-------------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយអាកាសធាតុត្រជាក់ដដែលតែថ្ងៃនេះលីលីក្រោកមកជាមួយអារម្មណ៍ស្រស់ស្រាយជាងកាលពីមុន... ដោយសារមានគ្រួសាររបស់នាងនៅជាមួយ... អាហារពេលព្រឹកជុំគ្រួសារក៏បានចាប់ផ្តើមឡើងជាមួយសមាជិកទាំង៧ម៊និងគ្រួសាររបស់លីលី...

"បងប្រុស... អរុណសួស្តី..." លីលី

"លីលីជួយប្រាប់គ្រួសារអូនឯងថាអរុណសួស្ដី" ណាមជុន

"ម៉ាក់, ប៉ា, បងប្រុស... បងប្រុសណាមជុនឲ្យកូនប្រាប់ថាអរុណសួស្ដី" លីលី

"ប្រាប់គេវិញថាអរុណសួស្ដីផងណា" ប៉ាលីលី

"ប៉ារបស់ខ្ញុំឲ្យប្រាប់ពួកបងវិញថាអរុណសួស្ដី..." លីលី

"ឆាប់ញុាំទៅ... ម៉ាក់ប៉ានិងបងប្រុសប្រហែលជាឃ្លានហើយ... ហើយពួកបងមានកិច្ចប្រជុំនៅក្រុមហ៊ុនបន្ទាន់ផង... មែនហើយបងបានទុកកាតធនាគាររបស់បងនៅក្នុងបន្ទប់... ជូនប៉ាម៉ាក់និងបងប្រុសថ្លៃរបស់បងដើរលេងឲ្យសប្បាយណា... ចាំបងឲ្យជីសុីនទៅជាមួយ... គេបានរៀននិយាយខ្មែរច្រើនណាស់អញ្ចឹងគេអាចនិយាយជាមួយប៉ាម៉ាក់ក្មេងបងបានហើយ..." ជីមីនខ្សឹបប្រាប់ភរិយារបស់ខ្លួនរួចក៏ប្រញាប់ញុាំអាហារពេលព្រឹកនិងលាប៉ាម៉ាក់ក្មេងខ្លួនចេញទៅបាត់... ឯងអ្នកកម្លោះទាំង៦ក៏មិនចាំយូរដែរក៏ប្រញាប់ក្រោកចេញទៅដូចគ្នា... រីឯម៉ាក់ប៉ារបស់លីលីឃើញបែបនេះក៏សួរទៅកូនស្រីទាំងឆ្ងល់

"តើពួកគេមិនចូលចិត្តម៉ាក់ប៉ាមែនទេកូនស្រី???"

"មិនមែនទេប៉ាម៉ាក់... ពួកគាត់មានកិច្ចប្រជុំបន្ទាន់... វាជាកិច្ចប្រជុំប្រចាំឆ្នាំក្នុងក្រុមហ៊ុនដូច្នេះមិនអាច late បានទេ..." លីលី

"ហុឹម..."

"ខាងក្រៅមានព្រិលតែគ្មានអីត្រជាក់ផង" បងប្រុសលីលី

"បងចង់ដឹងសាកចេញទៅក្រៅទៅ..." លីលី

"គ្មានត្រជាក់អីផង..." បងប្រុសលីលីនិយាយចប់ក៏ក្រោកដើរចេញទៅក្រៅភ្លាមៗកុំឲ្យចាញ់សម្ដីប្អូនស្រីខ្លួន... តែពេលចេញទៅភ្លាមស្រាប់តែគាត់រត់ចូលមកវិញយ៉ាងប្រញាប់ប្រញាល់រួចក៏បន្លឺឡើង...

"អាកាសធាតុបែបនេះត្រជាក់អាក្រក់ណាស់ន៎... ហុឺយ... យើងស្ទើរកកទៅហើយ..."

"អ្នកប្រុសមិនមានអារម្មណ៍ថារងារដោយសារតែនៅក្នុងវីឡាមានម៉ាសុីនកំដៅគ្រប់កន្លែង... ដូច្នេះវាមិនធ្វើឲ្យអ្នកប្រុសរងារទេ" ជីសុីនដើរចូលមក

"គេគឺជីសុីន..." បងប្រុសលីលី

"សួស្ដី លោកប្រុស, លោកស្រី, និងអ្នកប្រុស..." ជីសុីន

"ហៅពួកយើងដូចកាលនៅខ្មែរទៅ... កុំលោកប្រុសលោកស្រីអី..." ប៉ាលីលី

"បាទអញ្ចឹងខ្ញុំសុំហៅអ៊ុំប្រុស... អ៊ុំស្រីហើយ...  អ្នកស្រី... តើអ្នកស្រីចង់ចេញទៅណាទេ???" ជីសុីន

"ទៅ... អឺ... ទៅភ្នំទឹកកកទៅ... ខ្ញុំឃើញគេជិះស្គីទឹកកកទំនងណាស់..." លីលី

"បាទ... ខ្ញុំទៅរៀបចំសិន..." ជីសុីន

"ទៅតែ៥នាក់បានហើយ... មិនអាចលើសបានទេ... ជីសុីន... លោកម្នាក់គ្រប់គ្រាន់ហើយ..." លីលី

"តែអ្នកស្រី... ខ្ញុំខ្លាចមានបញ្ហា..." ជីសុីន

"ខ្ញុំជាបងប្រុសរបស់នាង... ខ្ញុំហ៊ានធានាថាមិនអីទេ... "

"យើងចេញទៅល្អទេ??? " ម៉ាក់លីលី

"ខ្ញុំទៅយកអាវក្រៅសិន... ចាំបន្តិចណា..." លីលី

"បាទ... ខ្ញុំទៅប្រាប់គេឲ្យរៀបចំឡានសិន..." ជីសុីន

~~~~To be continued~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now