"មកនេះមកបងសុំអោបអូនមួយភ្លេតចាំយើងចេញទៅ? ទៅហាត់ប្រាណមែនទេ???  បើមិនអូនអោបបងទេ បងគ្មានកម្លាំងក្រោកទេ..." ជីមីននិយាយចប់លីលីក៏អោនទៅថើបជីមីនដែលកំពុងធ្វើចរិកដូចកូនក្មេងនោះ

"ប៉ុណ្ណឹងក្រោកបាននៅ??? ឆាប់ក្រោកមក... អូនបានរៀបចំអាហារពេលព្រឹកឲ្យបងទៀតផង" លីលី

"អ្នកណាឲ្យអូនចូលចង្រ្កានបាយ??? មើ...  ឲ្យបងមើលដៃរបស់អូនបន្តិចទៅមើ..." ជីមីន

"ន៎ែប្រុសចាស់... បងគិតថាអូនជាក្មេងអាយុ៥ឆ្នាំមែនទេ??? ក្រោកឡើងមកបងសម្លាញ់... យើងទៅហាត់ប្រាណឲ្យសុខភាពល្អណា... បើបងខឹងបែបម្សិលមីញទៀតអូនពិបាកចិត្តស្លាប់ហើយ..."

"ម្សិលមិញអូនឃើញបងខឹងមែនទេ???" ជីមីនត្រូវភរិយាខ្លួនរុញចូលបន្ទប់ទឹកបណ្ដើរងៀក ក មកសួរបណ្ដើរ

-------------------

ពីមួយថ្ងៃទៅមួយថ្ងៃលីលីកាន់តែផ្លាស់ប្ដូរសកម្មភាពរហូត... រហូតធ្វើឲ្យស្វាមីសង្ហាររបស់នាងឆ្ងល់តែក៏មិនបានសង្ស័យអ្វីដែរគ្រាន់តែគិតថានាងនៅក្មេងហើយមករស់នៅឆ្ងាយម្នាក់ឯងប៉ុណ្ណោះ... តាំងពីប្រាកដពីអាការៈជម្ងឺរបស់នាងហើយលីលីតែងតែធ្វើអ្វីប្លែកៗដូចជារៀនអ្វីដែលនាងមិនធ្លាប់រៀនពីមុនមក... ទៅដើរកម្សាន្តកន្លែងដែលនាងមិនធ្លាប់ទៅ... ថ្ងៃមួយលីលីបានស្លៀកពាក់សម្លៀកបំពាក់យ៉ាងប្លែកភ្នែកជាខ្លាំងហើយក៏បាន make up មុខបែប sexy ដែលធ្វើឲ្យអ្នកបំរើទាំងអស់នាំគ្នាសម្លឹងមើលនាងគ្រប់ៗគ្នា... សម្លេងយ៉ាងស្រទន់បានបន្កឺចេញពីបបូរមាត់ពណ៌ក្រហមរបស់នាងដែលស្ដាប់ទៅមិនសមនិងរូបរាងដែលគេកំពុងឃើញសោះ

"មេកាសាន់... ឲ្យគេរៀបចំឡានឲ្យខ្ញុំ... ខ្ញុំចង់ចេញក្រៅ..."

"នេះម៉ោង៦ហើយអ្នកស្រីចង់ទៅណាដែរ???" មេកាសាន់

"ខ្ញុំចង់ចេញក្រៅ... ហើយខ្ញុំប្រាប់ឲ្យមេការៀបឡានឲ្យខ្ញុំ... កុំចង់ដឹងអ្វីផ្សេងអី... ហើយហាមដាច់ខាតគឺមិនឲ្យប្រាប់អ្នកណាពិសេសគឺអ្នកប្រុសរបស់មេកា..." លីលីនិយាយរួចក៏ដើរចេញទៅ...

#ម៉ោង០៧:៣៨នាទីយប់

រូបរាងដ៏ស្រស់ស្អាតនិងឡូយឆាយរបស់លីលីបានធ្វើឲ្យមនុស្សដែលនាងបានដើរកាត់ទាំងប៉ុន្មានមិនថាស្រីឬប្រុសគឺសុទ្ធតែត្រូវបែរមកសម្លឹងមើលនាងទាំងអស់... សម្លេងស្បែកជើងកែងបានឈប់នៅចំពីមុខបន្ទប់មួយដែលមានអង្គរក្ស២នាក់នៅឈរពីមុខ... សម្លេងបើកទ្វាក៏បានបន្លឺឡើងដែលធ្វើឲ្យអ្នកដែលនៅខាងក្នុងទាំងប៉ុន្មានសុទ្ធតែបែរសម្លឹងមើលទៅគ្រប់គ្នាៗ... លីលីរៀបនិងដើរចូលទៅហើយក៏ស្រាប់តែមានសំណួរមួយបន្លឺឡើងមកកាក់ដំណើរនាង

"បងហៅមនុស្សស្រីមកមែនទេ???" ជុងគុកបែរទៅមើលជីនដែលកំពុងឆ្ងល់ដូចគ្នារួចដោយទ្រាំចាំចម្លើយតទៀតមិនបានលីលីក៏បាននិយាយតាមទម្លាប់ចាស់របស់ខ្លួនចេញមកដែលធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងជាខ្លាំងបន្ទាប់មកជីមីនក៏ស្ទុះទាញអាវធំរបស់ខ្លួនទៅក្របឲ្យភរិយារបស់ខ្លួនរួចក៏នាំមកអង្គុយក្បែរ...

"លីលី... មិនរងារទេមែនទេដែរស្លៀកពាក់បែបនេះហើយមកទីនេះ" ជេហូប

"រងារ... តែខ្ញុំចង់តែងតែខ្លួនបែបនេះឲ្យបានម្ដងក្នុងជីវិត..."

"អូនឯងនិយាយមើលតែអូនឯងកំពុងជិតដល់ពេលវេលាត្រូវទៅចោលបងអញ្ចឹង!!!" ជីមីន

"បងសម្លាញ់... ហុឹម... ប្រហែលហើយ" លីលី

"អូននិយាយអី!!!!" ជីមីន

"លីលី... បងស្ទើរមិនជឿថាអូនឯងស្អាតប្លែកបែបនេះសោះ" ថេយ៉ុង

"មែនហើយ... តាំងពីចុងសក់ដល់ចុងជើង... ប្លែកណាស់" ជីន

"កុំសម្លឹងទៅមើល... " ជីមីនក៏ប្រញាប់ប្រញាប់ប្រញាល់ដោះអាវក្រៅរបស់ខ្លួនមួយទៀតទៅគ្របលើជើងឲ្យភរិយាដ៏ sexy របស់ខ្លួន...

"លីលីចង់ញុាំអី???" ណាមជុន

"គឺ... ញុាំអីក៏បាន"លីលី

"Wine ល្អទេ???" ជីន

"ន៎ែ... កុំញុាំអី... បងជូនអូនទៅផ្ទះ" ជីមីន

"បងសម្លាញ់... " លីលីនិយាយបណ្ដើរធ្វើមុខធ្វើមាត់បណ្ដើររួចក៏យកដៃទាញកែវស្រារបស់ស្វាមីខ្លួនបណ្ដើរហើយក៏លើកមកផឹកនៅចំពោះមុខស្វាមីខ្លួន... ឯអ្នកដែលកំពុងអង្គុយមើលទាំង៦ក៏បានសើចឡើង...

~~~~To be continued~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now