ច្រើនថ្ងៃបានកន្លងផុតទៅអាការះរបស់ជុងស៊ូកាន់តែដុនដាបទៅៗ នាងហាក់ដូចជាគ្មានប្រសើរឡើងសោះ រឹតតែយ៉ាប់ទៅៗ។
" អ៊ុនប៊ីថ្ងៃនេះបងត្រូវទៅក្រុងជាមួយនិងមេកាកាំងឈុល ទាល់តែល្ងាចទើបបងត្រឡប់មកវិញ បងផ្ញើរអូនមើលថែជុងស៊ូជំនួសបងផងណា " ជុងហ្គុកដើរមកជិតប្អូនស្រីទាំងពីរដែលពេលនេះអ៊ុនប៊ីកំពុងតែរៀបចំសិតសក់អោយជុងស៊ូនៅខាងមុខកញ្ចក់
" អ្ហឹម បងទៅមានការអ្វីមែនទេ? "
" បងទៅទិញរបស់ប្រើប្រាស់ ព្រមទាំងថ្នាំរបស់ជុងស៊ូផងដែរ ព្រោះតែវាអស់ទៅហើយណា "
" អ៎ចាស៎ " អ៊ុនប៊ីបែរងាក់មកញញឹមខ្សោះៗ ទៅកាន់ជុងហ្គុក ហើយជុងហ្គុកក៏ដើរចាកចេញទៅ ដោយមានហូសូជាអ្នកបើកឡាន ចំនែកឯកាំងឈុលក៏នៅខាងក្រោយ។
បន្ទាប់ពីជុងហ្គុកចេញដំណើរទៅជាង10នាទីអ៊ុនប៊ីក៏ទំលាក់ស្និតដាក់ទៅលើតុ រួចទើបអូសរទេះរបស់ជុងស៊ូចេញទៅខាងក្រៅ។
" អ្នកនាងប៊ីនាំអ្នកនាងជុងស៊ូទៅណាដែរចា៎ "
" យើងគ្រាន់តែនាំបងស៊ូទៅដើរលេងក្បែរៗនេះប៉ុណ្ណោះ ឯងមានអីទៅធ្វើក៏ឆាប់ទៅចុះ យើងទៅជាមួយនិងប៊ូយ៉ុង "
" ចាស៎អ្នកនាង "
អ៊ុនប៊ីក៏បាននាំជុងស៊ូចាកចេញទៅជាង20នាទីឡានមួយគ្រឿងក៏បានមកចុះចតនៅខាងមុខផ្ទះភ្លាម
" បងអ៉ី!!.. "
" ថេយ៉ុង!!..បាត់ទៅណាជាងកន្លះខែ ហើយសុខភាពយ៉ាងមិចហើយ បងនឹកឯងណាស់ដឹងទេ? " គ្រាន់តែបានឃើញវត្តមានរបស់ថេយ៉ុងចុះពីលើឡានភ្លាម នាងអ៉ីក៏រត់សំដៅទៅរកយ៉ាងលឿនទាំងលើកដៃត្រដាងអោបនាយតូចដោយក្ដីនឹករលឹកចំនែកថេយ៉ុងវិញក៏អោបតបតរវិញដូចគ្នា
" រឿងវាវែងឆ្ងាយណាស់ចាំខ្ញុំបក់ស្រាយនៅពេលក្រោយចុះ តែអីលូវនេះបងជូនខ្ញុំទៅរកអ្នកនាងជុងស៊ូសិនណា " ថេយ៉ុង
" គឺ!!..អ្នកនាងជុងស៊ូ ទៅដើរលេងបាត់ទៅហើយអ្នកនាងអ៊ុនប៊ីជាអ្នកនាំទៅ មានអីមែនទេថេយ៍ "
________________
#មាត់ទឹកក្រោយកសិដ្ឋាន
អ៊ុនប៊ីអូសរទេះនាំជុងស៊ូមកដល់មាត់ទឹកដែលទីនេះគឺធ្លាប់ជាកន្លែងរបស់បងប្អូនពួកគេលេងរាល់លើក វាមានសួនផ្កាពីបីរង ជាផ្កាឈូករ័ត្នព្រោះជុងស៊ូចូលចិត្ត ហើយក៏មានបង់សម្រាប់អង្គុយលេងផងដែរ។
" បងចាំទេ ទីនេះគឺជាកន្លែងរបស់ពួកយើងធ្លាប់មកលេង បងស្រលាញ់ទីនេះខ្លាំងណាស់ បងជុងហ្គុកគាត់ក៏បានប្រគល់ទីនេះអោយមកបងដាច់ ហឹស..គាត់ថែមទាំងអោយគេមកដាំផ្កាឈូករ័ត្ន ជាច្រើនជួរសម្រាប់ផ្គាប់ចិត្តបងទៀត គាត់តែងតែចងចាំថ្ងៃកំណើតរបស់បងមករហូត មិនថាបងចង់បានអី បងជុងក៏ប្រគល់អោយមកបង បងប្ដូសាលាគាត់ក៏ធ្វើវាអោយបង បងចង់ចិញ្ចឹមត្រី បងជុងក៏ចិញ្ចឹមវាជាមួយនិងបង សូម្បីតែទន្សាយក៏បងជុងធ្វើតាមសំណូមពររបស់បង ហឹសហ្ហាសហា...ដោយឡែកខ្ញុំវិញ ហ្ហឹក...សូម្បីតែកាដូរថ្ងៃកំណើតខ្ញុំសុំចម្កាគាត់ដាំផ្កាលីលី គាត់បដិសេធនិងខ្ញុំដោយនិយាយថាជុងស៊ូចាញ់ផ្កាមួយនិង ខ្ញុំចង់បានឡានមួយគ្រឿងគាត់ក៏បដិសេធមិនទិញអោយខ្ញុំ ខ្ញុំចង់មករៀននៅសេអ៊ូលគាត់បដិសេធមិនអោយខ្ញុំមក ដោយយកលេសថាខ្ញុំនៅក្មេង ហឹសៗ...តើមានអីខ្លះដែលគាត់ប្រគល់អោយខ្ញុំដែរទៅ? បងថាទៅមើល បងតែងតែបានគ្រប់យ៉ាងអោយតែបងចង់បាន តែខ្ញុំវិញ អត់សូម្បីតែម្យ៉ាង ហេតុអី? ឬមួយក៏ដោយសារតែខ្ញុំគឺជាប្អូនចិញ្ចឹមមែនទេ? ហ្ហឹកៗៗ...ខ្ញុំរស់នៅក្រោមបងមករហូត ហ្ហឹកៗៗ...ខ្ញុំចង់ជាមនុស្សលេខមួយដែលស្ថិតនៅក្នុងចិត្តបងជុងហ្គុក តែគ្រប់យ៉ាងគឺព្រោះតែមាន
បង ទើបខ្ញុំនៅតែក្រោមការគ្រប់គ្រងរបស់បង ហ្ហឹកៗៗ " អ៊ុនប៊ីអោននិយាយផូងៗទៅកាន់ជុងស៊ូនៅលើរទេះរុញនោះទាំងទឹកភ្នែកហូររហាម នាងស្ទើរតែកើតDepression ម្ដងៗនៅពេលគិតដល់រឿងកាលពីតូចៗ នាងទទួលស្គាល់ថានាងខុស តែគ្រប់យ៉ាងគឺមកពីនាងចង់បានក្ដីស្រលាញ់ពីជុងហ្គុក ចង់បានលេខមួយពីជុងហ្គុក មិនមែនលេខពីរបន្ទាប់ពីជុងស៊ូឡើយ។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
