ថ្ងៃថ្មី...
#វិមានត្រកូលផាក
គឺដូចជាសំដីពិតមែនសូហ្គានាយបាននាំជីមីនត្រឡប់មកសេអ៊ូលវិញបានសម្រេចដោយពេលនេះនាយក៏កំពុងតែនាំមកដល់ផ្ទះរបស់គេវិញហើយ។
<ដីងដុង~~
សម្លេងចុចកណ្ដឹងនៅទ្វារបង់បានបន្លឺឡើងក៏ធ្វើអោយទ្វាត្រូវបានបើកដោយសារអ្នកបម្រើឡានតាក់ស៉ីដែលសូហ្គាតែងតែបើកក៏បានបើកចូលទៅដល់ខាងក្នុង។
" ជម្រាបសួរលោកពូ "
" អ៉ើ តើលោកក្មួយជាអ្នកណា? "
" ខ្ញុំគឺជាសូហ្គា នាំជីមីនត្រឡប់មកវិញបាទ "
" ជីមីន " សូហ្គាក៏បានដើរទៅឡានវិញដោយបីរាងតូចចូលមកព្រោះតែជីមីនគេសន្លប់ កុំឆ្ងល់អីព្រោះតែជីមីនត្រូវថ្នាំសន្លប់របស់សូហ្គានិងឯង បើមិនធ្វើបែបនិងជីមីនគេមិចនិងព្រមមកទៅ។
" ដាក់នៅលើសាឡុងនេះហើយក្មួយ "
" ជីមីនបានទៅខេត្តជាមួយខ្ញុំ អ៉ើបើចឹងខ្ញុំលាសិនហើយលោកពូ "
" អ៉ើហើយមិននៅសិនទេឬក្មួយ "
" មិនអីទេលោកពូ ខ្ញុំលាហើយ " និយាយហើយសូហ្គាក៏បានចេញទៅដោយមិនងាក់ក្រោយ
" បងធ្វើល្អបំផុតហើយ បងធ្វើគ្រប់យ៉ាងគឺដើម្បីជីមីនទាំងអស់ណា " សូហ្គាឡើងឡានទាំងស្រក់ទឹកភ្នែកមួយដំណក់ម៉ាត់ អ្នកណាថានាយមិនស្រលាញ់ជីមីន គេក៏ស្រលាញ់ជីមីនដែរ ហើយក៏ស្រលាញ់ខ្លាំងទៀតផង បែបនេះហើយទើបបានជាគេត្រូវបង្ខំចិត្តអោយជីមីនត្រឡប់មកនៅផ្ទះរបស់គេវិញ
______________
#5ខែកន្លងផុតទៅ
ធ្មេចបើកៗប្រាំខែហើយដែលពួកគេរស់នៅបែកគ្នា មិនថាគូរបស់ថេយ៉ុងនិងជុងហ្គុក សូហ្គាជីមីន ជុងស៊ូនិងយ៉ុងអានក៏ដោយ ព្រោះម្នាក់ៗចិត្តរឹងអោយដូចថ្មមិនមានអ្នកណាទៅរកអ្នកណាមុនទេ។
ផាកជីមីនអីលូវនេះគេបានស្នងតំណែងជាម៉ាហ្វៀពីប៉ារបស់គេ អីលូវនេះគេក្លាយជាមនុស្សដែលរឹងមាំខ្លាំងណាស់ ហើយអ្វីដែលសំខាន់អត្តចរិករបស់គេសព្វថ្ងៃមិនខុសពីម៉ាហ្វៀទេ។ ចំនែកឯថេយ៉ុងវិញពេលនេះពោះរបស់គេខ្ទៀតធំហើយៗក៏គ្រប់ខែក្នុងខែនិងដូចគ្នារង់ចាំតែថ្ងៃមកដល់ប៉ុណ្ណោះនិងចូលមន្ទីពេទ្យសម្រាលតែម្ដង។
បើនិយាយពីជុងហ្គុកវិញតាំងពីថ្ងៃចាក់ចេញមក
