ភាគទី១៨

217 3 0
                                    

(ការបាត់បង់ដ៏សោកស្ដាយ)

ក្រោយពីលោកប៉ាចាត់ការសន្លប់អស់ជាច្រើនម៉ោង អ្នកម៉ាក់ក៏ទើបតែភ្ញាក់ដឹងខ្លួននារសៀលនេះឯង។ ស្រីតូចច្រលឹងដើរចេញពីបន្ទប់សម្រាកខ្នាតតូចមករកម្ចាស់បន្ទប់កំណាច តែនាងបែរជាមិនឃើញអ្នកណាក្រៅពីភាពទទេស្អាតទៅវិញ។
“ទៅណាបាត់ហើយ!...” មីនជី សម្លឹងរកមើលអ្នកកំលោះជុំវិញ តែក៏មិនបានឃើញគេដដែល។
អ្នកម៉ាក់ញញឹមស្រស់ បោសវាសគំនិតគិតពីអ្នកកំលោះមុននេះចេញ ជើងតូចបោះជំហានមួយៗចេញពីបន្ទប់ធ្វើការធំទូលាយ ទៅស្រូបខ្យល់អាកាស លំហែកាយក្បែរនេះ ឱ្យនាងនៅតែក្នុងបន្ទប់ពេកអាចស្រ្តេសស្លាប់ក៏ថាបាន។
“ហ៊ើយ!” មីន ដកដង្ហើមធំធូរចិត្តពេលបានចេញមកខាងក្រៅបែបនេះ។
ក៏ព្រោះតែកំពុងលង់ជាមួយអារម្មណ៍ស្រស់ស្រាយចិត្តរបស់ខ្លួន ទើបអ្នកម៉ាក់មិនបានចាប់អារម្មណ៍ នូវក្រសែកំណាចមួយគូ ដែលកំពុងសម្លឹងនាងជាមួយភាពចងគំនុំ   ដែលមិនថាកន្លងផុតទៅយូរប៉ុន្មានវាគ្មាន
ថ្ងៃប្រែជាដាច់ខាត។
“អូយយ!...” មីន ស្រែកឈឺចាប់ខណៈដៃអ្នកណាក៏មិនដឹងលូកមកបោសសក់នាងពីក្រោយមួយទំហឹង។
“ថ្ងៃនេះយើងនឹងជម្រះបញ្ចីជាមួយនាងឯងឱ្យអស់ នាងមីនជី!” នីហ្វា ស្បថទាំងកំហឹងចេញមក នៅមានកែវភ្នែកឡើងក្រហមទែតដានជាប់ដោយភ្លើងកំហឹង។
“អូយយ នីហ្វា លែងខ្ញុំទៅខ្ញុំឈឺណាស់” ទោះមិនបានឃើញមុខអ្នកបង្ករឿង តែសំឡេងកំណាចមួយនេះអាចឱ្យ មីនជី ដឹងច្បាស់ថាអ្នកម្ខាងទៀតជាអ្នកណា។
“ហ៊ឹសៗ នៅចាំយើងបានដែរហ្អេស?!...ចាំបានក៏ល្អហើយឱ្យនាងដឹងថាមួយជីវិតនេះយើងគ្មានថ្ងៃឱ្យស្រីក្រីក្រដូចជាឯង បានខ្ពង់ខ្ពស់ជាងយើងជាដាច់ខាត!” នីហ្វា ស្រែកទាំងកំហឹងឆេះឆួលតែម្នាក់ឯង ទាំងដែលស្រីតូចមិនបានទៅក្ដៅក្រហាយជាមួយសូម្បីតែបន្តិច។
“នីហ្វា សូមអង្វរលែងខ្ញុំទៅ ពួកយើងមិនធ្លាប់ជាសត្រូវនឹងគ្នាទេ ហ៊ឹកៗ មិនថាឯងស្អប់ខ្ញុំយ៉ាងណា ខ្ញុំនៅតែទុកឯងជាមិត្តជានិច្ច!..” មីន ព្យាយាមនិយាយលួងលោមអ្នកម្ខាងទៀត អារម្មណ៍នាងពេលនេះមិនបានព្រួយបារម្ភពីខ្លួនឯងនោះទេ មនុស្សម្នាក់ដែលនាងគិតដល់មុនគេគឺកូនក្នងផ្ទៃនេះឯង។ បើកូនយ៉ាងម៉េចទៅនាងច្បាស់ជាឆ្កួតស្លាប់ជាមិនខានទេ។
“ហ៊ឹសៗ មិត្តហ្អេស! ហាសហា ឯងទុកយើងជាមិត្តចឹងហ្អេស? អ៊ីចឹងចាំយើងប្រាប់ឯងទៅចុះ តាំងពីដើមមកយើងមិនដែលសម្លឹងឯងជាមិត្តនោះទេ ឯងជាសត្រូវរបស់យើង ឯងជាមីក្មេងក្រីក្រដែលចាំទើសមុខទើសមាត់យើង នាងមីនជី យើងស្អប់ឯង!!!” នីហ្វា ស្រែកអស់សំឡេងឱ្យអ្នកចំពោះមុខបានដឹងថាខ្លួនស្អប់នាងកម្រិតណា។
“ហ៊ឹកៗ នីហ្វា អូយយ...” មីន ផ្លាត់មាត់ស្រែកកាន់តែខ្លាំងស្របពេល នីហ្វា កន្រ្តាក់បោសសក់នាងខ្លាំងៗដូចគ្នា។
