ភាគទី២០

227 4 0
                                    

(បងប្រែប្រួលហើយ)

“ហ៊ឹកៗ ម៉េចក៏ពេលនេះបងសោះកក្រោះថ្នាក់នេះ ឌែន” មីនជី យំឱបទូរស័ព្ទហាក់បានឱបអ្នកកំលោះអ៊ីចឹងដែរ។
ប៉ក់ ប៉ក់
សំឡេងទឹកភ្នែកធ្លាក់ចុះមក ស្របពេលតំណក់អ្វីពណ៌ក្រហមក៏ស្រក់ចុះមកដូចគ្នា សាងឱ្យសាមីខ្លួនភ្ញាក់ផ្អើលមិនតិចនោះទេ។
ឈាម!
មីន ឧទានទាំងភ្ញាក់ផ្អើល ស្រីតូចប្រញាប់ប្រញាល់ស្ទុះស្ទារត់ទៅបន្ទប់យ៉ាងលឿន ចាត់ការឈាមដែលកំពុងហូរចេញពីច្រមុះរបស់ខ្លួន។ ស្រីតូចចំណាយពេញអស់ជាច្រើននាទី ក្នុងការសម្អាតខ្លួនប្រាណជាថ្មី ដែលមុននេះប្រឡូកប្រឡាក់ទៅដោយឈាមរបស់ខ្លួន។
“ម៉េចក៏សុខៗស្រាប់តែឈាមច្រមុះទៀតហើយ!” មីន អត់ឆ្ងល់មិនបានដែលអាការៈបាត់ទៅជាយូរហើយ បែរជាសុខៗក៏រើឡើងមកវិញបែបនេះ។
មីនជី បោសវាសគំនិតស្មុគមុននេះចោល ដើរទៅផ្លាស់ខោអាវដំណេក តាមដោយមកដាក់ខ្លួនគេងជាថ្មីទាំងទឹកភ្នែកមិនឈប់ហូរជោកខ្នើយ។ អាចឱ្យនាងឈប់បានទេបើពេលនេះមនុស្សដែលនាងអាចរំពឹងបានចាប់ផ្ដើមសោះកក្រោះលែងសូវខ្វល់ពីនាងទៅហើយ។
“ហ៊ើយ! ហ៊ឹក បើអ្នកម៉ាក់នៅមិនដឹងជាល្អប៉ុណ្ណាទេ” អ្នកម៉ាក់ដែលនាងរំលឹកដល់គឺម្ដាយអ្នកកំលោះនេះឯង ដែលតែងនៅក្បែរនាងពេលពិបាកចិត្ត ចាំជួយលើកទឹកចិត្តនាងមិនឈប់ តែពេលនេះគាត់មិននៅនាងក៏ត្រូវយំពិបាកចិត្តឯកាតែម្នាក់ឯងដូចពេលនេះអ៊ីចឹង។
មីនជី ប្រឹងធ្មេចភ្នែកសំងំគេង ទាំងដែលពិបាកគេងលក់ដល់កម្រិត តែនាងក៏នៅបង្ខំចិត្តមិនឱ្យគិតអ្វី រហូតទាល់តែអងស់កម្លាំងខ្លាំងភ្នែកមីគេងលក់ដោយមិនដឹងខ្លួន។

ចុងសប្ដាហ៍
ស្រីក្រមុំសាកសមជាមួយរូបរាងកាយ ទាញក្រសែភ្នែកប្រុសៗឱ្យងាកមើលដោយខានមិនបាន តែមិនបានធ្វើឱ្យសាមីខ្លួនមានមោទនភាពនោះទេ។ ទឹកមុខស្រទន់អប់ទៅដោយទុក្ខកង្វល់មិនរសាយ មីន សម្លឹងមើលថង់ថ្នាំនៅក្នុងដៃ ដែលគ្រូពេទ្យឱ្យមកមុននេះ នៅមានខួរក្បាលចេះតែវិលវុលជាមួយសន្ទនាមុននេះមិនបាត់។
“អ្នកគ្រូពេទ្យថាម៉េច! ខ្ញុំដុះសាច់ក្នុងខួរក្បាលឬ?” មីនជី សួរទាំងអស់សង្ឃឹមបំផុតនៅក្នុងជិវិតជាលើកដំបូង មិនគិតថាខ្លួនមានជំងឺកាចសាហាវបែបនេះសោះ។
“ចាស! តែអ្នកនាងកុំបារម្ភពេកនេះអី ដុំសាច់ក្នុងខួរក្បាលអ្នកនាងវាមិនទាន់រីករាលដាលនៅឡើយទេ វាជាលក្ខណៈដុំសាច់តូច មិនមិនមែនសាច់កាច ហើយក៏មិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរទេ...ដុំសាច់ប្រភេទនេះយើងអាចព្យាបាលដោយការលេបថ្នាំក៏បានដែរចាំខ្ញុំឱ្យថ្នាំនាងលេបដើម្បីឱ្យវាស្វិតទៅវិញ” អ្នកគ្រូពេទ្យរៀបរាប់ទាំងស្នាមញញឹមយ៉ាងជឿជាក់ បែបលើកទឹកចិត្តស្រីតូចមិនខ្វល់ខ្វាយគិតច្រើនជាងនេះ។
“អាចលេបថ្នាំបានដែរឬ?” មីន មិនប្រាកដចិត្តប៉ុន្មានទើបត្រូវសួរបញ្ជាក់។
“ចាស! ដុំសាច់នៅតូចបែបនេះ លេបថ្នាំគឺល្អបំផុតហើយ... តែកំឡុងពេលព្យាបាលអ្នកនាងត្រូវមកតាមដានវាឱ្យបានញឹកញាប់ អ្វីដែលសំខាន់អ្នកនាងត្រូវសម្រាកខួរក្បាលខ្លះ ហាមគិតច្រើន មិនអ៊ីចឹងទេអ្នកនាងអាចធ្ងន់ធ្ងរជាងនេះក៏ថាបាន” អ្ននគ្រូពេទ្យ ផ្ដាំហាក់ដឹងពីស្ថានភាពនាងច្បាស់។
“ចាសអរគុណអ្នកគ្រូពេទ្យ” ទោះជាមានពាក្យណែនាំ លើកទឹកចិត្តពីគ្រូពេទ្យក៏ដោយតែស្រីតូចអត់ខ្វល់ចិត្តតាមទម្លាប់មិនបានដដែល។

ធ្នាក់ឯកាWhere stories live. Discover now