នាយក៏មិនបានត្រឡប់ទៅសេអ៊ូលម្ដងទៀតដែរ នៅតែក្នុងកសិដ្ឋានរហូតហើយពីមួយថ្ងៃទៅមួយថ្ងៃនាយធ្វើកាងារស្ទើរឆ្គួតមនុស្សម្នា។
" ចៅហ្វាយធំ " ឈរបញ្ជាកាងារសុខៗ យនជុនក៏បានដើរចូលមកដោយរឹកពារដូចខ្លាចៗ
" យនជុនមានកាអីមែនទេ? "
" គឺខ្ញុំបានដំណឹងមកថាថេយ៉ុងនិងសម្រាលកូន
នៅប៉ុន្មានថ្ងៃទៀតខ្ញុំចង់សុំអនុញ្ញាតិចៅហ្វាយទៅក្រុងដើម្បីទៅជួបថេយ៍ ចៅហ្វាយ " យនជុន
" ថាមិច...អ្ហឹម ទៅចុះ " ដំបូងជុងហ្គុកក៏រៀងភ្ញាក់ផ្អើលដែរព្រោះបាត់ដំណឹងគ្នាយូហើយគ្មានអ្នកណាម្នាក់រំលឹកឈ្មោះថេយ៍អោយនាយបានលឺក៏រៀងយូទើបនាយអត់បានដឹងដំណឹងអីសោះ
" បាទអរគុណណាស់ចៅហ្វាយធំ តែចុះចៅហ្វាយមិនទៅ...អ៉ើ... "
" មិនមែនជាតួនាទីរបស់យើងដែលត្រូវទៅទេ "
" បាទ " ថាហើយកម្លោះតូចក៏បានដើរចេញទៅដោយទឹកមុខរីករាយបំផុតព្រោះគេនិងបានទៅជួបមិត្តរបស់គេហើយ។
" ចៅហ្វាយ " ពេលយនជុនចេញបាត់កាំងឈុលក៏បានចូលមកល្មម
" លោកមេកា? "
" គឺមានអ្នកមករកចៅហ្វាយ "
" អ្នកណា? "
" យ៉ាងមិចហើយអាសម្លាញ់ ខានជួបគ្នារាប់ខែ " នេះគឺជាណាមជូននាយដើរមកដល់ក៏ទះស្មាអ្នកជាមិត្តមួយដៃជាទំលាប់របស់នាយរាល់លើកពេលដែលជួប
" ណាមជូន យ៉ុងអាន "
" អ៉ើ ហើយឯងគិតថាជាអ្នកណា? "
" ពួកឯងមកទីនេះធ្វើអី " ជុងហ្គុកនិយាយហើយក៏រកដើរចេញតែយ៉ុងអានក៏ដើរមកស្ទៀកខាងមុខនាយ ទើបនិយាយឡើង
" យ៉ាងមិចឯងនិងយើងមកលេងមិត្តផងក៏មិនបានមែនទេ ហ៎ាស " ណាមជូន
" អ្ហឹម "
" ឯងមិនគិតទៅមើលថេយ៍សម្រាលកូនទេឬ? "
" ... " ជុងហ្គុកអង្គុយធ្មឹងស្ងាត់មិនតបតរ
" យើងមិនយល់ពីចិត្តពួកឯងទាំងពីរសោះ ម្នាក់ៗរស់ខ្វះគ្នាមិនបានតែទាំងពីរ តែធ្វើខ្លួនដូចរឹងមាំណាស់ចឹង មិនចេះទទួលស្គាល់បេះដូងខ្លួនឯងទាល់តែសោះ " ណាមជូនដាក់គូទអង្គុយក្បែរមិត្តនិយាយទាំងលើកដៃច្រត់ស្មាជុងហ្គុក
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
