះ ក៏ប្រញាប់តបថា:
     "យកឈាមខ្ញុំទៅ! យករបស់ខ្ញុំទៅ អោយតែគាត់បានរស់ យកឈាមរបស់ខ្ញុំ បាន"
     "ប៉ុន្តែអ្នកជំងឺមានឈាម ប្រភេទ អូ ជាឈាមដែរកម្រណាស់ មុននឹងយកឈាមរបស់អ្នកនាង យើងត្រូវការយកវាទៅពិនិត្យសិន!" បូរ៉ាម ទន់ដៃទន់ជើង និយាយលែងចង់ចេញ នាងដឹងខ្លួនច្បាស់ណាស់ថា នាងមិនមានឈាមប្រភេទនេះនោះទេ។
     "យក របស់ខ្ញុំទៅ ខ្ញុំមានឈាមប្រភេទ អូ"
     ក្តីសង្ឃឹមក៏មានវិញ បន្ទាប់ពី ជេមីនបានបង្ហាញខ្លួន នឹងបញ្ជាក់ថាគេមានឈាមប្រភេទនេះ។
     "អីញ្ចឹង សូមលោកមកតាមខ្ញុំ!"
     ថារួច គ្រូពេទ្យក៏ដើរទៅបាត់ជាមួយ អ្នកកម្លោះ
ជេមីនបាត់ទៅ។ ចំណែកឯ បូរ៉ាម ក៏មានសង្ឃឹមមកវិញ ថាគូស្នេហ៏របស់នាងនឹងមានសុវត្ថិភាព។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now