ភាគទី៦

236 4 0
                                    

(គួរឱ្យចង់ស៊ី)

“បើខ្លាចចិត្ត ចាំពេលបើកប្រាក់ខែ ខ្ញុំកាត់ពីនាងវិញក៏បាន” ឌែន និយាយឱ្យរួចផុតពីមាត់ ដើម្បីឱ្យនាងក្រមុំទទួលលុយរបស់ខ្លួន។
“ចាស អរគុណអ្នកប្រុស”
មីនជី លូកទៅទទួលប្រាក់ តែត្រូវអ្នកម្ខាងទៀតដកចេញ ទើបធ្វើឱ្យនាងជ្រមិលទៅដួលក្នុងដើមទ្រូងរឹងមាំ។
“អូយ អ្នកប្រុស” មីនជី ព្យាយាមថយចេញពីរាងក្រាស់ តែដៃរឹងមាំក៏ឱបរឹតចង្កេះរបស់ខ្លួនជាប់។
“ជូតសក់ឱ្យខ្ញុំសិន ចាំទៅ” ឌែន ឱនមកខ្សឹបស្រាលក្បែរត្រចៀក សាងឱ្យស្រីតូចញាប់ញ័រ។
“ច...ចាស” មីនជី ឆ្លើយទាំងញ័រ រំភើបពេលបាននៅជិត ស្រង់ក្លិនកាយជាបុរសភេទេរបស់អ្នកកំលោះ។
មីនជី ជូតសក់ឱ្យអ្នកកំលោះថ្នមៗ ដែលសាមីខ្លួនក៏ញញឹមពេញចិត្តដូចគ្នា។
“អ្នកប្រុសមិនប្រើម៉ាស៊ីនផ្លុំសក់ទេឬ?”
“អត់ទេ ខ្លាចខូចសក់!” ឌែន ញញឹមក្របួចមាត់ មិនមែនគេមិនប្រើម៉ាស៊ីនទេ គ្រាន់តែចង់ចំណាយពេលជាមួយនាងយូរជាងនេះ។
“...” មីនជី ញញឹមស្រទន់ មិនឱ្យអ្នកកំលោះដឹង តែនាងភ្លេចទៅថានៅចំពោះមុខនាងគឺជាកញ្ចក់ ហេតុនេះហើយវាធ្វើឱ្យមនុស្សកំណាចមើលឃើញទាំងអស់។
“ម៉េចបានជានាងញញឹម? សើចចំអកខ្ញុំឬ?” ឌែន បង្ហាញមុខក្រញូវចេញមក មិនមែនគេខឹងនាង តែចង់លលេងនាងហ្នឹងនាងទៅវិញទេ។
“អត់មានទេ! គ្រាន់តែញញឹមមិនបានដែរឬ?”
“ហ៊ឹសៗ បានតើស!” ឌែន ញោចញញឹមលាក់កំណួច មុននឹងចាប់ទាញនាងឱ្យដេកដួលលើខ្លួនភ្លាមៗ។
“អាយ...អ្នក..អ្នកប្រុស” មីន និយាយញ័រមាត់ប៉ប៉ាច់ អារម្មណ៍ពេលនេះវាមានតែការញាប់ញ័រ។
ស្រីតូចបិទភ្នែកមិនហ៊ានសម្លឹងចំផ្ទៃមុខមាំសង្ហា ខណៈដែលអ្នកកំលោះក៏ឱនមកកាន់តែជិតនាង សឹងតែបបូរមាត់ទាំងពីរប៉ះគ្នាអទៅហើយ។
“ហ៊ឹសៗ អរគុណដែលជូតសក់ឱ្យ” ឌែន ប្ដូរមកខ្សឹបក្បែរត្រចៀកតូចវិញម្ដង ព្រោះមិនច់ធ្វើបាបរាងតូច ទាំងដែលការពិតក៏ចង់ធ្វើលើសពីនេះ។
ឌែន ញាត់លុយក្នុងដៃស្រីក្រមុំ មុននឹងចាប់ស្រីតូចឱ្យក្រោកឡើងឈរជាថ្មី ទាំងកែវភ្នែកនៅតែសម្លឹងមើលនាងមិនដាក់ព្រិច។
“អរគុណអ្នកប្រុស...” និយាយរួច មីនជី ក៏ប្រញាប់រត់ចេញយ៉ាងលឿន ទាំងអារម្មណ៍នៅញាប់ញ័រមិនបាត់។
“ហ៊ឹសៗ” ហ្វរ៍ឌែន អស់សំណើចហ្នឹងស្រីតូច តាមសម្លឹងស្រីតូច
ដែលរត់ចេញទៅទាំងអៀន មុនហ្នឹងងាកមកជូតសក់ខ្លួនបន្ត។
ជើងតូចរត់មកឈប់នៅពីមុខបន្ទប់របស់ខ្លួន ព្រមទាំងដកដង្ហើមធំធូរទ្រូង ដៃក៏បក់មុខមិនឈប់ ពេលមានចំហាយក្ដៅសាយភាយពេញហ្នឹង។
“ហ្វ៊ូ ម៉េចក៏ក្ដៅយ៉ាងនេះ?” មីនជី បក់ហើយបក់ទៀត តែគ្មានអាការៈថាហ្នឹងថមថយដដែល។
“មានអីឬអ្នកនាង មីនជី?” ប៊ែកគី ដែលឃើញអាការៈប្លែកៗរបស់ស្រីតូច សួរដោយការងឿងឆ្ងល់។
“អរ គ្មានអីទេ គ្រាន់តែមានអារម្មណ៍ថាក្ដៅប៉ុណ្ណោះ ហិហិ”
“អរ...” ប៊ែកគី ដើរកាត់មុខរាងតូចចេញទៅ ទាំងញញឹមពេលប៉ះបានក្លិនកាយរបស់ចៅហ្វាយ នៅលើខ្លួនរបស់នាងក្រមុំ បើទោះជាមិនបានមានអ្វីស៊ីជម្រៅ តែក៏បញ្ជាក់ថាមានអ្វីមិនស្រួលមុននេះដូចគ្នា។
មីន ត្រលប់ចូលបន្ទប់ហើយក៏ផ្ញើរសារប្រាប់ម្ដាយ ពីរឿងលុយ ដែលអ្នកម្ដាយពេលបានឃើញសាររាងតូច ក៏ញញឹមបិទមាត់មិនជិតតែម្ដង។

ធ្នាក់ឯកាWhere stories live. Discover now