ភាគទី៨

255 4 0
                                    

(អារម្មណ៍ដូចគ្នា)

“នាងធ្វើជាស្រីរបស់ខ្ញុំទៅ..អរ អត់ទេ ធ្វើជាសង្សាររបស់ខ្ញុំទៅ” ប្រយោគរបស់ប្រុសកំណាច ប្រៀបដូចជាផ្លេកបន្ទោរចាំងជះចំកណ្ដាលមុខស្រីតូច។ មីនជី បើកភ្នែកធំៗសម្លឹងមើលគេទាំងហួសចិត្ត អត់ទេនាងភ្ញាក់ផ្អើលទៅវិញទេ។
“អ្នក...អ្នកប្រុសថាម៉េចហ្នឹង? អ..អត់ទេអ្នកប្រុសចង់និយាយពីអ្វី? នេះក៏មិនមែនដែរ..អ្នកប្រុសម៉េចក៏និយាយពាក្យ? វា...វាម៉េចហ្នឹងអាចទៅ” មីនជី ទៅជាច្របូលច្របល់មួយរំពេច ឆ្លេឆ្លានៅមិនស្ងៀម ពេលបានឮសំណើរបស់មនុស្សកំណាច។
ឫកពារបស់នាងក្រមុំ សាងឱ្យមនុស្សកំនាចនឹកអស់សំណើច។
“ហ៊ឹសៗ យ៉ាងម៉េចភ្ញាក់ផ្អើលហ្អេស?” ឌែន ចាប់ដៃស្រីតូចកាន់តែជាប់ ពេលម្ចាស់របស់វាព្យាយាមដកចេញ។
“អឺ...អ្នកប្រុសមិនគួរនិយាយបែបនេះទេខ្ញុំ...” មីនជី និយាយអ្វីចេញព្រោះនៅរន្ធត់ចិត្តនៅឡើយ។
“ហេតុអីនិយាយមិនបាន? ខ្ញុំនិយាយជាការពិត” ឌែន ទាញរាងតូចឱ្យមកកាន់តែកៀកហ្នឹងខ្លួនជាងមុន។
“តែ...”
“ខ្ញុំដឹងថានាងក៏មានអារម្មណ៍មិនខុសពីខ្ញុំប៉ុន្មានដែរ” អ្នកណាថាគេមិនដឹងព្រោះគ្រប់ពេលនៅក្បែរគេនាងទាំងអៀនទាំងខ្មាសមុខក្រហមគ្រប់ពេលបែបនេះបើគ្មានចិត្តចំពោះគេទើបចម្លែក។
គាត់ដឹង!
មីន ឧទានក្នុងចិត្តទាំងភ្ញាក់ផ្អើល មិនគិតថាអ្នកកំលោះដឹងពីចិត្តរបស់ខ្លួននោះទេ។ មែននាងចូលចិត្តគេ តែនាងមិនអាច ព្រោះនាងត្រឹមជាអ្នកបម្រើតូចទាបម្នាក់ហ្នឹងអី មានសិទ្ធិស្អីទៅតោងទាមអ្នកខ្ពង់ខ្ពស់ដូចជាអ្នកកំលោះនោះ។
“អឺ...”
“ខ្ញុំដឹងថានាងមិនហ៊ាននិយាយ ទើបសុភាពបុរសដូចជាខ្ញុំត្រូវនិយាយប្រាប់នាងមុនបើជ្រុលជាមានចិត្តចំពោះគ្នាទៅហើយ សាកទាក់ ទងគ្នាក៏ល្អដែរ” ឌែន ញោចញញឹមបែបព្រានចេញមក។
(នាងគួរធ្វើយ៉ាងណា ព្រមឬក៏អត់ វាពិបាកខ្លាំងណាស់សម្រាប់នាង បើលេងមកទាន់ហន់ដូចរន្ទះបាញ់បែបនេះ អាណាធ្វើចិត្តទាន់) មីនជី ថ្ងូរនៅក្នុងចិត្ត នាងទទួលស្គាល់ជាលើកទីមួយដែលនាងចេះស្រលាញ់មនុស្សប្រុស ថែមទាំងគេមានឋានៈខ្ពស់ជាងខ្លួនទៀត តែវាមិនសំខាន់ដូចជាពេលគេមកសារភាព ថាមានចិត្តចំពោះនាងដូចពេលនេះទេ។
“សំណើរបស់ខ្ញុំយ៉ាងម៉េចដែរ?” ពេលស្រីតូចមិនឆ្លើយ ឌែន ក៏សួរបន្តមិនឈប់។
“តែ...តែខ្ញុំថាវាដូចជាមិនសមនោះទេ” មែនវាមិនសម នាងហ្នឹងគេខុសគ្នាឆ្ងាយណាស់។
“ហេតុអីក៏មិនសម! ព្រោះអាយុ?  និយាយត្រង់ខ្ញុំបងនាងតែដប់
ពីរឆ្នាំទេសម័យឥលូវគ្មានអ្នកណាគេខ្វល់ពីរឿងអាយុទៀតទេយ៉ាងច្រើននាងហៅខ្ញុំថាលោកប៉ាក៏បាន តែលោកប៉ាឯណាសង្ហាដូចជាខ្ញុំនោះ” ឌែន រអ៊ូតែម្នាក់ឯង។
“មិ...មិនមែនព្រោះអាយុនោះទេ តែ..”
“ព្រោះឋានៈឬ? បើជារឿងនេះ នាងរឹតតែមិនបាច់ខ្វល់ ខ្ញុំមិនចេះប្រកាន់ច្រើនទេហើយក៏មិនខ្វល់ពីសម្ដីអ្នកដទៃដែរ សំខាន់មនុស្សពីរនាក់ស្រលាញ់គ្នាជាការស្រេច” ឌែន ញាក់ចិញ្ចើមហីៗតាមចរិតរបស់ខ្លួន។
