ភាគ ៦៣

1.5K 114 0
                                    

   ឈានចូលដល់ព្រឹកថ្ងៃថ្មី Jungkook បែរជាភ្ញាក់មុនរាងតូចថែមទាំងរៀបចំអាហារពេលព្រឹកត្រៀមទុកឲ្យមួយចប់ទៀតផង ។

« Good Morning លោកប្ដី!! » Tae បន្លឺឡើងទាំងស្លៀកពាក់ជានិស្សិតរួចរាល់មុននឹងដើរមកថើបមាត់រាងក្រាស់មួយខ្សឺតសឹមអង្គុយចុះ ។

« ព្រឹកនេះបងធ្វើស៊ាំងវ៉ិចឲ្យ ញ៊ាំទៅណា៎ » Jungkook ប្រាប់ទើបរាងតូចចាប់ផ្ដើមញ៊ាំ ។

« អរគុណ!! អូ៎មែនហើយនិយាយចឹងល្ងាចនេះបងទៅពិធីអ្នកនាង Zooey អីគេនោះម៉ោងប៉ុន្មាន? » Tae

« ប្រហែលជារៀងយប់បន្តិចហើយព្រោះបងចង់បង្ហើយការងារគម្រោងមួយឲ្យចប់សិន តែថាអូនប្រាកដហើយហ្អេ៎ដែលថាចង់ទៅជាមួយបង? » រាងក្រាស់សួរឡើងឲ្យ Tae មើលមុខគេទាំងប្លែកចិត្ត ។

« បងយ៉ាងម៉េចហ្នឹង? ធ្វើដូចមិនចង់ឲ្យអូនទៅសោះ ឬមួយក៏មានរឿងអីលាក់បាំងមិនចង់ឲ្យអូនដឹង? » Tae

« គ្មានទេ បងគ្រាន់តែខ្លាចអូនទៅត្រូវនាងរករឿង   ប៉ុណ្ណោះ បងបារម្ភពីប្រពន្ធតែម្នាក់របស់បងមិនបានទេហ្អេ៎ហឹម? » Jungkook

« អូនក៏មិនបានទៅធ្វើអីអាក្រក់ដែរ គ្រាន់តែចង់ទៅចូលរួមចង់ដឹងថាពិធីខួបកំណើតរបស់អ្នកធំ គេរៀបចំយ៉ាងម៉េចហ្នឹងណា៎ » រាងតូចនិយាយរួចញញឹមទើប Jungkook ជឿថាអ្វីដែលគេនិយាយជាការពិត គេគ្រាន់តែមើលភ្នែករាងតូចក៏ដឹងទៅហើយ ។

« និយាយចឹងដូចជាជិតដល់ថ្ងៃកំណើតអូនដែរហើយ តើស ចាំបងរៀបចំពិធីយ៉ាងធំដើម្បីអបអរអូនល្អទេ? ដល់ពេលនោះអូនអាចអញ្ជើញសាច់ញាតិទាំងអស់មកចូលរួមហើយណែនាំបងឲ្យពួកគេស្គាល់ផងទៅ » កាលបើនាយឲ្យគំនិតដូច្នោះ Tae ក៏ស្រាប់តែដកដង្ហើមធំប្រែទឹកមុខមួយរំពេចតែក៏ព្យាយាមញញឹមមកកាន់រាងក្រាស់ ។

« តាំងពីកើតមកអូនមិនដែលធ្វើពិធីខួបកំណើតអីទេ កុំធ្វើល្អជាង » រាងតូចញញឹមមិនស្រស់ដាក់ឲ្យ Jungkook លឺភ្លាមក៏យល់បានថា Tae មានជីវិតលំបាកតាំងពីតូចមក នឿយហត់ក៏ច្រើនដល់ថ្នាក់ខួបកំណើតខ្លួនឯងក៏មិនធ្លាប់ធ្វើដែរ វាមិនមែនជារឿងគួរឲ្យប្លែកនោះទេ ។

« អ្ហឹមឆ្ងាញ់ណាស់ នេះបងដាក់អីចូលខ្លះហ្នឹង? » Tae បន្លប់បរិយាកាសដោយលើកសរសើរស្នាដៃនាយទើប Jungkook មានតែចូលរួមជាមួយគេប៉ុណ្ណោះ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now