ណាមជូនអាននូវអត្ថន័យក្នុងក្រដាស់DNAនោះដោយយកចិត្តទុកដាក់ នាយពិតជាចង់ដឹងខ្លាំងណាស់ថាតើ ថេយ៉ុងគឺជាជុងស៊ុកប្អូនប្រុសដែលបានបាត់ខ្លួន ដែលពួកគេគិតថាស្លាប់នោះតើមែនឬអត់?
" លទ្ធផល99.99%ដូចគ្នា នេះបានន័យថាពួកយើងគឺជាបងប្អូននិងគ្នាពិតមែន? " ណាមជូនអានសេចក្ដីក្នុងក្រដាស់ចប់ ទាំងរំភើបចិត្តយ៉ាងខ្លាំង បានជួបប្អូនប្រុសនៅក្នុងស្ថានភាពកំពុងតែយ៉ាប់យឺនបែបនេះ
" អ៉ើ ច្បាស់ប្រាកដ100ភាគរយ អេ៎ តែឈប់សិនប្អូនដែលឯងថានោះជាអ្នកណា? តើយើងអាចស្គាល់ទេ " ជេហ៊ុប
" គឺ វ៊ូថេយ៉ុង ជាប្អូនប្រុសរបស់អាយ៉ុង "
" ថាមិច!!...នេះវាទៅរួចបានយ៉ាងមិចទៅ..."
" តែវារួចបាត់ទៅហើយ មិនធ្លាប់គិតទេថាប្អូនរបស់យើង ការពិតមកនៅក្បែរខ្លួនយើងគៀកកិតបែបនេះ "
" ចុះឯងគិតធ្វើយ៉ាងមិចបន្ត? "
" យើងនិងយកប្អូនយើងទៅនៅជាមួយយើងវិញ គេវេទនាមកច្រើនពេកហើយ ព្រោះតែអាគំនុំឆ្គួតឡប់របស់វា " ណាមជូននិយាយដោយទឹកមុខមាំមួយរំពេច គេឃើញរាល់ថ្ងៃពីភាពវេទនារបស់ថេយ៉ុង តើគេអាចយល់ព្រមយ៉ាងមិចដែលអោយប្អូនរបស់ខ្លួនបង្កើត មកវេទនាបន្តទៀតនោះ
" ចុះឯងគិតថាវាព្រមទេ "
" ព្រមឬមិនព្រមរឿងរបស់វា តែយ៉ាងណាយើងមិនទុកអោយថេយ៍នៅជាមួយមនុស្សឆ្គួតនិងការសងសឹកអត់ខួក្បាលរបស់វាទៀតទេ អោយវាដឹងខ្លះថាគ្រប់គ្នាគេសុទ្ធតែមានបេះដូង "
" អ្ហឹម...យើងយល់ពីទឹកចិត្តជាបងរបស់ឯង តែអាជុងក៏ជាបងរបស់គេ យើងចង់អោយឯងនូវជាមួយយើង ចូលរួមស៉ើបរឿងមួយជាមួយយើងសិន បើរឿងមួយនេះដោះស្រាយបញ្ចប់បាននៅពេលណា យើងនិងអោយអាជុងដោះលែងឯង "
" ចុះឯងមានគម្រោងចង់ធ្វើអី? "
" ទៅសេអ៊ូលជាមួយយើងៗនិងរៀបគម្រោងជាមួយគ្នា "
" តែថេយ៉ុង...យើងមិនទុកចិត្តអ្នកនៅទីនេះទេ ជាពិសេសគឺអាជុង "
" អូខេចាំថេយ៉ុងជាសាស់ស្បើយនៅពេលណា ឯងចង់យកគេទៅណាក៏តាមចិត្តចុះ "
" យើងនិងយកថេយ៉ុងអោយទៅតាមយើងនៅសេអ៊ូលដែរ " ណាមជូន
" តាមចិត្ត "
