ភាគទី១៤

238 5 0
                                    

(រឿងគួរត្រេកអរ)

ព្រឹកថ្ងៃថ្មី
រាងតូចស្អាតដែលគេងលក់ស្រួលពេញមួយយប់ រើបម្រាស់ទៅមកតិចៗយ៉ាងមានក្ដីសុខ ពេលទទួលបានអារម្មណ៍កក់ក្ដៅពីរង្វង់ដៃរឹងងមាំ។
“អ្ហឹម...” កែវភ្នែកស្រទន់ បើកសម្លឹងមើលអ្នកចំពោះមុខជាមួយស្នាមញញឹមស្រទន់មុននឹងភ្ញាក់ផ្អើលបន្តិចពេលខួរក្បាលនឹកឃើញរឿងអ្វីម្យ៉ាង។
(ម៉េចក៏គាត់នៅទីនេះ?) មីនជី ឧទានទាំងមិនពេញសំឡេងចេញមក រាងតូចស្ទុះចេញពីគ្រែភ្លាមៗ។
“ឌែន! ម៉េចក៏បងមកគេងទីនេះ? ច...ចុះអ្នកម៉ាក់នោះ?” ស្រីតូចងាកមើលឆ្វេងស្ដាំសម្លឹងរកមើលមនុស្សចំណាស់ តែក៏មិនឃើញវត្តមានក្រៅពីនាងនឹងអ្នកកំលោះ។
“អូនមិនដឹងមែនឬ?” ឌែន ក្រោកទាំងមិនទាន់ស្វាងទាញស្រីតូចចូលទៅក្នុងរង្វង់ដៃជាមួយស្នាមញញឹមមានល្បិច ដែលមនុស្សស្លូតត្រង់ដូចជា មីនជី មិនបានដឹង។
“ដឹងរឿងអីឬ?”
“យប់មិញអូនគេងមមើស្រែកហៅឈ្មោះបងមិនឈប់ ទើបអ្នកម៉ាក់ហៅបងឱ្យមកគេងទីនេះជាមួយអូន! ត្រឹមបានបងឱបអូនក្នុងរង្វង់ដៃភ្លាមអូនក៏ឈប់ស្រែកតែម្ដង” ឌែន ព្យាយាមទប់ស្នាមញញឹមរបស់ខ្លួន មិនឱ្យស្រីតូចដឹងថាខ្លួនកំពុងកុហកនាង។
“មែនឬ! បងកុហកអូនទេដឹង?” មីនជី សម្លឹងមើលមុខមាំសង្ហាជាមួយក្រសែភ្នែកបែបមិនជឿ ហើយក៏មិនគិតថាខ្លួនដល់ថ្នាក់ដេកមមើររកអ្នកម្ខាងទៀតថ្នាក់នេះដែរ។
“មែនណា៎ បងកុហអូនធ្វើអីទៅ!” ឌែន ធ្វើមុខធ្វើមាត់បញ្ជាក់ពីសម្ដីរបស់ខ្លួន។ សម្ដីកុហករបស់គេ មីនជី រៀបនឹងជឿទៅហើយបើមិនទាស់មានសម្ដីចំណាស់ចូលមកជ្រែកទាន់។
“កុហកក្មេងប្រយ័ត្នបាប ឌែន” ម៉ាដាម ចូលមកជាមួយស្នាមញញឹមមានក្ដីសុខ ពេលបានឃើញរូបភាពផ្អែមល្ហែមរបស់កំលោះក្រមុំទាំងពីរ។
“ឌែន!” មីនជី ងាកមកតវ៉ាគេដោយការអន់ចិត្ត ដែលត្រូវមនុស្សល្បិចកុហកបាន។
“ហ៊ឹស បងលលេងទេ! អូនក៏ដឹងថាបងញៀនអូនប៉ុណ្ណា ឱ្យគេងបែកពីអូនបងម៉េចនឹងអាចគេងលក់ទៅ” ឌែន ធ្វើមុខញិញក់ចេញមក មុខមាំសង្ហាឈ្មុលទៅរកគល់ទ្រូងស្អាតដែលលេចចេញមក។ ឫកពាដូចក្មេងរបស់កូនប្រុសម៉ាដាមអត់អស់សំណើចមិនបាន។
“ហ៊ឹសៗ បានហើយៗ នៅញិញក់ហ្នឹងហើយ ឆាប់នាំគ្នាងូតទឹកន្អាលចុះទៅញ៉ាំបាយ” ចបប់សម្ដីបញ្ជាម៉ាដាមដើរចេញទៅភ្លាមៗ មិននៅ
រំខានពេលកំលោះក្រមុំតទៅទៀត។
“តោះទៅងូតទឹកអូនសម្លាញ់” ឌែន ចាប់បីស្រីតូចចេញពីគ្រែសម្ដៅទៅបន្ទប់ទឹកភ្លាមៗ មិនខ្វល់ពីសម្ដីហាមឃាត់របស់ស្រីតូចសូម្បីតែបន្តិច។
គ្រាន់តែចំណាយពេលងូតទឹក ក៏អស់ជិតមួយម៉ោងទៅហើយ បើគេងូតត្រឹមធម្មតាប្រហែលជាមិនអីនោះទេ តែនេះគេលេងងូតបែបរោលរាលបែបនេះ បើមិនស៊ីពេលយូរទើបចម្លែក។ ថ្នាក់នាងត្រូវក្រែងចិត្តមនុស្សចាស់ ដែលត្រូវមកអង្គុយរងចាំពួកនាងញ៉ាំបាយ។
“បងទៅធ្វើការហើយណាអូនសម្លាញ់”
ជុប
រាងកាយមាំសង្ហាហើយរឹតតែសង្ហា ពេលស្ថិតក្នុងឈុតគ្រ័រហ្សេបែបនេះ បបូរមាត់ក្រាស់ទម្លាក់ចុះជំពិតមាត់តូច ពោរពេញដោយក្ដីស្រលាញ់លាយឡំគ្រឺតក្នាញ់។
“ឌែន!...” មីនជី បានត្រឹមឱនមុខខ្មាសអៀនជាមួយទង្វើរបស់អ្នកកំលោះ។ ផ្ទុយពីស្រីតូច ឌែន ឯណេះវិញគិតតែពីញញឹមមិនឈប់ហើយ។
“កូននេះចូលចិត្តធ្វើឱ្យកូនស្រីម៉ាក់ខ្មាសណាស់! ឆាប់ទៅធ្វើការទៅន្អាលម៉ាក់បាននាំ មីន ទៅលំហែកាយខ្លះ” ពាក្យថាលំហែកាយរបស់គាត់គ្មានអ្វីក្រៅពីទិញនេះទិញនោះឱ្យសប្បាយចិត្តនោះទេ។
“បាទ! អ្នកម៉ាក់កុំភ្លេចមើលថែនាងឱ្យបានល្អផងណា៎ អនាគតកូនប្រសារអ្នកម៉ាក់ហើយ!” ឌែន មិនភ្លេចងាកមកបង្អាប់ស្រីតូច ដែលសាមីខ្លួនកាន់តែមុខក្រហមលើសដើម   ព្រោះខ្មាសអៀនជាមួយនឹងសម្ដី
របស់គេ។

ធ្នាក់ឯកាWhere stories live. Discover now