ភាគទី១០

269 3 0
                                    

(សុំទោស ដែលព្រងើយកន្តើយដាក់អូន)

បីទាបភ្លឺ
ឌែន បម្រាស់ពេញពូក ដៃរឹងមាំស្ទាបរកស្រីតូចដែលខ្លួនឱបជាប់ទ្រូងមុននេះ តែពេលនេះបែរជាមិនឃើញទៅវិញ។ កែវភ្នែកកំណាចបើលឡើងយ៉ាងរហ័ស សម្លឹងមើលជុំវិញខ្លួនរកមើលនាង។
ឌែន សម្លឹងស្រទន់ទៅរាងតូច ដែលកំពុងឈរត្រាំត្រែងនៅរានហាលបន្ទប់គេង។ ទើបរាងកាយមាំសង្ហាមានត្រឹមខោដំណេកដើរទៅឱបពីក្រោយ។
“កំពុងគិតអីអូនសម្លាញ់? ម៉េចក៏ភ្ញាក់ថ្មើនេះ?” ឌែន រឹតរង្វង់ដៃណែនជាងមុន។
ជុប
មិនសួរនាំតែមាត់ តែនៅជំពិតគល់ ក សខ្ចីរបស់នាងទៀតផង។
“...” មីនជី មិនបានឆ្លើយតប តែក៏សម្លឹងទៅមុខជាមួយកែវភ្នែកសោកសៅរបស់ខ្លួន។ ទង្វើរបស់ស្រីតូច សាងឱ្យអ្នកកំលោះគិតថានាងខឹងហ្នឹងខ្លួន។
“មីន អូនខឹងហ្នឹងបងឬ?” ប្រយោគសួរនាំរបស់គេ ធ្វើឱ្យម្ចាស់រាងតូចប្រញាប់ងាកមក។
“ខឹងបងឬ? អូនខឹងឬអី? អត់ទេ! អូនមិនបានខឹងបងទេ” ដៃតូចលើកមកឱប ក រឹងមាំ ទាំងមិនភ្លេចញញឹមស្រទន់ដាក់គេ។
“មិនបានខឹងមែនឬ?”
“ចាស អូនមានរឿងអីត្រូវខឹងហ្នឹងបង”
“បងគិតថាអូនខឹងបងព្រោះរឿងកាលពីល្ងាច” មែន! មិនឱ្យគេភ័យយ៉ាងម៉េច បើគេលេងនាងជាច្រើនទឹក ថ្នាក់នាងឱ្យឈប់គេនៅមិនព្រមផង។
“ហ៊ឹសៗ អត់ទេ” មីន ប្ដូរមកឱបចង្កេះរឹងមាំ ព្រមទាំងផ្ដេកក្បាលលើដើមទ្រូងរបស់គេ ហាក់ត្រូវការភាពកក់ក្ដៅ ពីរាងកាយមួយនេះ។
“ហើយម៉េចក៏មកឈរនៅត្រង់នេះ?” ដៃរឹងមាំអង្អែលសក់ទន់រលោងរបស់នាងតិចៗ ដោយមិនភ្លេចថើបថ្នមៗដូចគ្នា។
“គឺអូនគ្រាន់តែគេងមិនលក់ទើបមកឈរត្រង់នេះ ខ្លាចថារំខានដំណេកបង”
“អូនមិនគេងក្បែរបងទើបរំខានបងច្រើនជាង” ឌែន និយាយទៅតាមអារម្មណ៍របស់ខ្លួន សម្ដីរបស់គេឱ្យអ្នកស្ដាប់អស់សំណើច។
“ហ៊ឹសៗ”
“តែថាអូនមានរឿងអីម៉េចក៏គេមិនលក់ មានបញ្ហាអីឬ?” ឌែន សួរនាំនាងដោយការព្រួយបារម្ភ។
