"គេជាសេដ្ឋីណា..." ប្រជាជនក្នុងផ្សារ

"មែនហើយគេជាផាកជីមីន... ដែលគេនិយមហៅថាក្រុម B.T.Bang-South នោះ..." ប្រជាជនក្នុងផ្សារម្នាក់ទៀត

"ហេតុអីក៏គេមកផ្សារបែបនេះ???" ប្រជាជនក្នុងផ្សារ

"ខ្ញុំក៏មិនដឹងដែរ..." ប្រជាជនក្នុងផ្សារ

............... 

បុរសឈុតខ្មៅប៉ុន្មាននាក់នោះក៏បានបន្តដើររហូតបានលឺសម្លេងនារីម្នាក់ស្លៀកពាក់ស្រដៀងនិងឈុតអ្នកដែលបានចូលទៅក្នុង office របស់ជីមីនកំពុងជួយលើកបន្លែអ្នកលក់នៅក្នុងផ្សារដែលធ្វើឲ្យអ្នកកំពុងឆ្លងកាត់នោះបានឈប់ភ្លាមៗ... ឯអ្នកកម្លោះដែលអង្គុយលើរទេះមុននេះក៏បានក្រោកឈររួចជីសុីនក៏ប្រញាប់ប្រញាល់គ្រាម្ចាស់របស់ខ្លួន...

"អ៊ុំស្រី... ខ្ញុំបានជួយលើកបន្លែរបស់អ៊ុំរួចរាល់ហើយ... អ៊ុំមើលទៅមើលមានគ្រប់ចំនួនទេ???"

"ចាំបន្តិចអ៊ុំមើលសិន... និយាយអញ្ចឹងអ៊ុំមើលទៅក្មួយដូចជាមិនមែនជាជនជាតិកូរ៉េទេត្រូវទេ???" ម្ចាស់កន្លែង

"ចាសអ៊ុំ... ខ្ញុំមិនមែនជាជនជាតិកូរ៉េទេ... ខ្ញុំមកទីនេះដោយសារតែការរៀបការប៉ុន្តែពេលនេះខ្ញុំមិនអាចរស់នៅជាមួយគាត់បានទេ..."

"គេធ្វើបាបមែនទេទើបក្មួយមកធ្វើការបែបនេះ???" ម្ចាស់កន្លែង

"អត់ទេ... គាត់ល្អនិងខ្ញុំណាស់... ប៉ុន្តែមកពីខ្ញុំជាបន្ទុករបស់គាត់ដូច្នេះទើបខ្ញុំមិនអាច..." នាងក្រមុំនិយាយមិនទាន់ចប់ផងសម្លេងមួយក៏បានបន្លឺឡើងមកពីក្រោយខ្នងនាងក្រមុំដែលកំពុងឱនរៀបបន្លែនៅក្នុងកញ្ចែងដែលធ្វើឲ្យនាងក្រមុំភ្លឹកនិងសម្លេងមួយនោះ

"អូនមិនមែនជាបន្ទុករបស់បងទេ... បងទេដែលជាបន្ទុករបស់អូនទៅវិញ..."

"ផាក... ផាក... ផាក... ជី... ជីមីន..." បន្ទាប់ពីនិយាយរដាក់រដុបរួចនាងក្រមុំក៏បានងាកមករកម្ចាស់សំលេងមួយនេះទឹកភ្នែកស្រក់ចុះមក

"ទីបំផុតបងរកអូនឃើញហើយលីលី... ឆាប់មករកបងមកប្រពន្ធសម្លាញ់" ជីមីននិយាយបណ្ដើរដៃទាំងពីរលាចេញមកបណ្ដើរដើម្បីឲ្យនាងក្រមុំដើរមករកខ្លួន

"លីលី... ឆាប់មករកគេទៅ..." ជីន

"សុខភាពគេមិនល្អទេ... គេទើបចេញពីមន្ទីរពេទ្យ២ម៉ោងមុននេះទេ" ជេហូបនិយាយចប់លីលីក៏រត់មកឱបស្វាមីខ្លួនទាំងទឹកភ្នែក...

"ទីបំផុតអូនព្រមវិលមករកបងវិញហើយ" ជីមីនអង្អែលក្បាលភរិយាខ្លួនថ្នមៗ

----------------

#វីឡា

"ឆាប់អង្គុយចុះមក... បងសុំមើលអូនបន្តិចមក... កន្លះឆ្នាំមកនេះអូនមើលទៅស្គមណាស់, ស្បែកក៏ស្ងួត, ហើយខ្មៅជាងមុនទៀតផង" ជីមីន

"សុខភាពបងមិចក៏សូវល្អអញ្ចឹង??? នេះបងមិនព្រមមើលថែខ្លួនទេមែនទេ???" លីលី

"ដឡម៉ាស់បន្តិចទៅមើលបងសុំមើលមុខអូនបន្តិចមក" ជីមីន

"កុំអី... បងឆាប់សម្អាតខ្លួនអាងទៅញុាំអាហារ... អូនចង់ញុាំអីឆ្ងាញ់ម្ដង" លីលីប្រញាប់យកដៃទៅចាប់ដៃស្វាមីខ្លួនដើម្បីជាសញ្ញាបញ្ជាក់ឲ្យសកវាមីខ្លួនបញ្ឈប់ទង្វើរបស់ខ្លួន

"បាន... បងនិងឲ្យគេរៀបចំអាហារល្អៗសម្រាប់អូន" ជីមីន

~~~~To be continued ~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now