"បាទអ្នកប្រុស..." តៃកុងឡានបើកបានមួយសន្ទុះក៏បានឃើញគេកំពុងរោមមើលអ្វីម្យ៉ាងបន្ទាប់មកជីមីនក៏បានឲ្យឈប់ដើម្បីមើល... ជីមីនកំពុងដើរចេញមកមើលនិងគេក៏ស្រាប់តែធ្វើឲ្យអ្នកកម្លោះស្ទើតែទប់ជំហមិនចង់ជាប់ដោយសារនោះជាលីលីដែលកំពុងដេកដួលនៅលើព្រិលពណ៌សក្បោះក្នុងដៃមានប្រលាក់ឈាមក្រហមឆ្អៅនិងបបូរមាត់ប្រែជាពណ៌ស្វាយអស់ទៅហើយ... អ្នកកម្លោះឃើញដូច្នេះក៏ប្រញាប់ចូលទៅបីត្រកងនាងនិងហៅឈ្មោះនាងតែនាងបានបាត់បង់ស្មាតីទៅហើយ...

-------------------

#មន្ទីរពេទ្យ...

"នាងកើតអីទេលោកគ្រូពេទ្យ"

"ខ្ញុំមិនទាន់ហ៊ាននិយាយទេពេលនេះ... អឺ... គឺត្រូវរង់ចាំមើលលទ្ធផលពិនិត្យចេញមកសិនទើបអាចសន្និដ្ឋានបាន..." គ្រូពេទ្យ

"បាទអរគុណណាស់លោកគ្រូពេទ្យ..." ជីមីន

"បាទមិនអីទេ... " គ្រូពេទ្យក៏បានដើរចេញទៅឯជីមីនបានអង្គុយមើលវីដេអូកាំមេរាសុវត្ថិភាពដែលជីសុីនបានផ្ញើឲ្យមុននេះ...

#៤ម៉ោងក្រោយ...

*ក្រាក... ក្រឹប...*

" ជីមីន... បងបានយកអាហារមកឲ្យ" ជេហូបនិងជីនក៏ដើរចូលមក

"នេះជាកាបូបរបស់លីលី... នាងភ្លេចក្នុងឡានរបស់បង" ជីន

"នេះជាមូលហេតុដែលនាងត្រូវអង្គុយក្រោមព្រិលជាង៣ម៉ោង..." ជីមីន

"ខឹក... ខឹក... ខឹក... " លីលី

"អូនភ្ញាក់ហើយមែនទេ???" ជីមីន

"រងារណាស់... រងារណាស់..." លីលី

"ថ្ងាសនាងក្ដៅណាស់" ជេហូប

"ខ្ញុំហៅពេទ្យមកសិន..." ជីន

"អូនមិនអីទេមែនទេ???" ជីមីន

"តើអ្នកជម្ងឺមានបញ្ហាអីដែរ???" គ្រូពេទ្យ

"នាងក្អកហើយស្រែកថារងារ..." ជេហូប

"សូមពួកចេញទៅក្រៅសិនទៅពួកយើងសុំពិនិត្យអាការៈរបស់អ្នកជម្ងឺសិន..." គ្រូពេទ្យ

"ល្អ... ល្អ..."

គ្រាន់តែអ្នកកម្លោះទាំង៣ចេញផុតលីលីក៏ចាប់ដៃគ្រូពេទ្យរួចក៏ចាប់ផ្ដើមនិយាយអ្វីម្យ៉ាងទៅគ្រូពេទ្យ...

"នាងមានបញ្ហាអីទេគ្រូពេទ្យ??? " ជីមីនងើបមកសួរគ្រូពេទ្យបន្ទាប់ពីឃើញគ្រូពេទ្យចេញមកវិញ

"អ្នកជម្ងឺមិនអីទេគ្រាន់តែត្រូវរងារខ្លាំងពេកក៏ក្ដៅខ្លួនបែបនេះជារឿងធម្មតាទេ..."

"ហ៊ឹម... ខ្ញុំបានធូរចិត្តបន្តិច..." ជីមីន

"ខ្ញុំសុំទៅវិញហើយ... បន្តិចទៀតមាន nurse មកពិនិត្យអ្នកជម្ងឺហើយ..." គ្រូពេទ្យ

"បាទ..."

"ហេតុអីមុននិងមកមិនប្រាប់បងមុន???" ជីមីនសួរទៅភរិយាខ្លួនបន្ទាប់ពីឃើញនាងដឹងខ្លួន

"ចង់ទៅ surprise បង... តែចុងក្រោយវាពិតជា surprise សម្រាប់អូនទៅវិញ ..."

"អ្នកយាមនោះគេនិយាយថាមិចទើបមិនឲ្យចូល???" ជីន

"គឺ... គេនិយាយថា... ថា..." លីលីកំពុងស្ទាក់ស្ទើនិងនិយាយស្រាប់តែបងទី២យ៉ុងគីចូលមករួចក៏និយាយ

"គេថា... លោកប្រុសផាកមានស្រីច្រើនរាប់មិនអស់... ហើយខ្ញុំក៏មិនដែលដឹងថាលោកប្រុសរៀបមង្គលការដែរ... អ្នកនាង... ឈប់មកលេងសើចទៅ... ហើយសម្លៀកបំពាក់របស់អ្នកនាងក៏មិនសាកសមជាអ្នកស្រីផាកដែរ... ទៅវិញទៅ... គេនិយាយបែបនេះ..."

"គេហ៊ាននិយាយបែបនេះ???" ជេហូប

"ខ្ញុំជុនជុងគុកគឺលឺពេញត្រចៀកជាមួយបងយ៉ុងគី"

"សម្ដីចេញមកអាក្រក់មែន..."ជេហូប

"បើគេនិយាយបែបនេះហើយមិចក៏អូននៅអង្គុយក្រោមព្រិលទៀត???" ជីមីន

"គឺ... កាបូបអូនភ្លេចនៅក្នុងឡានរបស់បងជីន... ដូច្នេះហើយអូនអត់មានប្រាក់ជិះឡានទៅវីឡាទេ..."

"ក្មេងល្ងង់អើយ... បើអូនជិះឡានទៅហើយប្រាប់គេថាទៅកន្លែងរស់នៅរបស់ម្ចាស់ក្រុមហ៊ុន The king  គេនិងស្គាល់ហើយ... ហើយចាំទៅដល់ចាំឲ្យគេចេញប្រាក់ទៅចប់ហើយ... " ជីន

"ខ្ញុំមិនដឹង... តែមិនអីទេ... ពេលនេះខ្ញុំមានសុខភាពល្អទេ... មើលនៀក... ដៃជើងគឺល្អទាំងអស់..." នាងក្រមុំកំពុងតែលាត់ដៃអាវនិងជើងខោក៏ស្រាប់តែឃើញបង់បិទរបួសនៅនិងជង្គង់

"ល្អទាំងអស់តែជើងត្រូវបិទបង់..." យ៉ុងគី

"បងប្រុស..." លីលី

~~~~To be continued ~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now