ខ្ញុំស្រលាញ់នាង

200 7 0
                                    

ភាគទី8
                   
                    ខ្ញុំស្រលាញ់នាង

     ពេលវេលាដល់សែន រីករាយនេះ នឹងចងចាំទុករហូតក្នុងខួរក្បាលរបស់ យ៉ុនជីន ។អ្នកទាំងពីរ នាំគ្នាលេងទឹកសមុទ្រជាមួយគ្នាយ៉ាងសប្បាយរីករាយ ។
     "នេះនែក.." នាងក្រមុំ បូរ៉ាម បាចទឹកសមុទ្រទៅអ្នក។ កម្លោះ ពួកគេនាំគ្នាធ្វើបែបនេះដាក់គ្នាទៅវិញទៅមក ។

ល្ងាចឡើង

     នៅលើឆ្នេរដល់សែនប្រណិត បូករួមជាមួយទេសភាពស្រស់ស្អាត ខ្យល់អាកាសអំណោយផល នឹងក្លិនទឹកសមុទ្រ ប្រុសស្រីមួយគូរនេះដើរលើវាលខ្សាច់ កៀនឆ្នេរសមុទ្រ កាន់ដៃគ្នាយ៉ាងរ៉ូមែនទិច។
     ពីមួយថ្ងៃទៅមួយថ្ងៃពួកគេ កាន់តែស្និតស្នាលគ្នាខ្លាំងទៅៗ ថាមិនត្រូវអាច ឆាប់ៗនេះក៏ថាបាន...។
     "តើមនុស្សប្រុសប្រភេទណា ដែរនាងស្រលាញ់?"
សុខៗ នាយក៏សួរ ទៅកាន់ បូរ៉ាម។រាងតូច គាំងបន្តិច តែក៏មិនបាន ប្រងើយនឹងសំណួររបស់គេឡើយ។
     "យ៉ាងមិច បានជាលោកសួរ?"
     "ខ្ញុំគ្រាន់តែចង់ដឹង"
     "ខ្ញុំស្រលាញ់មនុស្សប្រុសដែរនឹងការពារខ្ញុំ មើលថែខ្ញុំបានល្អ នឹងគាំទ្រខ្ញុំជានិច្ច គេនឹងជាមនុស្សប្រុសដែរស្រលាញ់ខ្ញុំជាខ្ញុំ" នាងក្រមុំរៀបរាប់ប្រាប់ពីប្រភេទមនុស្សប្រុសក្នុងក្តីសុបិន្តរបស់នាង ក្នុងចិត្តរបស់នាងតែងតែគិតថាគ្មានមនុស្សប្រុសបែបនេះឡើយ ។ មនុស្សប្រុសណាក៏ដោយ ចូលមកក្នុងជីវិតនាង ស្រលាញ់តែសម្រស់ នឹងចង់បានតែខ្លួននាងប៉ុណ្ណោះ។
     "លោកដឹងទេ មនុស្សប្រុសណាក៏ដោយដែរចូលមកជីវិតខ្ញុំ ស្រលាញ់តែសម្រស់របស់ខ្ញុំទេ នឹងចង់បានតែខ្លួនខ្ញុំប៉ុណ្ណោះ ខ្ញុំមិនត្រូវការបែបនេះនោះឡើយ។
     នាងក្រមុំ រៀបរាប់គ្រប់យ៉ាងប្រាប់ទៅ អ្នកកម្លោះ។ ភ្លាមៗនោះ រាងសង្ហា ក៏ស្រាប់តែនិយាយទៅនាងវិញថា។
     "មនុស្សប្រុសនោះគឺមាន គេស្រលាញ់នាងជានាង ស្រលាញ់នាងយូរមកទៀតផង គេមិនខ្វល់ថានាងមានមុខមាត់យ៉ាងណា រូបរាងយ៉ាងណា សំខាន់គេស្រលាញ់នាងណាស់ គេនឹងការពារនាង គ្រប់ពេល...។
     នាងក្រមុំ មើលមុខគេទាំងឆ្ងល់
     "គឺជាខ្ញុំ!"បូរ៉ាម បើកភ្នែកធំ គាំងបន្តិចដែរ ក្រោយមកទៀត នាងក៏គិតថា គេនិយាយលេងនឹងនាងប៉ុណ្ណោះ។
     "ឆ្កួតត..."
      ភ្លាមនោះ យ៉ុនជីនស្រាប់តែ លុតជង្គង់ចុះ ដកចិញ្ចៀនមួយវង់ចេញមក នៅនឹងមុខនាង ធ្វើអោយនាងរឹតតែគាំងលើសដើម។
      "ខ្ញុំស្រលាញ់នាង បូរ៉ាម!"
      នាងក្រមុំ ឆ្លើយមិនចេញក្នុងវិនាទីនេះ បានត្រឹម សម្លឹងមុខគេ នឹងសម្លឹងចិញ្ចៀងនៅនឹងដៃគេ។បេះដូងរបស់នាងស្រាប់តែ លោតញាប់ជាខ្លាំងប្រាប់មិនត្រូវ
អារម្មណ៏រំភើបមួយក៏ហោះចូលមកមិនដឹងខ្លួន។
      "ខ្ញុំស្រលាញ់នាងយូរមកហើយ ព្រមធ្វើជាមនុស្សស្រីរបស់ខ្ញុំទៅ មនុស្សស្រីក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត.!"
      កែវភ្នែកទាំងគូររបស់នាងតូចប្រែមកស្រទន់ នឹងជាប់តំណក់ទឹកភ្នែកក្នុងនោះ ដោយសារក្តីរំភើបរបស់នាង
      (ខ្ញុំក៏ស្រលាញ់លោកដែរ ) ពាក្យប៉ុន្មានម៉ាត់នេះរូបនាង បានត្រឹមសារភាពក្នុងចិត្ត មិនហ៊ានបង្ហាញចេញមកនោះទេ។
      "លោកកំពុងធ្វើអីក្រោកវិញមក"
      "នាងឆ្លើយសិនមក" យ៉ុនជីនមិនបានក្រោកទេ គេនៅចាំចម្លើយចេញពីមាត់របស់នាងសិន។
      នាងក្រមុំតូច ក៏លុតជង្គង់ចុះ រួចអោបគេ ព្រមទាំងនិយាយប្រយោគទាំងនេះ ចាក់ទម្លុះបេះដូងរបស់គេ។
      "កុំធ្វើបែបនេះទៀតអី ក្រោកមក វាមិនអាចទៅរួចទេ"
      ចុក! បេះដូងរបស់នាយ ឈឺខ្ទោកៗពេលលឺពាក្យទាំងនេះហើយ គេមិនជឿនោះទេ មិនជឿឡើយ គេជឿជាក់យ៉ាងច្បាស់ថានាងក៏ស្រលាញ់គេដែរ ទើបថ្ងៃនេះគេហ៊ានធ្វើរឿងបែបនេះ។
      "នាងកុហកខ្ញុំ! ខ្ញុំដឹងថានាងស្រលាញ់ខ្ញុំ បូរ៉ាម! សូមនាងនិយាយកាពិតមក!" បូរ៉ាមនៅតែគ្រវីក្បាលបដិសេដ ក្នុងចិត្តនាងស្រលាញ់គេហើយប៉ុន្តែនាងមិនសារភាពឡើយ នាងក្បត់បេះដូងរបស់ខ្លួនឯង ហេតុអ្វីទៅ?

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now