ចាប់ជម្រិតគូរដណ្តឹង

923 19 0
                                    

ភាគទី1

                   ចាប់ជម្រិត គូរដណ្តឹង
    

     ស្នេហាពិតប្រាកដមួយ ទោះបីជាត្រូវបែកបាក់គ្នាប៉ុន្មានថ្ងៃ ខែ ឆ្នាំ ក៏ចិត្ត នឹករលឹក ក្តីស្រលាញ់ មិនប្រែប្រួលទៅណាឡើយ។
      គីម យ៉ុនជីន  ប្រុសសង្ហាស្មោះស្នេហ៏សឹងតែ គ្មានពីរ 
ថ្វីត្បិតតែគូរដណ្តឹងគេ ចាកចេញពីកូរ៉េអស់10ឆ្នាំជាង ក៏ដោយ ក៏ចិត្តដែរស្រលាញ់មិនបានរលត់បាត់ទៅណាដែរ មានតែពាក្យថា នឹករលឹក នឹងរង់ចាំ។ គ្មានឡើយសូម្បីដំណឹងពីនាង  សូម្បីតែការចាកចេញរបស់នាងក៏គេមិនបានដឹង ដោយសារប៉ារបស់នាង ក្បត់សន្យា ជាមនុស្សលោភលន់ មានមហិច្ឆិតាខ្ពស់ សន្យាថានឹងអោយពួកគេរៀបការ អោយពួកគេជាគូរដណ្តឹងនឹងគ្នាតាំងពីតូច ដោយសារគាត់មើលឃើញពីអំណាច នឹងភាពខ្ពង់ខ្ពស់ប៉ារបស់គេ។ ចុងក្រោយ គាត់ក៏ក្បត់សន្យា ដោយសារប៉ារបស់គេបានស្លាប់ ហើយ ខាតបង់ទ្រព្យសម្បត្តិដោយសារការលេងភាគហ៊ុនច្រើន។គាត់ក៏បញ្ជូន បូរ៉ាម ដែរជាគូរដណ្តឹង យ៉ន់ជីន ទៅអាមេរិកដើម្បីគេចវេសពីសន្យានេះ...។

ប្រទេសកូរេ៉ខាងត្បូង នៅក្នុង  ប្រលានយន្តហោះ

     នារីដល់ស្រស់ស្អាតម្នាក់ លេងខ្លួនហាយសូរ ពាក់វ៉ែនតាខ្មៅ ស្លៀករ៉ូប ខ្លី ពណ៌ទឹកសមុទ្រ ស្បែកជើងកែង មិនខ្ពស់ខ្លាំង ស្ពាយកាបូបពណ៌ខ្មៅ ជុំហៀង។នាងក្រមុំ ដើរអូសវ៉ាលី ចេញមកក្រៅ ប្រលានយន្តហោះទាំងថា
អារម្មណ៌ផ្លែក ហើយក៏គ្មានអ្នកណាក្រៅពី  លី បូរ៉ាមនោះទេ។ នាងមកកូរ៉េដោយសារនឹកគ្រួសារ នឹងទឹកដីកំណើត ។នាងមកនេះ គ្មានអ្នកណាមកទទួលឡើយ ដោយសារនាងចង់ស៊ុបប្រាយ អ្នកផ្ទះ។

     បូរ៉ាម ឡើងជិះតាក់ស៊ីមួយ ដែរអ្នកបើកតាក់ស៊ីដូចមនុស្សចម្លែកចឹង! ពាក់ម៉ាស ជិត នឹងពាក់មួកពណ៌ខ្មៅ។គ្រាន់តែបើកឡានចេញភ្លាម ចំហាយមួយបានបាញ់ចេញមកនៅផ្នែកខាងក្រោយធ្វើអោយ បូរ៉ាម គ្រប់គ្រងខ្លួនឯងលែងបាន ខួរក្បាលទទេរស្អាត ភ្នែកក៏ទន់ រហូតដល់បិទជិត នាងក៏សន្លប់លែងដឹងខ្លួន ។

     "កិច្ចការរួចរាល់ហើយចាហ្វាយ "
ឃើញនាងក្រមុំសន្លប់បាត់មាត់បាត់ករ បុរសនោះក៏ខលទៅចាហ្វាយរបស់គេ មុននឹងបើកឡានយកនាងទៅទីតាំងដែរបានកំណត់រួចជាស្រេច។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now