កន្លងទៅជាច្រើនម៉ោង ពេលនេះជុងហ្គុកបានធ្វើដំនើរមកដល់ចម្ការនាយនៅឯលើកោះហើយ ឡានបើកមកឈប់នៅខាងមុខផ្ទះយូណាស់តែនាយក្រាស់នៅមិនទាន់ចុះចេញពីឡានទៀតខួក្បាលនៅគិតនឹកដល់សម្ដីដែលជេហ៊ុបបាននិយាយប្រាប់កាលពីថ្ងៃមិញ។
" ចៅហ្វាយ... " ហូសូ
" អ្ហឹម..." ជុងហ្គុកគ្រហឹមដើមករ សម្លឹងទៅកាន់ផ្ទះរបស់នាយបន្តិចទើបឈានជើងចុះចេញទៅ យប់នេះនាយនិងគេងនៅផ្ទះចម្ការនេះសិន ចាំព្រឹកស្អែកនាយនិងត្រឡប់ទៅកសិដ្ឋានវិញ។
____________
នៅរាត្រីនេះ មិខខុសពីរាល់លើកនោះឡើយ ថេយ៉ុងគេនៅតែមានអាការះដូចជាពីព្រឹកមិនបាត់ ដដែល
" អួក អួក...ៗៗ..." សម្លេងក្អួតចង្អោលាន់លឺចេញពីបន្ទប់ទឹកដោយមានយនជុនជាអ្នកគក់ខ្នងអោយ មើលទៅមិត្តគេក្អួតមិនបាត់សោះ មិនដឹងជាអារលាក់ក្រពះនេះវារលាក់អស់ស្អីខ្លះទេ បានជាធ្វើអោយថេយ៍ក្អួតមើលតែជាអ្នកចាញ់កូនចឹងនោះ តាំងពីព្រឹករហូតដល់យប់វិញទៅហើយបាយតិចតួចចូលពោះអីលូវនេះក៏ចេញមកវិញអស់ហើយ។
" ហ្ហឹម!!..." ថេយ៉ុងអង្គុយផ្អែកខ្នងជាមួយនិងបង្អែកគ្រែ យកប្រេងខ្យល់មកជ្រលរនិងចុងច្រមុះ ទាំងធីងធោង ចំនែកអ្នកជាមិត្តកំពុងតែអង្គុយនៅចុងគ្រែសម្លឹងមកកាន់ថេយ៍ទាំងទឹកមុខពិបាកប៉ាន់ស្មាន គេកំពុងតែគិតថា ថេយ៉ុងមិនដូចជាអ្នកជម្ងឺរលាក់ក្រពះទាល់តែសោះ
" មានការអីហេ៎? ហេតុអីក៏សម្លឹងយើងដោយកែវភ្នែកបែបនេះ? "
" យើងធ្លាប់កើតរោគរលាក់ក្រពះ ហើយអាការះគឺឈឺពោះពិបាកទ្រាំណាស់ យូៗទើបចង់ក្អួតម្ដងបើយើងញាំមិនប្រយ័ត្នទេនោះ តែនេះឯងវិញ គ្មានឈឺពោះសូម្បីបន្តិច តែបែជាក្អួតចង្អោរទៅវិញ យើងកំពុងតែសង្ស័យថាឯង...."
" ឯងនិយាយអី...ក្រែ-ក្រែងយើងប្រាប់ថារលាក់បែបស្រាលទេតើ..."
" យើងចង់និយាយថា តិចឯងគ្រុនពោះវៀនទេដឹង...ឯងភ័យអីហ៎ា..." យនជុន
" អ៎ា គ្មា...គ្មានទេ យើងងងុយហើយយើងសុំគេងហើយណា " ពាក្យសម្ដីដែលយនជុននិយាយអំបាញ់មិញធ្វើអោយថេយ៍ប្រហោងពោះធ្លុង ស្មានតែនាយសង្ស័យអីហើយតើ ពួកគេក៏នាំគ្នាប្រាស់ខ្លួនគេងតាមកន្លែងរៀងខ្លួនទៅ ចំនែកឯយនជុនក៏សម្លឹងមើលថេយ៍ទាំងងឿងឆ្ងល់មិនបាត់ដដែលនិង។
_____________
យើងងាក់មកមើលកម្លោះមួយគូខាងទឹកដីបូសានឯណេះវិញម្ដង កម្លោះតូចជីមីនកំពុងតែអង្គុយឆ្កឹះឆ្កៀលច្រវ៉ក់ដែលចប់និងករជើងរបស់គេ មុននិងតើមាន
រឿងអ្វីកើតឡើងចំពោះជីមីនទៅទើបបានជាដល់ថ្នាក់ជាប់ច្រវ៉ាក់បែបនេះ? ត្រូវហើយក្រោយពីរាងតូចភ្ញក់ដឹងខ្លួនពីការសន្លប់ភ្លាម គេមិនគិតអ្វីច្រើនដឹងត្រឹមតែថារត់ៗ តែមួយមុខគត់ គេមិនចង់នៅក្បែរនាយ គេមិនចង់ឃើញមុខនាយគេមិនចង់ជួបចរចារអ្វីជាមួយនាយទាំងអស់ គេខឹងស្អប់ដែលនាយហ៊ានមកបោកប្រាស់ក្ដីស្រលាញ់របស់គេ។ ដោយសារតែមិននៅស្ងៀមតាមសម្ដីរបស់សូហ្គាចឹងហើយទើបនាយក្រាស់ត្រូវបង្ខំចិត្តដាក់ច្រវ៉ាក់ជើងបែបនោះទៅ។
" តើខ្ញុំមានកម្មមានពារស្អីជាមួយលោកដែរទៅកាលពីជាតិមុន បានជាជាតិនេះលោកមកតាមចងកម្មចងពារជាមួយខ្ញុំមិនឈប់បែបនេះ? ហ្ហឹកៗ...លេងខ្ញុំទៅ បើលោកមិនដោះលេងខ្ញុំទេខ្ញុំនិងស្រែកមិនអោយលោកដេកបានទេ លោកឆាប់ដោះច្រវ៉ាក់ខ្ញុំភ្លាមណា...បើលោកឯងមិនបានស្រលាញ់ខ្ញុំចាំបាច់អីត្រូវចាប់ខ្ញុំមកឃុំឃាំងអោយនៅជាមួយលោក
បែបនេះធ្វើអី លឺខ្ញុំសួទេ អាលោកស្លេក...
ហ្ហើយ...ថ្លង់ទេហេ៎ ប្រាប់ថាដោះលេងខ្ញុំណា អ៎ាយ៎!!..." ជីមីនអង្គុយនិយាយផងស្រែកផង តាំងពីជាប់ច្រវ៉ាក់មកតាំងពីរសៀលមកម្ល៉េះ គេនិយាយមិនចេះហត់សោះ និយាយបែបនេះហើយអាតាប៉ិស្លេកនោះក៏មិនខ្ចីមាត់កររកគេស្អីបន្តិច
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