“តែ...អូយ” មីន ស្រែកដោយការភ្ញាក់ផ្អើលពេលត្រូវអ្នកកំលោះទំនើងទាញឱ្យដួលលើគេមួយទំហឹង។
“មិនបាច់តែស្ករច្រើនពេកទេ...ទោះនាងមិនព្រមក៏ខ្ញុំមិនខ្វល់ដែរ ខ្ញុំបាននិយាយចេញទៅហើយ យ៉ាងណាពេលនេះពួកយើងជាសង្សារគ្នាហើយ” ឌែន អឺអើតែម្នាក់ឯង ទាំងរាងតូចមិនបាននិយាយអ្វីមួយម៉ាត់។
“អ្នកប្រុស តែខ្ញុំ...អ្ហឹម” មីនជី ត្រូវបើកភ្នែកធំៗ ពេលបបូរមាត់របស់ខ្លួនត្រូវបឺតជញ្ជក់ដោយបបូរមាត់ក្ដៅគគុករបស់ ឌែន។
“អ្ហឹម...” ឌែន គ្រហឹមដោយការពេញចិត្ត ដៃស្ទាត់ជំនាញក៏ស្ទាបអង្អែលពេញរាងកាយតូចច្រឡឹង តាមអំពើចិត្ត។
“អ្ហឹម...” ស្រីតូចបម្រាស់តិចៗ ពេលទទួលបានអារម្មណ៍ខុសប្លែកជាលើកដំបូង។
ឌែន ញោចញញឹមពេញចិត្តពេលស្រីតូចមិនបានតវ៉ាអ្វី តែក៏ថើបតបខ្លួនទាំងង៉េមង៉ាម។
“អ្ហឹម...” មីន ឱប.ករឹងមាំពេលមានអារម្មណ៍ថារាងកាយរបស់ខ្លួនចាប់ផ្ដើមទន់ទៅៗដូចទៀនត្រូវភ្លើង។
“អ្ហឹម អូនក្រអូបណាស់ ជុបៗ” ឌែន បញ្ឈប់ការថើបដ៏រោលរាលរបស់ខ្លួន ប្ដូរមកជាថើបតិចៗពេញផ្ទៃមុខតូច។
“...” មីនជី បានត្រឹមឱនមុខចុះព្រោះអៀន ហើយក៏ខ្មាសដែលខ្លួនជ្រុលថើបអ្នកកំលោះតបវិញ។
“ហ៊ឹសៗ អៀនឬ?” ឌែន ចាប់ភ្ងើយចង្កាតូច ឱ្យនាងបានសម្លឹងមើលខ្លួនកាន់តែច្បាស់ជាងនេះ។
“...” មីនជី នៅតែមិនតប បានត្រឹមញញឹមមិនសមចិត្តមក មិនឱ្យនាងអៀនយ៉ាងម៉េច នេះមិនទាន់និយាយគ្នាច្បាស់លាស់ផង ក៏មកថើបបឺតអីបែបនេះដែរ ថែមទាំងនាងក៏ថើបគេតបវិញទៀតធ្វើដូចស្រីជំនាញណាស់អ៊ីចឹង។
ឌែន ឱបរាងតូចជាប់ដៃ ញញឹមសឹងតែហែកមាត់ទៅហើយ ពេលបានថើបស្រីតូចដោយបើកចំហ មិនបានលួចលាក់។ យ៉ាងណាក៏គេបានសារភាពប្រាប់នាងទៅហើយ បើទោះជានាងប្រាប់ឬក៏អត់ក៏មិនសំខាន់ដែរ ព្រោះគ្រប់យ៉ាងគេជាអ្នកសម្រេច។
“ហ៊ើយ! ពេលនេះបងចាប់ផ្ដើមឃ្លានហើយចុះទៅធ្វើម្ហូបឱ្យបងញ៉ាំទៅ” ព្រោះឃើញនាងនៅតែស្ងាត់ស្ងៀមមិនព្រមនិយាយ ទើបអ្នកកំលោះប្ដូររឿងនិយាយវិញ។ ហើយក៏ដូចការគិតពេលរាងតូចតបវិញ។
“ចាស” មីនជី តបដោយមិនភ្លេចញញឹម ព្រមទាំងក្រោកចេញពីរាងក្រាស់។
“អូខេ ចឹងបងទៅងូតទឹកហើយ ជុប” មនុស្សល្បិចនៅមិនភ្លេច ឱនមកថើបបបូរមាត់តូចមួយខ្សឺតមុនហ្នឹងដើរចេញទៅ។
“...” មីនជី បានត្រឹមខាំមាត់  អឹមអៀន  មុននឹងដើរទៅរៀបចំស
ម្លៀកបំពាក់ឈុតថ្មីឱ្យអ្នកកំលោះ ហើយក៏ចុះទៅធ្វើកិច្ចការបន្តរបស់ខ្លួន។
ឌែន ងូតទឹកតែងខ្លួនស្អាតបាត ចុះមកខាងក្រោមសម្ដៅមកបន្ទប់អាហារដែលមានក្លិនឈ្ងុយសាយភាយពេញផ្ទះ។ ឌែន ដើរមករកស្រីតូចដែលកំពុងតែរៀបចំអាហារដាក់តុ។
“ហ៊ឹម ក្លិនឈ្ងុយណាស់” ឌែន ដើរមកឱបរាងតូចពីក្រោយ ព្រមទាំងធ្វើរឿងនឹកស្មានមិនដល់ សាងឱ្យនាងខ្មាសអៀនជាថ្មី។
ជុប

ធ្នាក់ឯកាजहाँ कहानियाँ रहती हैं। अभी खोजें