"ដុំឈាម??? ដុំឈាមដែលភាគច្រើនក្លាយជាមហារីកនោះមែនទេ???" ជីន

"បាទ ... គ្រាន់តែពេលនេះវានៅតូចនៅឡើយទើបគ្រូពេទ្យថាមិនទាន់មានហានិភ័យ... តែវាអាចព្យាបាលដោយការលេបថ្នាំបានគ្រាន់តែយើងត្រូវតាមដាននាងឲ្យខ្លាំងព្រោះត្រូវលេបថ្នាំតាមពេលកំណត់និងហាមឃាត់ធ្វើរឿងមួយចំនួន..." ជីមីន

"ចុះហេតុអីឯងកើតទុក្ខយ៉ាងនេះ??? បើមានដំណោះស្រាយទៅហើយ" ណាមជុន

"បងមិនចាប់អារម្មណ៍ខ្ញុំនិយាយទេមែនទេ??? បងដឹងទេថានាងមិនស្ដាប់ខ្ញុំនិយាយទេ... ខ្ញុំពិបាកចិត្តណាស់" ជីមីន

"នាងក៏អាចកែប្រែបានដែរអញ្ចឹងឯងកុំពិបាកចិត្តអី" ថេយ៉ុង

"ហុឹម... សង្ឃឹមបែបនេះចុះ..." ជីមីន

-------------------

ម៉ោង១ទាបភ្លឺ...

"ជីសុីន... តើបងជីមីនគាត់នៅក្រុមហ៊ុនមែនទេ???" លីលី

"បាទ... អ្នកប្រុសគេងនៅក្នុង office... តើអ្នកស្រីមានបញ្ហាអីមែនទេ???" ជីសុិន

"អរ... អត់ទេ... ខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអីគាត់មិនទាន់មកផ្ទះ... ប៉ុន្តែមិនអីទេអញ្ចឹងខ្ញុំគេងហើយ... លាហើយ..." លីលីនិយាយចប់ក៏បិទទូរស័ព្ទ... ក្រោយមកទើបយើងដឹងថានាងក្រមុំលីលីកំពុងត្រៀមឡើងជណ្ដើរទៅ office  របស់អ្នកកម្លោះផាកទៅហើយ...
នៅពេលនាងក្រមុំមកដល់បន្ទប់ធ្វើការរបស់ជីមីននាងក្រមុំក៏បានលឺសម្លេងអ្វីម្យ៉ាងដែលមិនគួរលឺចេញពីបន្ទប់ដែលមិនបានបិទទ្វាជិតនោះ... លីលីដែលកំពុងដើរដោយប្រើឈើច្រត់ក៏បានមកកាន់តែជិតមកដល់បន្ទប់នោះទៅហើយក៏បានឃើញអ្វីដែលនាងមិនគួរឃើញទើបធ្វើឲ្យនាងបានត្រឹមតែខ្ទប់មាត់ចេញមកវិញទាំងខ្លួននៅប្រើឈើច្រត់នៅឡើយ...

ម៉ោង៥:២៤នាទីព្រឹក... សម្លេងទូរស័ព្ទមួយក៏បានបន្លឺឡើងមកដាក់អ្នកកម្លោះដែលស្រវឹងជោគជាំមិនដឹងថាខ្លួនបានធ្វើអ្វីខ្លះកាលពីយប់មិញប៉ុន្ដែពេលបើកភ្នែកមកក៏មាននារីស្រស់ស្អាតម្នាក់នៅក្បែរខ្លួនដោយមិនអ្នកទាំង២សុទ្ធតែគ្មានសម្លៀកអ្វីត្រឹមត្រូវនោះទេ...

"អាឡូ..." ជីមីនឆ្លើយទាំងមិនទាន់ស្វាងនៅឡើយ

"អ្នកប្រុស... បាត់អ្នកស្រីហើយ..." មេកាសាន់

"ថាមិច??? ហេតុអីក៏បាត់នាង??? មានរកនាងហើយឬនៅ???" ជីមីនស្ទុះងើបឡើងមិនប្រៀបដូចជាគេទះខ្លួនអញ្ចឹង

"គឺកាលពីយប់មិញអ្នកស្រីបានឲ្យតៃកុងឡានបើកជូនគាត់ទៅក្រុមហ៊ុនរបស់អ្នកប្រុស... រួចក៏បាត់ដំណឹងឈឹងទៅ..." មេកាសាន់

"មកក្រុមហ៊ុន??? ហើយមានបានទាក់ទងសួរតៃកុងឡាននោះទេ???" ជីមីន

"គឺគេថាលោកស្រីមិនទាន់ចេញទេ ... ពេលនេះគាត់កំពុងចាំលោកស្រីនៅចំណតឡាននៅឡើយ..." មេកាសាន់

"វីវរហើយ... បានហើយខ្ញុំរកដំណឹងនាងសិន" ជីមីន

"ចាសអ្នកប្រុស" មេកាសាន់

~~~~To be continued ~~~~

Sorry for long time🙏

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now