Part69:រឿងអតីតកាល

1.5K 88 0
                                        

" ហ្ហឹកៗៗ...គឺ...ថ្ងៃដំបូងដែលខ្ញុំបានធ្វើរឿងនោះគឺ!!..ខ្ញុំបានមួលបង្កាច់បង្កើតរឿងអោយបងជុងស៊ូនិងលោកយ៉ុងអានឈ្លោះគ្នា... "
     " រឿងនេះក៏មានចំនែកខ្ញុំដែរ " សម្លេងម្នាក់នេះគឺជាសេយ៊ុកនោះអី...គឺនាយមិនបានកើតអ្វីទេឬ? ត្រូវហើយថ្ងៃនិងក៏ជាផែនការរបស់ជុងហ្គុកដែរ ចាំបានទេថ្ងៃដែលជុងហ្គុកបាននាំសេយ៊ុកទៅនិយាយគ្នាជាសម្ងាត់គឺបន្ទាប់ពីនាយបានមើលសៀវភៅកំណត់ហេតុរួច បូករួមនិងជេហ៊ុបខលមកប្រាប់ផង ទើប
នាយហៅសេយ៊ុកទៅនិយាយ ហើយសេយ៊ុក
ក៏បានប្រាប់គ្រប់រឿងទាំងអស់ទៅកាន់ជុងហ្គុកគ្មានលាក់ជាពិសេសគឺរឿងដែលនាយជាអ្នកដែលបានជួយអ៊ុនប៊ីធ្វើរឿងមិនគប្បីទៅលើជុងស៊ូនិងយ៉ុងអាន ហើយបន្តពីនោះជុងហ្គុកក៏រៀបចំអោយសេយ៊ុកនៅតែម្នាក់ឯង នៅយប់នោះជុងហ្គុកទ្រាមដើម្បីអោយអ៊ុនប៊ីសារភាពកំហុសដោយខ្លួនឯង តែនាងមិនព្រមនិយាយអ្វីសោះទើបបានជាមិនអាចធ្វើអីបាន ទុកអោយដល់បីបួនថ្ងៃក្រោយនេះឯង។

      " សេយ៊ុក...នេះ ៗ លោកនៅមិនទាន់... "
      " គិតថាឆ្លាតតែម្នាក់ឯងទេឬ? ខ្ញុំក៏ជាគ្រូពេទ្យពូកែម្នាក់ដែរ ចាំទុកថាថ្នាំដែលអ្នកនាងបានផ្សំនោះវាមិនលឿនដល់ថ្នាំបន្សាបដែលខ្ញុំបានបៀមវាជាប់នៅក្នុងមាត់ឡើយ អ៉ើ សុំទោសលោកជុងហ្គុក រឿងនៅថ្ងៃនោះគឺ!!... " សេយ៊ុកនិងអ៊ុនប៊ីក៏បាននិយាយរឿងរ៉ាវកាលពីដំបូងដែលជាការចាប់ផ្ដើមដំបូងបង្អស់នៃសាច់រឿងមួយនេះ។
          #វិលទៅអតីតកាល
ក្រោយពីបានលឺជុងហ្គុកនិយាយពីចំណងដៃក្រោយការរៀបការរបស់ជុងស៊ូនិងយ៉ុងអានរួចរាល់ហើយនាងក៏កើតមានចិត្តច្រណែន ទៅលើជុងស៊ូនាងស្បថនិងខ្លួនឯងថាទោះយ៉ាងណាមិនត្រូវអោយពីរអ្នកនិងរៀបការជាមួយគ្នាបានឡើយដាច់ខាតគឺអត់ ពេលនោះនាងក៏បានស្គាល់កម្មករប្រុសទីមួយដែលធ្វើការនៅក្នុងកសិដ្ឋាន ដែលគេគឺជាគ្រូពេទ្យព្យាបាលសត្វនិងឯង នាយម្នាក់នោះតែងតែបង្ហាញពីភាពតាមចិត្ត ស្រលាញ់ទៅលើនាងរហូតៗធ្វើអោយនាងដឹង ហើយនាងក៏ល្បួងនាយម្នាក់នោះអោយចូលរួមចាត់ការជុងស៊ូ តែដោយសារតែនាយម្នាក់នោះគេជាកូនចៅដែលល្អ នាយស្រលាញ់និងគោរពក្រុមគ្រួសាររបស់ជុងហ្គុកជាខ្លាំង ដោយជុងស៊ូក៏តែងតែល្អចំពោះនាយទើបនាយមិនដាច់ចិត្តធ្វើបាបជុងស៊ូ ចាប់ពីថ្ងៃនិងមកវាសនារបស់នាយម្នាក់និងក៏ចាប់ផ្ដើម ដោយខ្លាចថាត្រូវបក់អាក្រាត ត្រូវលេចលឺទៅដល់ជុងហ្គុក ទើបនាងបានណាត់ នាយម្នាក់និងទៅក្រោយកសិដ្ឋាន ដែលវាជាព្រៃឆ្ងាយគួសម(ពេលនោះក៏ទៅជាមួយប៊ូយ៉ុង)ហើយក៏
ចាត់ការសម្លាប់ដោយវាយក្បាលនិងដំបងដល់សន្លប់ រួចក៏ជីកដីកប់ទាំងរស់។ រហូតដល់អ្នកទីបីអ្នកទីបួនក៏នាងប្រើវិធីដូចគ្នា ដោយប្រាប់ថាណាត់ទៅធ្វើរឿងប្រុសស្រី តែក៏ត្រូវស្លាប់ដោយសារស្នាដៃស្រី។

រហូតបានមកដល់សេយ៊ុក នាយមិនបានបដិសេធក្នុងការធ្វើរឿងដែលអ៊ុនប៊ីសុំឡើយ នាយធ្វើតាមគ្រប់យ៉ាងទាំងអស់ ចូលធ្វើជាជនទីបីអោយពួកគេយល់ច្រឡំគ្នាខ្លាំងរហូតដល់ថ្នាក់យ៉ុនអានសុំជុងស៊ូបែកគ្នា ទាំងដែលពួកគេកំពុងតែមានកូន...នៅក្នុងភាគមួយបានបញ្ជាក់នៅថ្ងៃដែលយ៉ុងអានសុំជុងស៊ូបែកគ្នាធ្វើអោយជុងស៊ូយំៗរហូតដល់គាំងតែក៏ត្រូវយ៉ុងអានច្រានដល់ដួលទើបធ្វើអោយនាងមានឈាមជ្រាបចេញតាមប្រឡោះជើង រួចជុងហ្គុកក៏បាន
នាំទៅមន្ទីពេទ្យបាត់ទៅ។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now