" អ៉ើ អូខេ តែពេលនេះយើងទៅប៉ុសប៉ូលីសសិនទៅ យើងកំពុងតែសង្ស័យរឿងកាស្លាប់របស់ម៉ែដោះ" ណាមជូន
" មានអីហេ៎? "
" យើងឃើញមានស្នាមរឹតករច្បាស់ក្រឡែត "
<ទ្រើង~~
និយាយមិនទាន់ចប់ល្អផងសម្លេងទូរស័ព្ទរបស់ណាមជូនក៏បានរោទ៍ឡើង
#InCall
" សួស្ដីលោកប៉ូលីសជេកសុន "
« បាទជាលោកណាមជូន អ្នកធានារឿងក្ដីរបស់អ៊ុំម៉ែដោះនៅក្នុងកសិដ្ឋានហ្រ្គីមហ្វាមមែនទេ? "
" បាទមែន លោកមានអ្វីចង់ពិភាក្សាជាមួយខ្ញុំឬចង់សួរចម្លើយអ្វីទៀតមែនទេ? "
« លោកអញ្ជើញមកប៉ុសជាបន្ទាន់ ពួកយើងមានរឿងច្រើនណាស់ចង់ប្រាប់ ជាពិសេសការពិនិត្រ កុសលវិច្ច័យលើសព "
" បាទខ្ញុំនិងទៅដល់អីលូវនេះ " ណាមជូន
_______________
យើងងាក់មកមើលខាងរាងតូចថេយ៉ុងវិញម្ដង ពេលនេះគេបានដឹងខ្លួនហើយ ដោយភ្ញាក់ដឹងខ្លួនមកក៏បានជួបនិងយនជុនមុនគេតែម្ដង នាយតូចកំពុងតែគេងក្រាបក្បាលលើគ្រែពេទ្យ ដៃក៏ចាប់ដៃរាងតូចជាប់។
" អ្ហឹម...យនជុន "
" ថេយ៍...នេះឯងដឹងខ្លួនហើយហេ៎ មានឈឺត្រង់ណាទៀតទេ ឬចង់ញាំអីឬក៏អត់? "
" សុំទឹកញាំបន្តិចមកចឹង "
" នេះញាំតាមសម្រួលណា "
" អ្ហឹម...អរគុណណាស់ នេះយើងនៅទីណានិង? ទីនេះដូចជាមិនមែននៅកសិដ្ឋានឡើយ យនជុនចុះ...អ៉ើអ្នកដ៏ទៃទៀត?"
" ពេលនេះឯងនៅមន្ទីពេទ្យក្នុងក្រុងព្រោះអាការះរបស់ឯងស្រាប់ែតប្រកាច់ពេលសន្លប់ ទើបចៅហ្វាយធំនាំឯងមកទីនេះ ចំនែកឯពួកគេរវល់អស់ហើយ គឺនៅតែយើងប៉ុណ្ណោះ ចាំនៅមើលថែឯង " ថេយ៉ុងឃើញទឹកមុខយនជុនដូចជាស្រពោនផ្លែកអត់និងសង្ស័យមិនបាន ទើបគេសួរទៅកាន់នាយតូចថា
" អ៎!!..ចុះបងអ៉ីនិងម៉ែដោះគាត់មានបានដឹងថាយើងចូលមន្ទីពេទ្យដែរទេ? " ថេយ៉ុង
" គឺ...ដឹងតើ... " យនជុនហេតុតែមិនចង់អោយថេយ៉ុងឈឺចាប់គិតច្រើនព្រោះពេលនេះគេកំពុងតែឈឺខ្លាចថារឹតតែពិបាក ទើបគេនិយាយកុហក់មិនព្រមប្រាប់ការពិតដល់ថេយ៍រឿងរបស់ម៉ែដោះ
" ចុះហេតុអីក៏មិនឃើញមានអ្នកមកចឹង ឬក៏ពួកគេរវល់នៅកសិដ្ឋានមែនទេ? "
" គឺ..."
