« លោ...លោក ហេតុអីក៏នៅទីនេះ? » Tae ចាប់ផ្ដើមភ័យខ្លាចដោយស្វ័យប្រវត្តិព្រោះឃើញមុខគេពេលណាក៏នឹកឃើញដល់រឿងក្នុងផ្ទះសំណាក់ថ្ងៃនោះតែម្ដង ប្រៀបបានដូចជាស្រមោលខ្មៅអន្ទោលតាមប្រាណយ៉ាងចឹង ។

« ហេតុអីក៏ខ្ញុំនៅទីនេះមិនបាន? រួចចុះឯងម៉េចក៏នៅទីនេះបាន? » Sungchul និយាយឌឺដង នៅខិតចូលចង់អង្អែលមុខរាងតូចថែមទៀតតែ Tae គេចចេញបានមុន មើលចុះ! សកម្មភាពគេខុសពីកាលជួបនៅពិធីខួបកំណើត Zooey ឆ្ងាយណាស់ កាលនោះគេធ្វើដូចជាមិនស្គាល់រាងតូចសោះ តែពេលនេះវិញចរិតមិនខុសពីពេលនៅផ្ទះសំណាក់ឡើយ ។

« លោកកុំប៉ះខ្ញុំ!! » រាងតូចវាសដៃគេចេញមិនឲ្យប៉ះមុខខ្លួន ។

« លេងឬកពារអ្វីម្ល៉េះ មិនខុសពីកាលធ្វើការនៅផ្ទះសំណាក់សោះ ហីយ៉ាកាលនោះខ្ញុំមិនគួរណាធ្វើឲ្យក្មេងរូបស្អាត សាច់សគួរឲ្យចង់អោបរត់ចេញពីដៃបានសោះហើយ » Sungchul និយាយផងជញ្ជក់មាត់ផង គួរឲ្យស្អប់សម្រាប់រាងតូចណាស់ ។

« លោក...នេះលោកនៅតែចាំរឿងកាលនោះដែរ មែនទេ? រួចចុះ... »

« រួចចុះហេតុអីលើកមុនខ្ញុំធ្វើដូចជាមិនស្គាល់ឯងចឹងហ្អេ៎? ហាហាខ្ញុំគ្រាន់តែធ្វើពុតប៉ុណ្ណោះព្រោះគិតថាមុននិងក្រោយប្ដីឯងគង់តែលែងលះឯងទៅយកកូនស្រីខ្ញុំហើយទុកឯងឲ្យខ្ញុំនោះអីប៉ុន្តែខ្ញុំថារយៈពេល ដែលខ្ញុំចាំជាង2ឆ្នាំមកនេះដូចជាយូរល្មមគួរសមហើយ » ព្រានកញ្ចាស់និយាយទាំងទឹកមុខត្រេកកាម រួចក៏ចូលទៅអោបរឹតរាងតូចលូកលាន់គេតែ Tae ព្យាយាមរើបម្រាស់ទាំងស្អប់ខ្ពើមមនុស្សដូចគេ ។

« លោកចេញទៅ កុំធ្វើអីខ្ញុំ!! អ្នកណាក៏បានដែរជួយផង!! ចេញទៅ »

< ឌឹប!! > ភ្លាមៗក៏មានមនុស្សម្នាក់ចូលមកទាញ Sungchul ចេញពីរាងតូចរួចក៏ដាល់គេមួយដៃយ៉ាងខ្លាំងឲ្យបែកមាត់ដួលទៅលើដី ។

« កណ្ដាលថ្ងៃចែសមកបង្ខំមនុស្សចឹងមិនខ្មាសគេទេហ្អេ៎? » Jungkook ស្រែកដាក់ Sungchul ទាំងក្ដីខឹងសម្បារ ដោយសារមុននេះគេលាបរបួសរួចក៏ដើរកាត់ទីនេះ ចៃដន្យលឺសម្លេងស្រែកក៏ចូលមកជួយតែម្ដងទៅ ។

« ឯង? ម៉េចក៏ឯងនៅទីនេះ? » Sungchul បើកភ្នែកធំៗសឹងមិនជឿដែលបានជួបរាងក្រាស់នៅទីឆ្ងាយពីសេអ៊ូលយ៉ាងនេះ ណាមួយបាត់ដំណឹងសូន្យឈឹង យូរណាស់ហើយសូម្បី Zooey ក៏នាងទ្រាំលែងបាន រៀបការយកប្ដីទៀតបាត់ហើយទើបតែឃើញ Jungkook បង្ហាញខ្លួនពេលនេះទៅវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now