"ខ្ញុំគួរតែចេញទៅក្រៅវិញហើយ..." គ្រូពេទ្យនិយាយចប់ក៏ដើរចេញទៅឯលីលីនិងជីមីនកំពុងតែទាក់មាត់គ្នានៅក្នុងបន្ទប់

"អូនបានន័យថាមិច??? អូនចង់ឲ្យបងដោះលែងអូន??? អូនគិតថាបងដូចមនុស្សប្រុសដទៃមែនទេ??? អូនស្មានថាបងមិនដឹងមែនទេថាកាលពីលើកមុនអូនឲ្យស្រីម្នាក់នោះមកទាក់ទាមបង??? អូនស្មានថាបងជាផាកជីមីនកាលពី៣ឆ្នាំមុនមែនទេ??? បើអូនគិតបែបគឺអូនគិតខុសហើយ..."

"ហេតុអីបងដឹងរឿងនេះហើយៗបងបែរជាធ្វើមិនដឹងនិងមិនខឹងនិងអូន???" លីលី

"មានរឿងខ្លះបងបានដឹងច្រើន... ច្រើនលើសពីអ្វីអូនគិតដល់... តែបងមិននិយាយ... បងមិនថា... អូនដឹងទេដោយសារតែបងស្រលាញ់អូន..." ជីមីនងាកមុខត្រលប់ក្រោយក៏ស្រាប់តែឃើញលីលីដេកដួលនៅលើឥដ្ឋទាំងច្រមុះមានហូរឈាមមកជាច្រើន...

----------------------

២សប្ដាហ៍ក្រោយមកលីលីនិងជីមីនក៏បានមកដើរលំហែកាយនៅកោះជីជូបន្ទាប់ពីលីលីបានចេញពីមន្ទីរពេទ្យ...

"ទីនេះស្អាតណាស់... បងជួលគេមែនទេ??? អូរ... ទីនោះមានសមុទ្រទៀត... " លីលី

"បងដឹងថាអូនចូលចិត្តសមុទ្រទើបបងទិញវាតែម្ដង" ជីមីន

"បងទិញវា??? Ohhh បងសម្លាញ់... ហេតុអីក៏បងល្អបែបនេះ...ហើយហេតុអីបងមិនខឹងអូនរឿងអូនជួលមនុស្សស្រីចង់ធ្វើបាបបង???"

"មកពីបងដឹងហេតុផង... បងដឹងថាហេតុអីអូនធ្វើបែបនេះជាមួយបង... ក្មេងល្អរបស់បង... ឈប់និយាយទៅ... ពួកយើងទៅរកទិញគ្រឿងសមុទ្រមកញុាំល្អទេ???" ជីមីន

"ហុឹម..." អ្នកទាំង២បានដើរចេញទៅសម្លេងទូរស័ព្ទរបស់អ្នកកម្លោះផាកក៏បានបន្លឺឡើងតែចៃដន្យថាអ្នកកម្លោះរបស់យើងមិនបានយកទូរស័ព្ទទៅជាមួយនោះទេ...

"ទៅផ្សារទិញម្ហូបហើយក៏ដើរត្រលប់មកវិញបណ្ដើរមើលសមុទ្របណ្ដើរគឺពិតជាមានក្ដីសុខណាស់... ពិសេសគឺពេលមកកាន់ដៃអូនបែបនេះ... ហើយមើលសម្លៀកបំពាក់បងសាមញ្ញបែបនេះទៀតគឺល្អឥតខ្ចោះណាស់" លីលី

"អូនហត់ទេ??? បើហត់ពួកយើងអង្គុយបន្តិចទៅល្អទេ???"

"មិនហត់ទេ... " លីលីកំពុងតែញញឹមយ៉ាងស្រស់ទៅកាន់ជីមីនស្រាប់តែមានឡានខ្មៅប៉ុន្មានគ្រឿងបើកមកបុកលីលីធ្លាក់ពីលើផ្លូវចូលសមុទ្របាត់ទៅឯជីមីនវិញក៏ត្រូវពួកនោះនាំគ្នាវៃធ្វើបាបនិងចាក់ជាច្រើនកាំបិតរហូតសន្លប់បាត់ស្មារតី...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now