Part16:បងមេការ...ថេយ៍កើតអី

2K 111 0
                                        

#ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានចាំងចូលតាមប្រឡោះបង្អួចចាំងទៅចំភ្នែករបស់មនុស្សប្រុសពីអ្នកកំពុងតែគេងលក់នៅលើគ្រែនៅមិនទាន់ក្រោក ហើយរូបភាពរបស់ពួកគេនោះគឺ ជុងហ្គុកនាយកំពុងតែគេងផ្ងារលាដៃអោយរាងតូចថេយ៉ុងកើយពីលើចំនែកឯរាងតូចវិញគេកើយដៃជុងហ្គុកដូចជាកើយខ្នើយយ៉ាងចឹងស្រួលអើយស្រួល
«ហឹម...»សម្លេងក្រហឹមក្នុងបំពងកររបស់រាងតូចថេយ៉ុងគេគ្រាន់តែគ្រហឹមតែមាត់ែតភ្នែកនៅមិនទាន់បើកនៅឡើយអំបាញ់មិញគេងផ្ងារធម្មតាតែពេលដែលគ្រហឹមហើយគេក៏គេងបែរមុខមករកជុងហ្គុកមិនត្រឹមបែរធម្មតាទេ ជើងរបស់នាយតូចក៏លើកគងជុងហ្គុកភ្លឹបឡើងត្រឹមភ្លៅនាយដៃក៏អោបទម្លាក់លើដើមទ្រូងនាយ ប្រហែលស្មានថាជាខ្នើយអោបហើយមើលទៅនោះចាំមើលថាជុងហ្គុកភ្ញាក់មកនិងមានរឿងអ្វីកើតឡើង
«អ្ហឹម...»នាយក្រហឹមដើមករយកដៃញីភ្នែកតិចៗរហូតដល់សាំជាមួយនិងពន្លឺព្រះអាទិត្យហើយទើបនាយកម្រើកខ្លួនបម្រុងក្រោកតាមទម្លាប់ តែព្រឹកនេះហាក់ប្លែកដូចជាកម្រើកខ្លួនមិនចង់រួចពេលដែលនឹកឃើញទើបបែរមកក្បែរខ្លួន
ក៏ប្រទះជាមួយនិងមុខសររលោងដែលកំពុងតែគេងនៅលើជាប់និងទ្រូងនាយជុងហ្គុកក៏ចង់រុញរាងតូចចេញតែពេលកម្រើកដៃក៏ស្រាប់តែមិនរួច គឺថេយ៍គេងកើយដៃរបស់គេជាប់ពេញមួយយប់និងណាប្រហែលជារោយស្ពឹកហើយមើលទៅនោះ ពេលដែលនាយរើខ្លាំងៗថេយ៉ុងក៏ដឹងខ្លួនឡើងមក
«លោក...»រាងតូចក៏ក្រោកយ៉ាងលឿនពេលបានឃើញទឹកមុខជុងហ្គុកនៅពេលនេះដូចជាពិបាកមើលណាស់ពេលដែលខ្លួនក្រោកចេញជុងហ្គុកក៏ក្រោកដែរតែដៃរបស់គេគឺស្ពឹកអស់ម្ខាងទៅហើយរាងតូចឃើញបែបនោះក៏លួចសើចញឹមៗមិនហ៊ានអោយជុងហ្គុកឃើញឡើយ តែថានាយមិនបានល្ងង់ឯណា
«ព្រោះតែឯងនិង  ចេញទៅ»ជុងហ្គុកគ្មាននិយាយល្អជាមួយឡើយពេលឃើញថាថេយ៉ុងលួចសើចខ្លួននាយក៏និយាយដេញភ្លាមគេខ្លាចថេយ៍បានចិត្តហើយឈប់ខ្លាចគេអាចនិងពិបាកក្នុងការធ្វើបាប
«អ៉ើ...ខ្ញុំថាខ្ញុំនៅជួយលោកល្អជាង...អោយខ្ញុំជួយណាមើលទៅដៃខាងស្ដាំរបស់លោកធ្វើអីមិនកើតទេ»ថេយ៉ុងមិចនិងអាចចិត្តដាច់បានទៅគ្រាន់តែនាយក្រាស់ចិត្តល្អចេញទៅបីគេមកគេងក្នុងបន្ទប់កាលពីយប់មិញក៏ធ្វើអោយរាងតូចចិត្តទន់ភ្លេចខឹងស្អប់នាយអស់រលីងហើយ
«...»នាយមិនមាត់តែក៏ធ្វើទឹកមុខត្រឡប់មកជាធម្មតាវិញ រាងតូចឃើញបែបនោះក៏យល់ការទើបដើរទៅជិតនាយបំណងចង់ជួយនាយធ្វើធុរះផ្ទាល់ខ្លួន
«អ៉ើ...លោ...ចៅហ្វាយធំចង់ទៅណា ឬទៅដុះធ្មេញមែនទេចាំខ្ញុំទៅដាក់ថ្នាំលើច្រាស់អោយ»ថេយ៉ុង
«មុននិងយើងដុះធ្មេញ យើងក៏ត្រូវងូតទឹកដែរ ដោះខោអាវអោយយើងបន្តិច»ជុងហ្គុក
«ហ៎ា...ដោ...ដោះៗៗ...ខោអាវហ្អី»ថេយ៉ុងគ្រាន់តែលឺនាយប្រើអោយដោះខោអាវគេក៏ស្រឡាំងកាំងនិយាយរដាក់រដុបដាច់ៗព្រោះមិននឹកស្មានថាត្រូវមកធ្វើរឿងចឹងអោយនាយក្រាស់នោះឡើយ
«នៅ ហេ៎ ហ៎ាកស្អីមកអោយលឿនឡើងយើងត្រូវប្រញាប់ទៅធ្វើការ»ជុងហ្គុកនិយាយហើយក៏លើកដៃឡើងបន្តិចដើម្បីអោយថេយ៉ុងដោះព្រោះអាវជាអាវយឺតទើបត្រូវលើកតែថាលើកបានតែដៃម្ខាងទេ
«បា...បាទ...»នាយតូចបោះជំហៀនមួយៗយឺតៗដើរមករករាងក្រាស់ពេលដើរមកដល់ហើយគេក៏លើកដៃទៅចាប់អាវត្រង់ចង្កេះនាយហើយក៏លើកម្ដងបន្តិចៗដូចទ្រង់វេទនាណាស់ចឹង
«...»ក្រោយពេលដែលរាងតូចដោះអាវរាងក្រាស់ដល់ផុតដៃពេលនោះមុខរបស់អ្នកទាំងពីក៏សម្លឹងទៅគ្នាទៅវិញទៅមកជុងហ្គុកក៏បានស្ដាប់លឺដល់សម្លេងបេះដូងលោតលឺសួឌឹបៗតែនាយក៏មិនបានគិតថាជាសម្លេងបេះដូងឬជាក្ដីស្រលាញ់ឡើយនាយគិតថាអាចមកពីថេយ៉ុងខ្លាចនាយក៏ថាបាន

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now