"លោកគ្រូពេទ្យ... ចុះ... ចុះ... វាអាចកើតមានអាការៈអ្វីខ្លះដែរ???" លីលី

"អាការៈរបស់ជម្ងឺនេះគឺពិបាកនិយាយណាស់ព្រោះថាវាមានលក្ខណៈផ្សេងៗគ្នា... ហើយនេះជាថ្នាំសម្រាប់ប្រើប្រាស់ជាមួយជម្ងឺនេះ... វាមិនមែនជាថ្នាំព្យាបាលទេតែនេះជាថ្នាំសម្រាប់ទប់ទល់និងការឈឺចាប់... អាការៈដែលនិងកើតមាននោះគឺការឈឺចាប់... " គ្រូពេទ្យ

"ហុឹម... " លីលីក៏ទទួលយកមកទុករួចក៏ដកដង្ហើមធំស្រាប់តែសម្លេងគោះទ្វាបន្ទប់បានបន្លឺឡើង

*តុក... តុក... តុក...*

*ក្រាក...*

"អ្នកស្រី..."

"បងប្រុសជីសុីន... ខ្ញុំរួចរាល់ហើយ... តោះយើង... លោកគ្រូពេទ្យខ្ញុំលាសិនហើយ" លីលី

"បាទ... សូមអញ្ជើញ..." គ្រូពេទ្យ

*ក្រឹប...*

"កូនស្រី... មានបញ្ហាអី..." ប៉ាលីលី

"មើលទៅកូនមុខក្រៀមក្រំម្លេះ???" ម៉ាក់លីលី

"កូន... កូនជិតជាហើយ... ប៉ុន្តែ... លោកគ្រូពេទ្យប្រាប់ថាមិនអាចបំបាត់ស្នាមលើខ្លួនកូនបានទេ..." លីលី

"អ្នកស្រីពិបាកចិត្តរឿងស្នាម??? បើពិបាកចិត្តរឿងនេះកុំបារម្ភអីព្រោះមានផលិតផលជាច្រើនអាចបំបាត់បានគ្រាន់តែវាចំណាយពេលយូរបន្តិច" ជីសុីន...

"ពិតមែន??? អេនេះម៉ោង១០ព្រឹកហើយ... ហើយនៅសល់ពេលយូរទៀតអញ្ចឹងយើងទៅ shopping ឬញុាំអីទៅល្អទេ???" លីលី

"បាន..." ប៉ាលីលី

----------------
កំពុងតែធ្វើដំណើរតាមផ្លូវសុខៗក៏ជិតមកដល់ក្រុមហ៊ុនរបស់អ្នកកម្លោះផាក...

"ម៉ាក់ប៉ា បងប្រុស... ខាងមុខនោះគឺជាក្រុមហ៊ុនរបស់បងជីមីនហើយ..." លីលី

"មួយណា??? " បងប្រុសលីលី

"អ្នកស្រីចង់នាំលោកប្រុសលោកស្រីនិងអ្នកប្រុសចូលទេ???" ជីសុីន

"បាន... " លីលីនិយាយចប់ជីសុីនក៏ទាញវិទ្យុទាក់ទងរបស់ខ្លួនមកនិយាយ... មួយសន្ទុះក្រោយមករថយន្តសេរីទំនើប២គ្រឿងបានមកឈប់នៅច្រកទ្វារបស់ក្រុមហ៊ុន...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now