បន្ទាប់ពីបានដឹងពីអាការះរោគរបស់រាងតូចហើយអ្នកទាំងបីក៏បាននាំគ្នាត្រឡប់មកកន្លែងសម្រាកវិញ។
" ថេយ៍ឯងអង្គុយនៅអោយស្ងៀមៗ មិនបាច់ធ្វើអីទេ ចាំយើងទៅយកបាយមកអោយញាំ បងសេនម៉ីបងនៅទីនេះជាមួយថេយ៍ ខ្លាចមានអីនៅម្ដុំនេះមកខាំ "និយាយហើយយនជុនក៏បានដើរទៅដួសបាយម្ហូបមកញាំ វាជួនជាពេលនេះគឺជាពេលកម្មករសម្រាកល្មម ដល់ពេលញាំអាហារថ្ងៃត្រង់ ទើបត្រូវមកតម្រង់ជួរ។
" ពុទ្ធោបងសេនម៉ី កុំថ្នមខ្ញុំពេកអី "
" មិនបានទេ គ្រូពេទ្យប្រាប់មកកុំអោយឯងធ្វើការធ្ងន់ ឯងមិនលឺគ្រូពេទ្យប្រាប់ទេហេ៎...នៅស្ងៀមៗចាំបងនិងយនជុនរៀបចំអោយ ហើយចាប់ពីថ្ងៃនិងទៅរបបអាហាររបស់ឯងក៏ផ្លាស់ប្ដូរដែរ មិនអាចចេះតែញាំផ្ដេសផ្ដាស់បានទេ ហាមញាំហឹរ ហាមជាតិកាហ្វេអ៉ីន ហាមញាំ..."
" បងម៉ី..!!.." ថេយ៍
" ធ្វើតាមតែបងទៅ បងចង់អោយឯងល្អប៉ណ្ណោះ"
" ថេយ៍ ទៅពិនិត្យអំបាញ់មិញពេទ្យប្រាប់ថាកើតអីដែរ? " កាំងឈុលដើរកាន់ចានអាហារ មកដល់ក៏ដើរចូលមកអង្គុយក្បែរពួកគេទាំងមិនភ្លេចសួរនាំរឿងដែលថេយ៍ទៅពិនិត្យផងទេ តែកុំមើលទៅកាន់ម្ខាងឯណុះ នាងប៊ូយ៉ុងរួមទាំងក្រុមៗពួកនាងកំពុងតែដក់ករ រង់ចាំស្ដាប់ចម្លើយចេញពីមាត់របស់ថេយ៉ុងថាគេកើតអ្វីដែរទៅ
" បាទ គ្រូពេទ្យប្រាប់ថាខ្ញុំរលាក់ក្រពះកម្រិតស្រាល ពេទ្យក៏បានអោយថ្នាំមកអោយថេយ៍លេបហើយ "
" តែគិតទៅរលាកក្រពះរបស់ថេយ៉ុងគឺខុសប្លែកពីខ្ញុំណាស់ ខ្ញុំធ្លាប់កើតអាការះគឺវាឈឺពោះខ្លាំងៗតែថេយ៍បែរជាក្អួតទៅវិញណ៎ " យនជុនដើរកាន់ចានបាយមកជាមួយព្រមទាំងឆ្លើយពីចម្ងាយមកផងដែរ វាក៏ពិតដូចជាយនជុននិយាយចឹងដែរ
" ក៏មកពីវានៅស្រាលហើយ ទើបវាមិនឈឺដូចឯង...ឯណាបាយខ្ញុំៗសុំញាំហើយ " ថេយ៉ុងនិយាយទាំងរដាក់រដុប ដៃក៏លូកទាញចានបាយពីដៃរបស់យនជុនមកញាំ
" អ្ហឹម...អួក...អួក..." គ្រាន់តែដួសបាយរួមជាមួយនិងម្ហូបមួយស្លាបព្រាដាក់ចូលមាត់ទើបតែហារសោះក្លិនអាហារក៏ភាយចូលច្រមុះធ្វើអោយថេយ៍ចាប់ផ្ដើមរមួលពោះរកចង់ក្អួតចង្អោភ្លាម ទើបគេរហ័សក្រោករត់ទៅរកកន្លែងស្ងាត់សម្ងំក្អួតអោយអស់សិន ដោយមានជំនួយពីសេនម៉ីនិងយនជុនផងដែរ។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
