"អឹម... នៅក្នុងលទ្ធផលក្នុងការពិនិត្យនេះគឺ... ហ៊ឹម... ខ្ញុំពិតជាស្មានមិនខុសមែន... គឺឆ្អឹងដែលបានបាក់កាលពីលើកមុននោះបានបង្ករឲ្យអ្នកស្រីមិនអាចមានផ្ទៃពោះបានទៀតទេ... រីឯដុំឈាមកកនោះបានវិវត្តន៍ក្លាយជាសាច់ហើយវា... អ្នកស្រីមើលមកខាងនេះទៅ... នេះជាសរសៃប្រសាទរបស់អ្នកស្រី... ហើយនេះជាដុំសាច់មួយនោះ... សរសៃប្រសាទនិងដុំសាច់គឺនៅជិតគ្នាហើយដុំសាច់នេះវាបានពង្រីកខ្លួនធំជាងមុនទៅហើយ... បើសិនជាវាធំជាងនេះបន្តិចទៀតនោះវានិងបង្កើតជាហានិភ័យហើយ..."

"ហានិភ័យអ្វីទៅលោកគ្រូពេទ្យ" លីលី

"បើវាធំជាងនេះបន្តិចទៀតនោះវានិងសង្កត់លើសរសៃរប្រសាទរបស់អ្នកស្រី... ហើយវានិងធ្វើឲ្យអ្នកស្រីបាត់បង់សមត្ថភាពក្នុងការចងចាំ... ឧទាហរណ៍ផ្ទាល់ទៅចុះ... ពេលខ្លះអ្នកស្រីអាចនិងភ្លេចមនុស្សអ្នកស្រីស្គាល់... អឹម... អាចនិយាយឲ្យស្រួលស្ដាប់បន្តិចបានថា... អឹម... ស្មើនិងមនុស្សបាត់ការចងចាំ... " គ្រូពេទ្យ

"បាត់ការចងចាំ??? មិនអាចទេលោកគ្រូពេទ្យ... បើខ្ញុំបាត់ការចងចាំមែននោះពិតជាពិបាកណាស់ហើយ... ហើយនោះខ្ញុំនិងក្លាយជាបន្ទុក ១០០% របស់គាត់ហើយ..." លីលីនិយាយទាំងភ្នែកក្រហម

"ប៉ុន្តែ... អ្នកស្រីមានធ្លាប់ត្រូវរបួសអ្វីទេក្រោយពេលចេញពីមន្ទីរកាលពីគ្រោះថ្នាក់ចរាចរណ៍ទេ??? ព្រោះបើសិនជាមិនមានរបួសទេប្រាកដណាស់ថាឈាមមិនអាចវិវត្តន៍ទៅជាដុំសាច់បានទេបើសិនជាអ្នកស្រីបានលេបថ្នាំទៀងទាត់នោះ... ហុឹម... ប៉ុន្តែទោះជាយ៉ាងណាខ្ញុំចង់ឲ្យអ្នកស្រីប្រាប់ពីរឿងនេះដល់លោកប្រុស... ជៀសវាង..." គ្រូពេទ្យ

"លោកគ្រូពេទ្យ... ខ្ញុំមិនចង់លាក់លោកទេ... ខ្ញុំបានញុាំថ្នាំទៀងទាត់ណាស់... ប៉ុន្តែខ្ញុំធ្លាប់ធ្លាក់ពីលើជណ្តើរប៉ុន្តែខ្ញុំគិតថាមិនមានអ្វីធំដុំទើបមិនចាប់អារម្មណ៍... មិននឹកស្មានថា... ថា..." លីលី

"ហុឹម... លោកស្រីដឹងទេថាដុំសាច់ដែលមាននៅទីនេះគឺពិបាកណាស់... មានមនុស្សតែ១%ប៉ុណ្ណោះដែលមានអាការៈបែបនេះ... ហើយអ្នកដែលកើតបែបនេះគឺគ្មានគ្រូពេទ្យឬ doctor ណាហ៊ានប្រថុយវះកាត់នោះទេ... ហើយដុំសាច់នេះបើវាជាប្រភេទសាច់ស្លូតនោះអ្នកស្រីនិងមានសំណាងតែបើវាជាប្រភេទកាចវិញគឺកាន់តែពិបាកខ្លាំងមែនទែនព្រោះថាវានិងរីកធំធាត់... ឬអាចនិយាយបានថាវានិងធ្វើឲ្យអ្នកស្រីបាត់បង់ជីវិតបាន..." គ្រូពេទ្យ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Wo Geschichten leben. Entdecke jetzt