"ប៉ា... ម៉ាក់... កូនស្រលាញ់អ្នកទាំង២..." លីលី

*ក្រាក... ក្រឹប...*

"អ្នកស្រីកម្មវិធីចាប់ផ្ដើមហើយ..." អ្នកបំរើ

"ខ្ញុំដឹងហើយ... ប៉ាត្រូវដឹកដៃកូនលឺទេ??? កុំភ័យហើយកុំស្រក់ទឹកភ្នែកឲ្យសោះណា... ប្រយ័ត្នខ្មាស់គេលឺទេប៉ា???" លីលី

"អូ... កូនចង់ថាប៉ាជាបុរសទន់ខ្សោយមែនទេ???" ប៉ាលីលី

"កូនខ្លាចប៉ារំជួលចិត្ត... អ្នកណាហ៊ានថារបស់កូនទន់ខ្សោយនោះ??? តោះប៉ា... យើងឆាប់ចេញទៅ... កម្មវិធីចាប់ផ្ដើមហើយ... " លីលី

"តោះកូនស្រី..." ប៉ាលីលីក៏បានដឹងដៃកូនទៅក្នុងរោងពិធីទាំងទឹកមុខរំជើបរំជួលជាខ្លាំង... ពេលដើរមកដល់ខាងមុខអ្នកកម្លោះផាក, អ្នកកម្លោះផាកក៏បានលើកដៃសំពះប៉ាក្មេករបស់ខ្លួនរួចអ្នកកម្លោះក៏បានដើរមកដឹកដៃលីលីបន្ត... នៅពេលដើរមកដល់មុខអាចារ្យ, អាចារ្យក៏ចាប់ផ្ដើមសួរសំណួរទៅកាន់អ្នកកម្លោះផាកដែលវាដូចទៅនិងសំណួរដែលគេតែងតែនៅក្នុងពិធីអញ្ចឹងដែរ...

"ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមក្នុងកម្មវិធីរបស់ផាកជីមីននិងអ្នកនាងគឹមលីលី... ពេលនេះខ្ញុំនិងចាប់ផ្តើមសួរសំណួរទៅលោកផាកជីមីន... តើលោកព្រមទទួលយកអ្នកនាងគឹមលីលីជាភរិយាដែរទេ???" អាចារ្យ

"ខ្ញុំផាកជីមីន, ព្រមទទួលអ្នកនាងគឹមលីលីជាភរិយា មិនថាថ្ងៃមុខមានសុខឬទុក្ខក៏ដោយក៏ខ្ញុំព្រមមើលថែនាងរហូតដល់ចាស់សក់ស្កូវ... ហើយក៏និងធ្វើឲ្យនាងមានតែស្នាមញញឹមនិងមិនក្បត់នាងជាដាច់ខាត"

"ចុះអ្នកនាងគឹមលីលី តើអ្នកនាងព្រមទទួលយកលោកផាកជីមីនជាស្វាមីដែរទេ???" អាចារ្យ

"នាងខ្ញុំគឹមលីលី, ព្រមទទួលលោកផាកជីមីនជាស្វាមី មិនថាថ្ងៃមុខមានសុខឬទុក្ខក៏ដោយក៏ខ្ញុំព្រមមើលថែគាត់រហូតដល់ចាស់សក់ស្កូវ... ហើយក៏និងធ្វើឲ្យគាត់មានតែស្នាមញញឹមនិងមិនក្បត់គាត់ជាដាច់ខាត"

"សូមបំពាក់ចិញ្ចៀនគ្នាទៅវិញទៅមក..." អាចារ្យនិយាយចប់អ្នកទាំង២ក៏បានយកចិញ្ចៀនមកពាក់ឲ្យគ្នាទៅវិញទៅមក...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now