ភាគទី១

537 6 0
                                    

(ឱ្យឆ្កែស៊ីប្រសើរជាង)

រាងតូចច្រឡឹង ដែលកំពុងតែមមាញឹកនឹងការងារ ពេញមួយរសៀល សឹងតែរកពេលបាយទឹកមិនបាន មិនមែននាងចង់ធ្វើបាបខ្លួនឯងនោះទេ តែបើនាងមិនប្រឹង នាងច្បាស់ជាគ្មានលុយទៅរៀននោះទេ ដូចជាពេលនេះអ៊ីចឹង ចេញពីរៀនក៏ត្រូវមកធ្វើការយកប្រាក់ ការងារត្រូវធ្វើគ្រប់ទីកន្លែង ដើម្បីបានប្រាក់ច្រើន ហើយក៏ដើម្បីពង្រឹងខ្លួនឯងឱ្យដឹងពីការលំបាកនៃការរកលុយដូចគ្នា។
“មីនជី ដល់ម៉ោងហើយមិនទៅផ្ទះទេឬ?” ស៊ូជីង ដែលរៀបចំខ្លួនរួចរាល់ ងាកមកសួរនាំរាងតូច ដែលកំពុងធ្វើការងាររបស់់ខ្លួនបង្ហើយ។
“បង្ហើយការងាររួចខ្ញុំហ្នឹងទៅ” មីនជី ញញឹមខ្សោះ ពេលគិតដល់ផ្ទះ ផ្ទះដែលគ្រប់គ្នាគិតថាជាទ្រនំនៃក្ដីសុខ តែបែរជាគុកសម្រាប់នាងទៅវិញ។
សម្ដីរបស់់ មីនជី ធ្វើឱ្យអ្នកសួរនាំមុននេះ ប្រញាប់ងាកឆ្វេងស្ដាំ មុននឹងឱនមកខ្សឹបប្រាប់នាង ពេលប្រាកដចិត្តថាគ្មានអ្នកណានៅទីនេះ។
“ឯងមិនបាច់ពេកប្រឹងទេ ដល់ម៉ោងក៏ចេញទៅ ទោះយ៉ាងណាក៏ប្រាក់ខែឯងនៅដដែលហ្នឹង ម្ចាស់ទីនេះគេមិនបន្ថែមប្រាក់ខែឱ្យឯងទេ” ស្រីស្រស់ ប្រាប់ព្រមទាំងពេបមាត់ជ្រេញឫកអ្នកណាម្នាក់ ដែលគ្មានអ្នកណាក្រៅពីម្ចាស់ទីនេះនោះទេ។
“ម៉េចក៏បងនិយាយបែបនេះ យើងធ្វើការស៊ីប្រាក់ខែគេ ទោះគេមិនតម្លើងឱ្យ តែការងាររបស់យើង យើងគួរតែឱ្យតម្លៃដូចគ្នា”
“បងដឹងពីចរិតរបស់ឯង តែជាមួយមនុស្សប្រភេទនេះ ឯងមិនបាច់ឱ្យតម្លៃពេកទេ”
“បងចង់និយាយពីអី?”
“បងមិនហ៊ាននិយាយច្រើនទេថ្ងៃណាមួយឯងនឹងដោយខ្លួនឯងហើយ បងទៅសិនហើយណា!” ស៊ូជឺង ញញឹមធ្វើដូចជាគ្មានរឿងអ្វី ព្រមទាំងដើរចេញទៅ ទាំងគ្រវីក្បាលហួសចិត្ត ចំពោះស្រីតូចដែលមិនដឹងរឿងអ្វីសោះ។
ក្រោយពីគ្មានវត្តមានរបស់អ្នកម្ខាងទៀត មីនជី ខំប្រឹងបង្ហើយការងាររបស់ខ្លួន ទាល់តែរួចរាល់ន្អាលបានត្រលប់ទៅផ្ទះ ព្រោះមេឃក៏ចាប់ផ្ដើមងងឹតដូចគ្នា ខ្លាចថាបើចូលផ្ទះយប់ជ្រៅអាចនឹងមានរឿងជាងនេះ មិនមែនរឿងឯណា គឺរឿងក្នុងផ្ទះនេះឯង។ ប្រើពេលមិនដល់មួយម៉ោង មីនជី ក៏បង្ហើយការងាររបស់ខ្លួនរួចរាល់ ជាការងារ ច្នៃម៉ូដ ដេរប៉ាក់ ដែលជាការងារនេះចូលចិត្តនេះឯង។
“ហ៊ើយ! រួចហើយបានទៅផ្ទះហើយ” មីនជី ក្រោកឡើងពត់ពែនខ្លួន សម្រួលឆ្អឹងឆ្អែងរបស់ខ្លួន ដែលស្ពឹកស្រពន់ព្រោះអង្គុយយូរម៉ោង។
មីនជី រៀបអីវ៉ាន់របស់ខ្លួនរួចរាល់ មុននឹងដើរចេញពីហាង តែមិនទាន់ចេញស្រួលបួលផង សំឡេងស្រួយស្រេសបន្លឺឡើងពីក្រោយខ្នង សាងឱ្យម្ចាស់ឈ្មោះប្រញាប់ងាកទៅមើល។
“បងមីនជី” ក្មេងតូចបួនឆ្នាំ រត់មកឱបរាងកាយតូចច្រឡឹងដោយក្ដីស្រលាញ់ ជាក្ដីស្រលាញ់របស់កូនក្មេងមិនដឹងអីម្នាក់ តែក៏សាងក្ដីសុខដល់បេះដូងសម្រាប់ មីនជី ដូចគ្នា។
