*ទឺត... ទឺត... *

"អរុណសួស្តីលោកប្រុសCEO"

"អូនក្រោកហើយ??? ហេតុអីក៏ឆាប់យ៉ាងនេះ???" ជីមីនឆ្លើយពីខ្សែទូរស័ព្ទម្ខាងទៀត

"អូនគេងបាន៥ម៉ោងហើយ... ហើយអូនត្រូវប្រញាប់ងើបដោយសារត្រូវញុាំថ្នាំពេលព្រឹក..." លីលី

"អូរ... ហេតុអីអូនស្ដាប់បញ្ជាបែបនេះ???"

"អូនខ្លាចបងមកចាប់អូនទៅ SEOUL  វិញ... " លីលីញញឹមលឹបភ្នែកបន្តិចក៏និយាយបន្ត

"នេះបងកំពុងទៅក្រុមហ៊ុនមែនទេ??? "

"មែនហើយបងកំពុងទៅក្រុមហ៊ុន... អូ... ក្នុងកាបូបលុយរបស់អូនបងបានដាក់ credit card មួយក្នុងនោះ... អូនអាចដកប្រាក់បានគ្រប់ធនាគារ..." ជីមីន

"លួចដាក់ទាំងពីពេលណា?? បងឯងនេះ"

"បើឲ្យតាមសម្រួលអូនឯងប្រាកដជាប្រកែក... ដូច្នេះមានតែវិធីនេះ..." ជីមីន

"យ៉ាប់ណាស់ប្រុសចាស់ម្នាក់នេះ"

"អូនទៅដល់ខ្មែរភ្លាមហ៊ានហៅបងថាប្រុសចាស់ផង???" ជីមីន

"បានហើយ... អូនត្រូវទៅលុបមុខនិងញុាំអាហារពេលព្រឹកផង... ម៉្យាងអូនត្រូវទៅផ្សារ... អូនខានដើរផ្សារបែបនេះយូរហើយ... Byebye" លីលីនិយាយចប់ក៏ចុចបិទឯអ្នកកម្លោះខាងនោះក៏ហួសចិត្តរួចក៏សើចឡើងមក... ឯលីលីវិញក៏បានប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីទៅដើរផ្សារបន្លែ...

បន្ទាប់ពីសើចហួសចិត្តនិងលីលីជីសុីនដែលជាអ្នកការពារផ្ទាល់ខ្លួនរបស់អ្នកកម្លោះក៏បានសួរទៅអ្នកប្រុសរបស់ខ្លួន

"អ្នកប្រុស... តើអាម្នាក់នោះយើងគួរចាត់ការបែបណាចំពោះវា???" ជីសុីន

"ឲ្យវាទៅជុងគុកចាត់ចែងទៅ... " ជីមីន

"បាទអ្នកប្រុស..." ជីសុីន

-------------------

"អ្នកស្រី... តើអ្នកស្រីចង់ទៅណាដែរ???" អង្គរក្ស

"ទៅផ្សារ... ទៅជាមួយបងៗ" លីលីក៏ចង្អុលទៅអ្នកបំរើទាំង២ដែលកំពុងបោសសំអាតក្នុងផ្ទះ

"មិនបានទេ... ខ្ញុំសុំទៅជាមួយ" អង្គរក្ស

"ខ្ញុំប្រាប់អ្នកប្រុសហើយៗ... បើមិនជឿអាច call ទៅសួរគាត់បាន... តែមុននេះគាត់ត្រៀមប្រជុំហើយ... មិនអីទេ... Call សួរគាត់ទៅ..." លីលី

"អឺ..."

"បើអ្នកស្រីប្រាប់អ្នកប្រុសទៅហើយពួកខ្ញុំក៏មិនហ៊ានរារាំងដែរ..." អង្គរក្ស

"ប្អូនស្រី... ពួកគេចេះស្ដាប់ភាសាខ្មែរទេ???" បងប្រុសលីលីក៏រត់មកសួរប្អូនស្រីខ្លួន

"អត់ទេ... ប៉ុន្តែពួកគាត់ចេះស្ដាប់និងនិយាយភាសាអង់គ្លេសបាន... បងមានការអីជាមួយពួកគាត់??? " លីលី

"ចង់បបួលគេលេងហ្គេម... ខ្វះដៃគូរ" បងប្រុសលីលី

"ពួកគាត់ប្រហែលមិនចេះទេ... តែបើបងចង់ដឹងសួរខ្លួនឯងទៅ... ខ្ញុំប្រញាប់ទៅផ្សារ... តោះបងបង..." លីលី

"អ្នកស្រី... ហេតុអីអ្នកស្រីហៅពួកខ្ញុំបែបនេះ??? ហើយព្រមទាំងឲ្យខ្ញុំគេងស្មើអ្នកស្រីទៀត" អ្នកបំរើម្នាក់ក៏បានសួរសំណួរអ្នកស្រីរបស់ខ្លួន

"ហេតុអីហៅមិនបាន??? ហើយហេតុអីគេងមិនបាន??? បងបងក៏ជាមនុស្ស... មានសាច់មានឈាមដូចតែខ្ញុំដែរ... ហើយថែមទាំងមានសញ្ជាតិកូរ៉េតាំងពីកើតមកទៀត... មិនដូចខ្ញុំជាមនុស្សចំណាកស្រុកហើយទៅសុំសញ្ជាតិពីពួកបងទេ..." លីលី

"អ្នកស្រី... " អ្នកបំរើទាំង២ស្ដាប់ហើយស្ទើតែស្រក់ទឹកភ្នែក...

"ពួកយើងមកដល់ផ្សារហើយ... ឆាប់ចុះមក... ហើយបើចង់ញុាំអីប្រាប់ខ្ញុំមកកមខ្លាចចិត្តអី" លីលីក៏ដើរទៅមុនអ្នកទាំង២បាត់ទៅ

-------------
២ខែកន្លងផុតទៅលីលីបានរស់នៅយ៉ាងរីករាយនៅខ្មែរតែថ្ងៃ១ជាអកុសលនៅពេលនាងកំពុងចុះជណ្ដើរនៅឯផ្សារទំនើបក៏ស្រាប់តែមានគេរត់មកបុកនាងធ្លាក់ពីលើជណ្ដើររហូតដល់សន្លប់បាត់ស្មារតី... អ្នករាល់គ្នាឃើញបែបនេះក៏ប្រញាប់ប្រញាល់នាំនាងទៅមន្ទីរពេទ្យយ៉ាងលឿន...

~~~~To be continued ~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now