Part12:អ្ហឹស...ជួយ!..ជួយខ្ញុំផង

2.2K 123 0
                                        

បន្ទាប់ពីនោះមកថេយ៉ុងក៏ត្រូវទៅធ្វើការតាមសម្ដីរបស់ជុងហ្គុកបើធ្វើមិនត្រូវចិត្តខ្លាចក្រែងនាយដូរចិត្តយកគេត្រឡប់ទៅផ្ទះនោះវិញគេប្រាកដជាឈឺខ្លួនខ្លាំងជាងនេះមិនខាន ចំនែកឯជុងហ្គុកនាយក៏អង្គុយគងទាក់ខ្លាសម្លឹងមើលមកកាន់ថេយ៉ុងយ៉ាងសមចិត្ត ខុសពីហូសូ កាំងឈុលនិងយួនជុនគេដូចជាបារម្ភពីថេយ៉ុងមើលចុះនាយតូចមានរូបរាងមិនសមជាមួយនិងកាងារទាំងអស់នេះឡើយ
ចំណាយពេលជាង2ម៉ោងថេយ៉ុងក៏បានយកស្មៅមកដាក់ក្នុងទ្រុងបានពាក់កណ្ដាលហើយតែថាគេនៅមិនទាន់បានអោយស្មៅទៅកាន់គោស៉ីនោះទេប្រហែលចាំអោយរួចសិន ចំនែកគ្រប់គ្នាជុងហ្គុកបានបញ្ជាអោយទៅបន្ទប់វិញកាំងឈុលក៏ត្រូវទៅមើលកាងាររបស់គេបន្តទៀតនៅកន្លែងផ្សេង ហើយពេលនេះគឺនៅតែជុងហ្គុកនិងថេយ៉ុងប៉ុណ្ណោះ រាងក្រាស់តាមមើលរាងតូចរហូតមិនដាក់ភ្នែកហាក់តាមសង្កេតគ្រប់សកម្មភាពរបស់នាយតូច ថេយ៉ុងរុញរទេះដាក់ស្មៅនោះមិនប្រយ័ត្នក៏បានធ្វើអោយរទេះក្រឡាប់ធ្លាក់ស្មៅទៅដីអស់ពេលនេះរាងតូចក៏ដួលទៅនិងលើស្មៅចំបើងនោះដែរព្រោះនាយតូចធ្វើការជាប់គ្នាជាងពីម៉ោងហើយស្អីក៏មិនបានញាំបន្តិចឡើយគឺក្ដៅក៏ក្ដៅទាំងហត់ថែមទៀតចេះសំណាងហើយដែលនាយតូចមិនសន្លប់នោះ
«ហេតុអីមិនចេះប្រយ័ត្នសោះបែបនេះ...ប្រញាប់លើកស្មៅដាក់លើរទេះហើយរុញយកទៅអោយគោក្នុងទ្រុងអោយអស់ទៅឆាប់ឡើងនៅទ្រើកៗដល់ណាទៀត»ជុងហ្គុកដើរមកដល់ឃើញរាងតូចដួលហើយគេមិនបានជួយឡើយផ្ទុយទៅវិញបែរជាមកជេរ មកដាក់សម្ពាធថែមទៅវិញ
«អ្ហឹស...»រាងតូចមិនបានមាត់ឡើយគ្រាន់តែថ្ងូរហត់ចេញតាមបំពងសម្លេងបន្តិចរួចក៏ប្រឹងប្រែងក្រោកឡើងទាញរទេះនោះអោយវាមកដូចដើមតែវាហាក់មិនបានផលសោះព្រោះរទេះវាធ្ងន់ណាមួយគេក៏អស់កម្លាំងស្ទើតែពីខ្លួនរលីងហើយ បបូមាត់ក៏ប្រែជាក្រៀមព្រោះឃ្លានទឹកខ្លាំងពេក
«បើលើករទេះមិនរួចមិនបាច់ដេកមិនបាច់សីបាយទេ»រាងក្រាស់និយាយហើយក៏ដើរចេញទៅបាត់ទៅមិនបានខ្វល់ជួយឬក៏និយាយល្អៗដាក់ជាកម្លាំងចិត្តដល់មាឌតូចឡើយគេធ្វើដូចជាជ្រុលខ្លាំងណាស់ ហេតុអីក៏មិនអាណិតដល់មនុស្សខ្លួនតូចៗសោះចឹង នៅសល់តែរាងតូចពេលនេះនាយតូចគេមិនអចលើករទេះផ្ងាមកវិញបាននាយតូចក៏សម្រេចចិត្តលើកស្មៅដែលសេសសល់ចេញពីរទេះអោយអស់រួចសឹមលើករទេះអោយត្រង់តាមក្រោយពេលលើករួចរាល់ហើយនាយតូចក៏ដាក់ស្មៅចូលរទេះវិញបន្តមកក៏រុញរទេះទៅកាន់ទ្រុងគោធ្វើបែបនោះរហូតដល់ពេលគ្រប់អស់ទើបរាងតូចចាប់ស្មៅដាក់ត្រង់កន្លែងដាក់ស្មៅគោ
«ពួកឯងធាត់ៗល្អណាស់សង្ស័យញាំច្រើន តែមិនអីទេណាស់ចាំយើងដាក់អោយឯងអោយច្រើនៗណា...ញាំអោយឆ្ងាញ់ៗណា»ទោះបីជាហត់នឿយប៉ុណ្ណាក៏ថេយ៉ុងគេមិនបានរអ៊ូសូម្បីមួយម៉ាត់ឡើយព្រោះកាងារទាំងអស់នេះរាងតូចគេមិនបានរើសអើង និយាយរួមមានឈ្មោះជាកូនអ្នកមានពិតមែន តែថាកាងារអ្វីក៏គេចេះធ្វើមិនប្រកាន់ទាស់ត្រង់ថាគេធ្វើតែកាងារដែលស្រាលៗលើកនេះគឺជាកាងារដំបូងសម្រាប់ជីវិតគេហើយដែលមកដឹកស្មៅអោយគោបញ្ចុកស្មៅគោបែបនេះនោះ តែមើលទៅរាងតូច ហាក់សប្បាយចិត្តនិងកាងារទាំងអស់នេះណាស់

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now