ភាគទី២២

267 4 0
                                    

(ក្ដីស្រលាញ់ពីបេះដូង)

រាងស្អាតតូចច្រឡឹងរបស់ស្រីស្រស់ទាំងពីរ បណ្ដើរគ្នាចេញពីថ្នាក់រៀនទាំងទឹកមុខញញឹមញញែមហើយក៏ហត់នឿយដូចគ្នា ហត់នឿយក្នុងការរៀនប្រាំម៉ោងពេញនេះឯង។
“ហ៊ើយ! ហត់ណាស់ថ្ងៃនេះរៀនច្រើនម៉ោងហើយ តែគ្មានចេះស្អីទៀត” យ៉ុនហ៊ី រអ៊ូទាំងធុញទ្រាន់ចំពោះខ្លួនឯង ដែលរៀនស្អីក៏មិនចេះ។
“រអ៊ូស្អីនាងល្អិត! និយាយមិនចេះតែមាត់ទេ តែគ្រូសួរពេលណាក៏ឆ្លើយចេះរហូតហ្នឹង” មីន បង្អាប់មិត្តសម្លាញ់ដែលចូលចិត្តនិយាយដាក់ខ្លួន ធ្វើដូចខ្លួនឯងហ្នឹងមិនចេះស្អីសោះអ៊ីចឹង។
“ហូយ ខ្ញុំចេះតែឆ្លើយស្មានហ្នឹងណា មិនទាំងដឹងថាត្រូវផង”
“ជឿឯងសិនក៏បានដែរ” មីន ឌឺមកវិញដែលសាមីខ្លួនក៏ប្រញាប់ធ្វើមុខញិញក់ចេញមក។
“ហូយ ជឿទៅ! ទោះខ្ញុំពូកែយ៉ាងណាក៏ពូកែមិនដល់ឯងដែរ” យ៉ុនហ៊ី ចាប់ដៃតូចៗ មីនជី មកគ្រវីគ្រវាត់បែបអង្វរករ ថ្នាក់អ្នកម្ខាងទៀតអត់សើចមិនបាន។
“ហ៊ឹសៗ មិនពូកែទេ តែប្រលងក៏បានលំដាប់អេដែរ”
“មីនជី!...ឯងកុំឌឺខ្ញុំតើសបានទេ”
“អ្នកណាឱ្យឯងប៉ិនដាក់ខ្លួនធ្វើអី”
“ខ្ញុំមិនបានដាក់ខ្លួនទេ គ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះ”
“ខ្ញុំក៏និយាយតាមការពិតដូចគ្នា” មីនជី នៅមិនឈប់ឌឺដងមិត្តសម្លាញ់ដែលចូលចិត្តប្រកែកបដិសេធ។
“ហូយ ឈប់និយាយជាមួយឯងហើយ” យ៉ុនហ៊ី បែរមុខធ្វើជាខឹង ដែលប្រកែកមិនឈ្នះអ្នកម្ខាងទៀត។ ឫកពារបស់នាង មីនជី កលាន់តែចង់ញ៉ោះខ្លាំងជាងមុន។
“មិនបាច់មកងរទេ! ប្រកែកមិនឈ្នះគេក៏៏ចង់យំហើយឬ”
“មីនជី! ឯងនេះ” យ៉ុនហ៊ី ងាកមកធ្វើមុខកាចដាក់អ្នកចំពោះមុខដែលកំពុងសើចស្រស់ដែលបានញ៉ោះនាងឱ្យខឹង។
ក្រមុំទាំងពីរញញឹមស្រស់នឹងរឿងប្រកែកគ្នាមុននេះ ដែលមិនប៉ុន្មានសំឡេងមាំគ្រលស៊ាំត្រចៀកក៏បន្លឺឡើងយ៉ាងសិទ្ធស្នាល។
“មីន!...” ឌែន លើកដៃពីចម្ងាយជាការរាក់ទាក់ស្រីតូច ដែលសាមីខ្លួនក៏ញញឹមបិទមាត់មិនជិតតែម្ដងហើយ។
“ឌែន!...” មីន ខ្សឹបហៅឈ្មោះអ្នកកំលោះដោយការសប្បាយចិត្ត។
“សង្សារមកទទួលហើយប្រញាប់ទៅៗ” យ៉ុនហ៊ី រុញមិត្តសម្លាញ់ឱ្យប្រញាប់ទៅរកប្រុសកំលោះដែលកំពុងឈរចាំ។
“អ៊ីចឹងខ្ញុំទៅសិនហើយណា បាយ!”
ចប់សម្ដី មីន ដើរមករក ឌែន ដែលនៅមនិនឆ្ងាយប៉ុន្មានពីខ្លួនដោយឫកពាប្រញាប់ប្រញាល់  បង្ហាញឫកពានឹករលឹកចេញមកឱ្យឃើញ
ច្បាស់ពេញភ្នែកតែម្ដង។
“ម៉េចក៏បងមកទទួលអូន?” មិនមែននាងឌឺគេ តែដែលសួរមិនគិតថាគេមកស៊ើបប្រាយស៍នាងបែបនេះទេ។
“បងមកមិនបានឬ?” ឌែន សួរអន់ចិត្តគិតថានាងខ្លាចខ្មាសគេជាមួយវត្តមានរបស់គេ។
“មិនមែនទេ! ក្រែងរាល់ដងបងរវល់មិនមកមិនអ៊ីចឹង”
“ប្រាប់ហើយតើស ទោះរវល់យ៉ាងណាក៏បងលែងទុកអូនចោលដែរ” ឌែន ទាញមនុស្សជាទីស្រលាញ់មកឱបក្នុងរង្វង់ដៃហើយ មីនជី ក៏ឱបតបគេវិញដូចគ្នា។