“ហ៊ឹស យ៉ាងម៉េចហ្នឹង? ឱបបងជាប់បែបនេះមិនចង់ឱ្យបងទៅវិញមែនទេ? ជុប” មីនជី ឱនមកជំពិតថ្ពាល់ស្រីតូច ហាន់អា ពោរពេញដោយក្ដីស្រលាញ់មកជាមួយ។
“បងកុំទាន់ទៅវិញបានទេ ហាន់អា មិនទាន់បានលេងជាមួយបងទេ ហាន់អា មិនចង់ឱ្យបងទៅវិញទេ នៅទីនេះជាមួយ ហាន់អា បានទេបង មីនជី”
“ហ៊ឹសៗ ចាំថ្ងៃក្រោយណា ថ្ងៃនេះមិនបានទេ”
“ហ៊ឹកៗ បងមីនជី លែងចាលាញ់ ហាន់អា ហើយឬ? ហ៊ឹកៗ បងមីនជី ចិត្តអាឃក់ហាស់” ហាន់អា ទួញយំតាមបែបក្មេង ដែលមិនសមបំណង។
“អូយៗ កុំយំអីណា កុំយំអីក្មេងឆ្លាតរបស់បង ណាៗ ឈប់យំៗ” មីនជី ឱបស្រីតូចលួងលោមកុំឱ្យយំខ្លាំងជាងនេះ តែមើលទៅវាគ្មានប្រយោជន៍នោះទេ នាងកាន់តែលួងក្មេងតូចកាន់តែយំខ្លាំងឡើង។
“មានរឿងស្អីហ្នឹងម៉េចក៏ ហាន់អា យំខ្លាំងយ៉ាងនេះ?” ម្ចាស់ហាងដែលជាម៉ាក់ ហាន់អា ចេញមកទាំងទឹកមុខមិនពេញចិត្ត ព្រោះរាល់លើកដែលកូននៅជាមួយនាងក្រមុំគឺតែងយំបែបនេះរហូត។
“គឺហាន់អា នាងយំតាមខ្ញុំអ្នកមីង” មីនជី ញញឹមស្រទន់បកស្រាយ តែអ្វីដែលនាងទទួលបានមកវិញ គឺជាក្រសែភ្នែកសម្លក់បែបមិនពេញចិត្ត។
“មិនអីទេនាងទៅវិញចុះ ហាន់អា ចាំខ្ញុំជាមើលគេដោយខ្លួនឯង” មេជាងប្រាប់រាងតូចដោយសំឡេងកំបុត។
“អឺ..ចាស! បងទៅសិនហើយ ឈប់ណាក្មេងឆ្លាត” មីនជី បែរខ្លួនដើរចេញទៅទាំងមិនអស់ចិត្ត ស្រីតូចដើរចេញមិនទាន់ហាងប៉ុន្មានផង ក៏ត្រូវឈប់ជើងរបស់ខ្លួនពេលឮសម្ដីស្រែកជេររបស់ម្ចាស់ហាង ស្ដីបន្ទោសកូនស្រី។
“ម៉េចបានឯងយំ ហាន់អា ស្រីនោះធ្វើអីឯង?” មេជាងស្ដីឱ្យកូនស្រី តែក៏មិនភ្លេចរាលដាលដល់នាងក្រមុំដែលមិនដឹងអីដូចគ្នា។
“ហ៊ឹក បងមីនជី មិនបានធ្វើអី ហាន់អាទេ គឺ ហាន់អា ជាអ្នកតាមបងស្រីដោយខ្លួនឯង”
“ឯងទៅតាមវាធ្វើស្អី? ម៉ាក់ប្រាប់ប៉ុន្មានដងហើយ ថាកុំឱ្យទៅស្និទ្ធស្នាលជាមួយស្រីនោះទៀត ម៉េចក៏ឯងមិនស្ដាប់ម៉ាក់ហ្អាស ហាន់អា!!!”
“ហ៊ឹកៗ តែបង មីនជី ជាមនុស្សល្អ ហាន់អា ចូលចិត្តបង មីនជី”
“ល្អស្អី វានោះជាមនុស្សចង្រៃបំផ្លាញ ទៅដល់ណារលាយរបស់់អ្នកនោះ គ្រួសារនៅគ្មានអ្នកចូលចិត្តផង ឯងទៅចូលចិត្តវាធ្វើស្អី ម៉ាក់ប្រមានឯងបើហ៊ានទៅឱបរឹតស្រីម្នាក់នោះទៀត ម៉ាក់នឹងវាយឯងជាមិនខាន ឮហើយនៅ!!!” ម្ចាស់ហាងស្រែកសម្លុតកូនស្រីខ្លាំងៗជាការគំរាម។
“ហ៊ឹកៗ”
“ឮម៉ាក់ប្រាប់ឯងទេ!!!”
“ហ៊ឹក ហាន់អា ដឹងហើយ ហ៊ឹកៗ” ក្មេងស្រីតូចទ្រហ៊ោយំខ្លាំងៗ ពេលអ្នកម្ដាយសម្លុតគំំរាមគំហែងបែបនេះ។
មិនខុសពីស្រីតូចខាងក្នុង ពេលនេះម្ចាស់រាងតូច ដែលដឹងរឿងដោយអចេតនាក៏ទ្រហ៊ោយំដូចគ្នា មីនជី ព្យាយាមខ្ទប់មាត់របស់ខ្លួន មិនឱ្យអ្នកខាងក្នុងបានឮសំឡេងនៃភាពទន់ជ្រាយរបស់ខ្លួន។

ធ្នាក់ឯកាWhere stories live. Discover now