“ថ្ងៃនេះយើងនឹងប្រដៅនាងឯងម្ដង នៀក”
ផាច់ ផាច់
ផ្ទៃមុខតូចស្រទន់របស់អ្នកម៉ាក់ ប្រែទៅជាក្រហមមួយរំពេចទៅតាមកម្លាំងបាតដៃទះរបស់មនុស្សអាក្រក់់។ នីហ្វាយ ទះហើយទះទៀតមិនខ្វល់ពីការអង្វរករយំយែករបស់ មីនជី ទាល់តែសោះផ្ទុយមកវិញនាងមានតែពេញចិត្ត ដែលអាចទះអ្នកម្ខាងទៀតសមតាមចិត្តប៉ុនប៉ង។
“ហ៊ឹកៗ នីហ្វា ឈប់ទៅខ្ញុំសូមអង្វ អូយយ ហ៊ឹកៗ...” មីន ថ្ងូរឈឺចាប់ឱ្យរហឹម ខណៈមាត់តូចស្អាតមានឈាមក្រហមស្រស់ហូរចេញមកតិចៗ។
“យើងមិនឈប់ យើងនឹងទះនាងឯងឱ្យងាប់! យើងស្អប់ឯងមីស្រីចង្រៃ នៀក!”
ផាច់ ផាច់
មនុស្សរស់នៅ ចងចិត្តជាមួយភ្លើងគំនុំ ឈ្នានីសគេតែម្នាងឆ្លៀតឳកាសដែល មីន គ្មានអ្នកទីពឹងគិតតែពីទះបញ្ចេញកំហឹងសព្វបែបយ៉ាងតាមអំពើពាលរបស់ខ្លួន។
“ហ៊ឹកៗ នីហ្វាយ បានហើយឈប់ទៅ ខ្ញុំសូមអង្វរ!” មីន មិនត្រឹមតែស្រែកអង្វរនោះទេ តែក៏ព្យាយាមរើគេចចេញពីស្រីបិសាចដូចគ្នា គ្រាន់តែមិនហ៊ានប្រឆាំងខ្លាំងខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។
“យើងស្អប់ឯងមីស្រីក្រីក្រ មីគ្មានម៉ែឪ នាងឯងងាប់ទៅ នៀក”
ព្រុស
នីហ្វា រុញ មីនជី ឱ្យដួលមួយទំហឹងដែលអ្នកម្ខាងទៀតមិនបានត្រៀមខ្លួនក៏...
ឌឹប
ពោះរាបស្មើទៅបុកជាមួយបង្កាន់ដៃក្បែរនោះ មួយទំហឹងដូចគ្នាសាងឱ្យអ្នកម៉ាក់ចុកច្អល់ភ្លាមៗ នៅមានឈាមហូរចេញតាមប្រឡោះភ្លៅមិនឈប់ទៀតផង។
“នាង!...” នីហ្វា ដែលបម្រុងចូលមកធ្វើបាប មីន បន្តក៏បញ្ឈប់សកម្មភាពតែម្ដងពេលបានឃើញរូបភាពចំពោះមុខ។
“អូយយ កូន! ឈឺ...ឈឺណាស់ ជួយ...ជួយកូនខ្ញុំផង” មីន សុំឳកាសអ្នកចំពោះមុខជាលើកចុងក្រោយ តែអ្វីដែលនាងទទួលបានគឺការមិនអើពើ ពេញចិត្តជាមួយភាពវេទនារបស់នាង។
“ហ៊ឹសៗ កូនហ្អេស! នាងឯងងាប់ទាំងពីរនាក់ម៉ែកូនហ្នឹងទៅ” នីហ្វា ពោលទាំងកំណាចគ្មានចិត្តជាមនុស្សចេញមក ស្រីស្រស់ប្រញាប់ឆ្លេឆ្លាចាកចេញពីត្រង់នោះ ជៀសវាងមានមនុស្សមកទាន់ឃើញនាងនៅត្រង់់នេះ។
“ជួយ...ជួយផង កូន!...” មីនជី បង្ហើបគ្រប់ពាក្យគ្រប់ម៉ាត់ត្រឹមប៉ុណ្ណឹង មុននឹងស្មារតីទទាំងអស់ត្រូវរលត់ទាំងទឹកភ្នែកហូរស្រក់ ទាំងឈឺចាប់ទាំងសោកស្ដាយព្រមគ្នា។
ស្របពេលរាងតូចសន្លប់បាត់ស្មារតី ក៏ជាពេលដែលរាងកាយមានអំណាចរកមកនាងទាំងទឹកមុខភ័យតក់ស្លុតជាមួយរូបភាពចំពោះមុខ
ដូចគ្នា។
“មីន! មីន អូនយ៉ាងម៉េចហើយ? អូនមិនត្រូវកើតអីទេណា៎! បងនឹងនាំអូនទៅពេទ្យ” ឌែន ប្រញាប់ប្រញាល់បីរាងតូចគ្របដណ្ដប់ដោយឈាមរត់ចេញទៅភ្លាមៗ ដោយមានមនុស្សរបស់ខ្លួនរត់ឆ្លេឆ្លាមិនខុសពីគេប៉ុន្មាន។

ធ្នាក់ឯកាWhere stories live. Discover now