ភាគទី៥

238 6 0
                                    

(អារម្មណ៍ធូរស្រាល)

ព្រឹកថ្ងៃថ្មី
រាងកាយមាំសង្ហាអង្គុយមុខមាំនៅតុអាហារសម្លឹងមើលរាងតូច ដែលគិតតែពីឈ្ងោកញ៉ាំអាហារមិននិយាយអ្វីមួយម៉ាត់ សាងឱ្យមនុស្សកំណាចទៅជារអៀសចិត្ត ព្រោះគិតថានាងអាចខ្មាស ចំពោះរឿងដែលបានឮកាលពីយប់ក៏ថាបាន។
“អឺ..មីនជី” និយាយបានតែប៉ុណ្ណឹង សម្ដីមាំត្រូវរលត់បាត់ទៅវិញ ហាក់មានអ្វីដែលកំពុងតែស្ទាក់ស្ទើរនៅក្នុងចិត្ត។
“ចាស!...អ្នកប្រុសមានបញ្ហាអ្វីមែនទេ?”
“គ្មានអីទេ! នាងញ៉ាំបាយទៅ ន្អាលបានទៅរៀន” ប្រយោគផ្លាស់ប្ដូរភ្លាមៗរបស់ ឌែន សាងឱ្យ ប៊ែកគី  ព្យាយាមទប់សំណើច ព្រោះដឹងថាអ្នកកំលោះអាចហ្នឹងនៅយល់ច្រឡំអ្វីម្យ៉ាង។
អាហារដែលពោរពេញទៅដោយអារម្មណ៍តានតឹងជាលើកដំបូងសម្រាប់ ឌែន ត្រូវបានបញ្ចប់...បញ្ចប់ទាំងមិនអស់ចិត្ត។
ហ្វរ៍ឌែន ស្ងៀមទ្រឹងទៅតាមទម្លាប់របស់ខ្លួន កែវភ្នែកកំណាចសម្លឹងមើលទៅក្រៅកញ្ចក់ឡាន ដោយក្រសែភ្នែកទទេស្អាត បញ្ជាក់ថាខួរក្បាលកំពុងតែផ្ដោតទៅលើរឿងអ្វីម្យ៉ាង។
“ប៊ែកគី ឯងគិតថា មីនជី គិតយ៉ាងណាចំពោះរឿងយប់មិញ?” សំណួររបស់ ឌែន ធ្វើឱ្យអ្នកមិនដឹងអ្វីដូចជា ហ្ស៊ូស ជ្រួញចិញ្ចើមមានតែម្ខាស់ឈ្មោះតែប៉ុណ្ណោះដែលអស់សំណើច។
“នាងមិនបានគិតអ្វីទេចៅហ្វាយ” ប៊ែកគី តបទាំងប្រឹងទប់ស្នាមញញឹមរបស់ខ្លួន។
“គ្មានហេតុផលទេ! យើងថានាងប្រាកដជាគិតអ្វីម្យ៉ាងមកលើយើងជាមិនខាន” ឌែន នៅតែប្រកែកយ៉ាងដាច់ខាតទៅតាមគំនិតរបស់ខ្លួន។
“ចៅហ្វាយកុំបារម្ភអី នាងមិនដឹងរឿងអីទេ”
“ឯងថាម៉េច!!!”
“យប់មិញនាងគ្រាន់តែឆ្ងល់ម៉េចក៏មានសំឡេងមនុស្សស្រី តែខ្ញុំប្រាប់នាងថាចៅហ្វាយមើលទូរទស្សន៍ទើបនាងលែងឆ្ងល់ទៀត ហ៊ឹសៗ” ទ្រាំលែងបានទីបំផុត ប៊ែកគី ក៏សើចចេញមកឱ្យទាល់តែបាន។
“ចង្រៃអើយ! ម៉េចក៏ឯងមិនព្រមប្រាប់យើងតាំងពីដំបូង?” ឌែន សឹងតែហក់ទៅទាត់មនុស្សជំនិត ដែលធ្វើឱ្យគេងដេកគិតពេញមួយយប់ សឹងតែមិនបានដេកពួន។
“ចៅហ្វាយជាអ្នកនិយាយថាដឹងដោយខ្លួនឯង អ្នកណាទៅដឹងថាចៅហ្វាយយល់ក្នុងន័យផ្សេងនោះ” ប៊ែកគី ប្រាប់ទៅតាមអ្វីដែលខ្លួនគិត។
“អាចង្រៃនេះ!” មាត់ជេរមនុស្សជំនិត តែក៏មិនភ្លេចញញឹមធូរចិត្ត ពេលដឹងថារាងតូចមិនបានដឹងរឿងស៊ីជម្រៅអស់ទាំងនោះ។
(ហ្វូ ធូរចិត្តបន្តិច) ឌែន គ្រហឹមនៅក្នុងចិត្តតិចៗ។
រាងតូចច្រឡឹង ដើរបណ្ដើរឈ្ងោកមុខនឹងទូរស័ព្ទបណ្ដើរ ទើបមិនដឹងថាមានមនុស្សកំពុងតែឈរពាំងពីមុខរបស់ខ្លួន។
“អុ អូយ សិស្សច្បង!” មីនជី ទៅបុកនឹងរាងក្រាស់មួយទំហឹង។
“ហ៊ឹស គិតហើយថាបែបនេះម៉េចក៏មិនប្រយ័ត្នសោះអ៊ីចឹង” ស៊ុនហូ សើចហួសចិត្តហ្នឹងស្រីតូច។
“គឺ..រវល់មើលព័ត៌មានក្នុងនេះ” មីនជី ចង្អុលទូរស័ព្ទរបស់ខ្លួនបញ្ជាក់។
“ព័ត៌មានអីឬ?”
