"អ្នកណា call មកនិងបងប្រុស???"

"អរ... គឺជីសុីន... គេនិងមកយកអូនឯងទៅផ្ទះមុនព្រោះជីមីនគេនៅដល់យប់ជ្រៅ" ជេហូប

"ចាស... អញ្ចឹងខ្ញុំទៅមុនហើយណាបងប្រុស..." លីលីក៏យកដៃរុញកង់រទេះខ្លួនចេញទៅឯជេហូបវិញបានត្រឹមឈរមើលនាងក្រមុំរុញរទេះចេញទៅតែម្នាក់ឯង

-------------

០៤:៤២នាទីល្ងាច...

#North club

"ផឹកទៅ... ខ្ញុំស្មុគស្មាញណាស់... កុំមកអង្កុយមើលបែបនេះអី..." ជីមីនលើ១កែវដាច់១កែវដាច់

"គេកើតអី??? ថ្ងៃនេះផាកជីមីនពីមុនត្រលប់មកវិញហើយមែនទេ???" ណាមជុន

"កុំខ្វល់ច្រើន... ផឹកទៅ... នេះជាកន្លែងរបស់ពួកយើងទេ..." ជីមីន

"គេកើតអី???" ថេយ៉ុង

"ខ្ញុំមិនអីទេ..." ជីមីនផឹករៀងស្រវឹងបន្តិចក៏ចាប់ផ្ដើមប្រែទឹកមុខជាស្ងួតគិតតែពីឈ្ងោកមុខចុះក្រោមសម្លឹងមើលតែកែវស្រា

"ថ្ងៃមិញឯងជូនលីលីទៅពេទ្យមែនទេ???" ថេយ៉ុង

"មែនហើយ..." សម្លេងឆ្លើយយ៉ាងសោះកក្រោះក៏បានបន្លឺឡើង

"ពេទ្យថាយ៉ាងមិច??? លឺថាថ្ងៃមិញឯងមាត់ខ្លាំងៗដាក់លីលីទៀតផង" ណាមជុន

លឺដល់សម្ដីនេះភ្លាមជីមីនក៏បានស្រក់ទឹកភ្នែកដាក់កែវស្រាភ្លាមៗ

"ឯងកើតអី??? " ជេហូប

"នេលើកទី១ហើយដែលខ្ញុំឃើញគាត់យំ!!!" ជុងគុក

"នេះមិនមែនជាស្រាយំទេផាកជីមីន..." ជីន

"ខ្ញុំមិនអីទេ... " ជីមីន

"ប្រាប់ពួកយើងមក ... ក្រែងពួកយើងជាបងប្អូនមែនទេ??? " ជេហូប

"ហុឹម... អ្នករាល់គ្នាដឹងទេ... ខ្ញុំស្មុគស្មាញណាស់... ខ្ញុំពិបាកចិត្តណាស់... " ជីមីន

"Project  ធំយ៉ាងណាក៏ឯងមិនយ៉ាប់ដល់ថ្នាក់នេះដែរ... កើតអី???" យ៉ុងគី

"គឺម្សិលមិញលីលីនាងមិនបានលេបថ្នាំពេញមួយថ្ងៃហើយយប់មិញនាងក្ដៅខ្លួនឡើងស្លេកមុខស្លេកមាត់ប៉ុន្តែខ្ញុំមិនបានដឹង... រីឯកាលពីថ្ងៃមិញបន្ទាប់ពីពិភាក្សាគ្នារួចខ្ញុំបាន video call ទៅនាងដូចរាល់ដងប៉ុន្តែនៅពេលនាងរៀបនិងលេបថ្នាំខ្ញុំបានឃើញនាងឈាមច្រមុះយ៉ាងខ្លាំងរហូតខ្ញុំភ័យក៏ប្រញាប់នាំនាងទៅមន្ទីរពេទ្យភ្លាមៗ... ក្រោយពេលពិនិត្យសព្វរាងកាយទើបដឹងថានាងមានដុំឈាមកកមួយដែលនៅក្នុងខួរក្បាល... " ជីមីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now