<ក្រាក~~
ទ្វាបន្ទប់មន្ទីពេទ្យបានរបើកឡើងលេចមុខណាមជូនដើរចូលមកដោយទឹកមុខញញឹមយ៉ាងស្រស់ស្អាតពេលដែលបានឃើញថេយ៉ុងគេភ្ញាក់ដឹងខ្លួនហើយ
" ថេយ៉ុង!!... "
" បងណាមជូន "
" នេះថេយ៍ដឹងខ្លួនតាំងពីពេលណានិង? "
" គឺមួយសន្ទុះហើយ ខ្ញុំលឺយនជុនប្រាប់ថាគ្រប់គ្នារវល់ ចុះបងមិនបានរវល់ដែរទេហេ? "
" គឺ...ត្រូវហើយបងទើបតែមកទេ នេះឯងយ៉ាងមិចហើយមាននៅឈឺត្រង់ណាទៀតឬអត់ហ្ហឹម? " ណាមជូន
" អត់ទេ ខ្ញុំបានធូរច្រើនហើយបងជូន អរគុណបងណាស់ ដែលខំមកមើលខ្ញុំ "
" .... " ណាមជូនមិនមាត់គេគ្រាន់តែញញឹមសម្លឹងមើលថេយ៉ុងដោយចិត្តកំពុងតែគិតពីផលវិបាករបស់ប្អូនប្រុសកន្លងមក ហេតុអីក៏នាយមិនសង្ស័យតាំងពីដំបូងមកចឹង ហេតអីក៏ទើបតែមកដឹងនៅពេលនេះទៅវិញ វាជាពេលដែលស្ទើរតែហួសទៅហើយ ថេយ៍គេវេទនាទាំងចិត្តទាំងកាយ ជំនួសអោយគំនុំឆ្គួតឡប់ដែលខុសពីការគិតរបស់នាយទាំងអស់ទៅវិញ។
____________
ពេលយប់ក៏ឈានចូលមកដល់ ក្រោយពីត្រឡប់មកពីធ្វើបុណ្យសពអោយម៉ែដោះថ្ងៃទីមួយរួចរាល់ ជុងហ្គុកក៏បានត្រឡប់មកមើលថេយ៉ុងនៅឯមន្ទីពេទ្យ ទាំងសម្លៀកបំពាក់ឈុតធ្វើបុណ្យនៅឡើយទេ។
ម៉ោង8យប់ទៅហើយ នាយឈានជើងចូលមកក្នុងបន្ទប់របស់ថេយ៉ុងថ្នមៗ មិនចង់រំខានដំណេករបស់រាងតូច ពេលចូលមកដល់ក៏បានឃើញថាយនជុននៅគេងកំដរតែគេគេងលក់បាត់ទៅហើយ ចំនែកឯថេយ៍វិញក៏គេងលក់ដូចគ្នាតែភួយក៏បានជ្រុះដល់ចុងជើងទៅហើយ ឃើញបែបនោះនាយក៏បានដើរទៅ
ដល់ទាញភួយមកដាក់ដណ្ដប់អោយរាងតូចវិញ តែរាងតូចស្រាប់តែបើកភ្នែកឡើងភ្លឹសៗ សម្លេងមើលមកនាយ។
" ឯងនៅមិនទាន់គេងទៀតហេ៎? "
" ខ្ញុំគេងមិនលក់ មានអារម្មណ៍ថារសាប់រសល់ ចុះលោកវិញ ក្រែងថារវល់នៅកសិដ្ឋានមែនទេ? ហេតុអីក៏មកបាន " រាងតូចនិយាយហើយគេក៏បានក្រោកអង្គុយវិញ នាយតូចព្យាយាមសម្លឹងមើលមុខជុងហ្គុកទាំងឆ្ងល់ នាយមកម្ដងនេះស្លូតខុសពីធម្មតា មិនសម្ដីខ្លាំងដូចមុនឡើយ
" ហ្ហឹកៗ...យើងហត់ណាស់...ហ្ហឹកៗៗ...យើងចង់នៅស្ងាត់ស្ងៀម ហ្ហឹកៗៗ...យើងមិនចង់ដឹងលឺរឿងអ្វីទៀតទេ... " រាងក្រាស់ស្រាប់តែអោនទៅអោបនាយតូចយ៉ាងណែនតែម្ដង នាយយំផងនិយាយផង ធ្វើអោយរាងតូចអត់និងឆ្ងល់មិនបាន នាយនិយាយដូចជានាយកំពុងតែមានរឿងដ៏ធំក្នុងជីវិតយ៉ាងចឹង។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