“គ្មានអីទេ ព័ត៌មានទូទៅតែប៉ុណ្ណោះ! តែថាសិស្សច្បងមានការអីឬ?” មែននាងចូលចិត្តមើលព័ត៌មានជាពិសេសទាក់ទងហ្នឹងបញ្ហាផ្សេងៗជុំវិញពិភពលោក។
“ចង់បបួល មីនជី ទៅញ៉ាំបាយ ទៅទេ?” ស៊ុងហូ ញញឹមសង្ឃឹមថាការបបួលរបស់ខ្លួនបានសម្រេច។
“សុំទោសផង ខ្ញុំញ៉ាំមកពីផ្ទះរួចហើយ”
“ស្ដាយណាស់ តែមិនអីទេចាំថ្ងៃក្រោយក៏បាន” មនុស្សព្រានអាកាត់គ្រប់យ៉ាងដោយខ្លួនឯង។
“ចាស ចឹងខ្ញុំសុំទៅសិនហើយ” រៀបនឹងដើរចេញ តែក៏ត្រូវគូសន្ទនាហៅឃាត់ដំណើរ។
“ឈប់សិន! បងមានរបស់ឱ្យ មីនជី” ស៊ុនហូ ទាញប្រអប់ម្យ៉ាងចេញពីកាបូបរបស់ខ្លួនហុចមកឱ្យស្រីតូច។
“របស់អីឬ?” មីនជី មិនទាន់ទទួលភ្លាមៗ បែរតែសម្លឹងដោយការសង្ស័យ។
“ទទួលយកទៅ ហ្នឹងដឹងហើយ”
“តែ...”
“ទទួលយកទៅ ជាកាដូសម្រាប់ការស្គាល់គ្នា” ស៊ុនហូ ចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួន ព្រោះមិនអាចរងចាំអ្វីបានតទៅទៀត។
“អឺ..អរគុណសិស្សច្បងច្រើនណាស់” មិនហ៊ានជំទាស់អ្វីតទៅទៀតស្រីតូចបានត្រឹញញឹមទទួលយកមិនមែននាងចង់បានរបស់អ្នកដទៃ តែវាជាសុជីវធម៌មួយដូចគ្នា។
ក្រោយពីទទួលរបស់រួច ស្រីតូចក៏ដើរចេញភ្លាមៗ តែមិនប៉ុន្មានជំហានស្រីតូចក៏ត្រូវបញ្ឈប់ដំណើរជាលើទីពីរពេលឮសំឡេងមិត្តសម្លាញ់ហៅខ្លួន។
“មីនជី”
“ម៉េចក៏ស្រែកទៀតហើយ ហៅធម្មតាមិនបានឬ?”
“ហិហិ ជាទម្លាប់ទៅហើយ មិនមែនមានតែឯងទេ! ម៉ាក់ក៏ប្រាប់បែបនេះដែរ តែក្រលើតខ្ញុំវាស្ដាប់តាមមិនបាន ហាសហា” យ៉ុនហ៊ី សើចឮៗផ្អើលអស់មនុស្សម្នា ឱ្យត្រូវងាកមកមើលនាងដូចជាមនុស្សចម្លែក។
ផាច់
ព្រោះហាមមិនស្ដាប់ទើប មីនជី ត្រូវវាយដើមដៃតូចមួយទំហឹង។
“អូយ ម៉េចក៏វាយខ្ញុំ? ឈឺណាស់” ដៃតូចអង្អែលដើមដៃខ្លួនតិចៗ ព្រមទាំងធ្វើមុខស្អុយចេញមក តែក៏មិនបានខឹងហ្នឹង មីនជី ដូចគ្នាព្រោះដឹងថាអ្នកម្ខាងទៀតវាយខ្លួនព្រោះរឿងអ្វី។
“វាយឱ្យឯងឈប់សើចហ្នឹងអី”
“គ្រាន់តែសើចក៏មិនបានដែរ សើចខុសច្បាប់ឬយ៉ាងម៉េច?”
“សើចមិនបានខុសច្បាប់ទេតែវារំខានអ្នកដទៃមើលចុះឯងសើចផ្អើលអស់ទូទាំងសាលាហើយ” មីនជី ធ្វើជាស្ដីឱ្យមិត្តសម្លាញ់ តែមានឬដែលអ្នកម្ខាងទៀតខ្វល់នោះព្រោះជាទម្លាប់ដែលនាងមិនអាចកែបានទៅហើយ។
“ឈប់និយាយជាមួយឯងហើយ! តែនេះជាស្អីនឹង ចៅហ្វាយឯងឱ្យឬ?” យ៉ុនហ៊ី សួរពីប្រអប់កាដូដែល មីនជី កំពុងកាន់ក្នុងដៃដោយស្នាមញញឹម។
“អត់ទេ សិស្សច្បង ស៊ុនហូ ជាអ្នកឱ្យ” ប្រយោគតបរបស់ មីនជី សាងឱ្យស្នាមញញឹមរបស់ យ៉ុនហី ត្រូវរលត់បាត់ភ្លាមៗមួយរំពេច។
“អរ..” យ៉ុនហ៊ី បានត្រឹមទម្លាក់ទឹកមុខចុះ ដោយការអន់ចិត្ត ពេលមនុស្សដែលខ្លួនខំលួចស្រលាញ់ បែរជាមិនចាប់អារម្មណ៍ខ្លួន។
“មានអីឬ? ម៉េចក៏ធ្វើមុខបែបនេះ?” មីនជី សួរភ្លាមពេលឃើញទឹកមុខមិនល្អរបស់មិត្តសម្លាញ់។
“គ្មានស្អីទេ តែថាក្នុងនេះជាស្អីទៅ?”

ធ្នាក់ឯកាWhere stories live. Discover now