“អូនគ្មានបញ្ហាអីទេ គ្រាន់តែគេមិនលក់ប៉ុណ្ណោះ” មែននាងគ្មានបញ្ហាអ្វី ក៏មិនបានគិតអ្វី ទេគេងមិនលក់ជាទម្លាប់នាងហើយ ទើបនាងត្រូវប្រើប្រាស់ថ្នាំងងុយគេងរាល់យប់។
“ព្រោះតែបែបនេះទើបអូនញ៉ាំថ្នាំងងុយគេងហ្អេស?”
ផាំង
សម្ដីអ្នកកំលោះដូចជារន្ទះបាញ់ចំកណ្ដាលក្បាលនាងអ៊ីចឹង។
“ម៉...ម៉េចក៏បងដឹងរឿងនេះ?” មីនជី ងើយមុខមកសួរគេដោយការសង្ស័យ។
“ពេលជញ្ចូនអីវ៉ាន់អូនឡើងមកក៏ឃើញ...ម៉េចក៏អូនប្រើវា ញ៉ាំច្រើនពេកមិនល្អទេ អូនប្រើវាយូរប៉ុណ្ណាហើយ?” សំណួរមួយនេះសាងឱ្យស្រីតូចស្ទាក់ស្ទើរម្ដងទៀត។
“អឺ...អូនទើបតែប្រើមួយរយៈនេះទេ ហើយយូរៗទើបញ៉ាំម្ដងប៉ុណ្ណោះ” នាងកុហក នាងប្រើវាច្រើនឆ្នាំហើយ ក៏ប្រើជាប់រាល់ថ្ងៃដូចគ្នា តែព្រោះមិនចង់ឱ្យគេបារម្ភទើបជ្រើសនិយាយកុហក។
“ហ៊ើយ!... ឈប់ប្រើវាទៅបងមិនដឹងថាពីមុនអូនជួបរឿងអ្វីខ្លះ តែចាប់ពីពេលនេះទៅអូនមានបង ចាំជួយមើលថែ ចែករំលែកទុក្ខរបស់អូន មានរឿងអ្វីត្រូវប្រាប់បង ហាមលាក់បាំង!” ឌែន ញញឹមលើកទឹកចិត្តអ្នកជាសង្សារ។
“ឌែន ហ៊ឹក”” ប្រយោគរបស់អ្នកកំលោះ ធ្វើឱ្យស្រីតូចរំជួលចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន។
“ម៉េចក៏យំ?” ឌែន ជូតទឹកភ្នែកចេញពីថ្ពាល់តូច។
“ហ៊ឹក អូនរំភើបហ្នឹងណា” មីនជី ឱបរឹតរាងក្រាស់ណែនដៃ ជាលើកទីមួយសម្រាប់នាងហើយ ដែលមានអ្នកយកចិត្តទុកដាក់ យល់ពីអារម្មណ៍របស់ខ្លួន។
“ហ៊ឹសៗ   បានហើយឆាប់ចូលគេងទៅ  ស្អែកទៅរៀនមិនអ៊ីចឹង” ឌែន ចាប់អូសដៃនាងទៅគេង តែស្រីតូចបែរជាឈរធ្មឹងមិនកម្រើកទៅវិ
ញ។
“អ..អូនមិនទាន់ងងុយទេ បងចូលគេងមុនទៅ”
“មិនងងុយក៏ត្រូវតែគេងដែរ មានបងឱបអូនច្បាស់ជាគេងលក់មិនខាន” ឌែន ញញឹមជឿជាក់ មុននឹងអូសដៃនាងឱ្យតាមខ្លួនទៅគេង។
មីន ព្រមធ្វើតាមសម្ដីរបស់អ្នកកំលោះ រាងតូចគេងឱ្យមានម្ចាស់រង្វង់ដៃចាំឱបចាំថើប ផ្ដល់ភាពកក់ក្ដៅ ហើយមិនប៉ុន្មាននាងក៏អាចគេងលក់បានយ៉ាងងាយស្រួល។

ធ្នាក់ឯកាWhere stories live. Discover now