“ហ៊ឹសៗ ស្រលាញ់បងជាងគេ”
“ហ៊ឹសៗ អរហើយមុននេះនិយាយជាអ្នកណាគេ ឃើញសើចសប្បាយថ្នាក់មិនឃើញបងសោះ” គិតហើយគេក៏អត់ប្រចណ្ឌមិនបានខំមកឈរចាំនាង សុខចិត្តធ្វើជាចំណីភ្នែកស្រីៗនៅទីនេះតែនាងបែរជាមិនចាប់អារម្មណ៍គេ ទៅសើចសប្បាយធ្វើមិនដឹងទៅវិញ។
“អរនាងគឺ យ៉ុនហ៊ី មិត្តរបស់អូន! បងសួរធ្វើអី?”
“ឃើញអូនសើចសប្បាយជាមួយរហូតមិនឃើញបង  ទើបចង់ចេះតែសួរទៅ” ឌែន ប្រាប់ឱ្យដឹងត្រង់ៗថាគេអន់ចិត្តចំពោះនាង។
“ហ៊ឹសៗ ឃើញបងសួរអូនស្មានថាបងចាប់អារម្មណ៍នាងតើស”
“ចាប់អារម្មណ៍ស្អីទៅ ក្រៅពីអូនស្រីណាក៏បងមើលមិនចូលភ្នែកដែរ”
“តែនាងជាមនុស្សល្អណាស់! ថ្ងៃក្រោយបើអត់ពីអូន បងអាចទាក់ទងនាងបានអូនមិនថាអីទេ” មីនជី មិនបានគិតច្រើនគ្រាន់តែចង់ឱ្យអ្នកកំលោះមានមនុស្សល្អម្នាក់នៅមើលថែ ក្រោយពីលែងមានវត្តមានរបស់ខ្លួននៅលើលោកនេះ។
សម្ដីរបស់នាង ឌែន ទៅជាឆេះដុំតែម្ដងហើយ។
“អូននិយាយឆ្កួតស្អី មីន! ថ្ងៃក្រោយស្អី? អត់ពីអូនស្អី?” ខំតាំងចិត្តហើយថាមិនសម្លុតនាង តែមើលនាងចុះមកនិយាយធ្វើឱ្យតែគេមិនខឹងមិនបាន។
“ឌែន!...”
“ថ្ងៃក្រោយហាមអូននិយាយពាក្យឆ្កួតៗអស់ទាំងនេះទៀត ស្ដាប់ហើយបងមិនចូលចិត្តនោះទេ” ឌែន តើននាងជាមួយទឹកមុខមិនពេញចិត្តដែល មីនជី ក៏អាចដឹងបានភ្លាមថាគេកំពុងអន់ចិត្តជាមួយខ្លួន។
“អូនសុំទោស! សន្យាថ្ងៃក្រោយមិននិយាយពាក្យបែបនេះទៀតទេ” មីន ចេះធ្វើខ្លួនគួរឱ្យស្រលាញ់ងរងក់ដាក់ប្រុសកំលោះ។
“...” ឌែន ងាកមុខចេញមកតប បង្ហាញថាគេនៅខឹងនាង។
“ឌែន!...”
“...” ស្ងាត់
ឃើញគេនៅតែស្ងាត់មិនព្រមនិយាយរកខ្លួនបែបនេះ មីនជី ត្រូវចុះទន់បន្តិចហើយ ទើបអាចលួងប្រុសចាស់ម្នាក់នេះបាន។ គិតហើយនាងក៏...
ជុប
មីន ធ្វើចិត្តក្លាហានជំទើតទៅថើបថ្ពាល់គ្រើមនៅទីសាធារណៈជាការយកចិត្ត ទង្វើរបស់នាងសាងការពេញចិត្ត ដល់មនុស្សចាស់ប៉ិនខឹងមិនតិចនោះទេ។
“ហ៊ឹសៗ” ឌែន អស់សំណើចជាមួយភាពញិញក់ស្រីតូច។
ខ្សឺត
ប្រុសកំលោះឱនជំពិតថ្ពាល់តូចតបវិញ ទាំងស្នាមញញឹមស្រស់លម្អជាប់ផ្ទៃមុខមាំសង្ហា។
“ថ្ងៃក្រោយបើអូនហ៊ាននិយាយពាក្យនេះទៀត បងនឹងខឹងអូនមែនទែនហើយ”
“ហ៊ឹសៗ ចាស” មីន ឱបរឹតរាងកាយក្រាស់ណែនដៃមិនខ្មាសក្រសែភ្នែកគ្រប់គ្នាកំពុងសម្លឹងមក។
ត្រូវហើយហេតុអីនាងត្រូវខ្មាស? ហេតុអីនាងត្រូវគេចវេះ? នាងមិនដឹងថាខ្លួនអាចសល់ពេលវេលាល្អៗបែបនេះច្រើនប៉ុណ្ណាទៀតទេ ក្នុងការរក្ដីឱ្យខ្លួនឯងជាមួយមនុស្សដែលខ្លួនស្រលាញ់។ បែបនេះទាន់នាងនៅមានដង្ហើម អ្វីគួរធ្វើក៏ធ្វើ អ្វីគួរនិយាយក៏និយាយ យ៉ាងណាពេលនាងចាកចេញទៅក៏អស់ចិត្តហើយ។
“តោះឆាប់ទៅ” ឌែន បណ្ដើរស្រីតូចឡើងឡានជាមួយទឹកមុខមានក្ដីសុខបំផុតក្នុងជីវិត។ មិនមែនមានតែអ្នកកំលោះនោះទេ មីន ក៏ក្ដីសុខមិនខុសពីគេដែរ។

ធ្នាក់ឯកាWhere stories live. Discover now