ភាគ ៣១

2.3K 188 0
                                    

   ពេលនិយាយជាមួយលោកតាហើយ Jungkook ក៏ដើរមកផ្ទះបាយស្រាប់តែឃើញលោកយាយឈរ នៅមាត់បង្អួចទើបនាយត្រូវដើរទៅរកគាត់ ។

« លោកយាយបាទ កំពុងមើលអីហ្នឹង? » Jungkook សួរទើបរាងចំណាស់ងាកញញឹមដាក់គេ ។

« គឺមើលប្រពន្ធចៅហ្នឹងណា៎ មើលយូរៗទៅកាន់តែស្លូតបូតហើយគួរឲ្យស្រឡាញ់ខ្លាំងណាស់ » បានលឺលោកយាយសរសើរដូច្នេះនាំឲ្យរាងក្រាស់ងាក មើលទៅតាមទើបបានឃើញរាងតូចអង្គុយរើសផ្កាតែម្នាក់ឯង ពេលស្ងប់ស្ងាត់បែបនោះក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរ ។ និយាយរួចលោកយាយក៏ដើរត្រឡប់មកតុធ្វើនំវិញទើប Jungkook រហ័សជួយដឹកដៃគាត់ដើរ ។

« និយាយចឹងពួកចៅស្គាល់គ្នាតាំងពីអង្កាលដែរ ព្រោះបើតាមយាយដឹងដូចជាមិនដែលលឺថា Jungkook ស្រឡាញ់អ្នកណាក្រៅពីម៉ាក់ Baram នោះទេ »

« អ៎គឺ..តាមការពិត Tae ធ្លាប់ជាបុគ្គលិកនៅក្រុមហ៊ុន បន្ទាប់មកស្គាល់គ្នាយូរទៅក៏ស្រឡាញ់គ្នាហើយខ្ញុំសុំគេរៀបការតែម្ដងទៅ មានតែប៉ុណ្ណឹងទេ » នាយចេះតែនិយាយកុហកតែក៏ឲ្យលោកយាយជឿជាក់គេដែរ ។

« អូ៎...រួចចុះប៉ាម៉ាក់គេធ្វើការអីដែរ? »

« ប៉ាគេស្លាប់យូរណាស់ហើយ ចំណែកម៉ាក់គេវិញ... » Jungkook និយាយដល់ត្រឹមនេះមិនបន្តទៀតធ្វើឲ្យរាងចំណាស់ងាកមករកគេដោយងឿងឆ្ងល់ ។

« ម៉ាក់គេយ៉ាងម៉េច ឬមួយក៏ជាមនុស្សមិនល្អ? » បំណាច់ថាគាត់ចង់ដឹងទៅហើយទើបរាងក្រាស់ខិត មកក្បែរគាត់និយាយខ្សឹបប្រាប់ ។

« ម៉ាក់របស់ Tae ជាមនុស្សចូលចិត្តលេងល្បែង ជំពាក់បំណុលគេច្រើនណាស់ ប៉ុន្តែលោកយាយអាចជួយលាក់បាំងរឿងនេះកុំនិយាយប្រាប់លោកតានិងម៉ាក់បានទេ? ខ្ញុំមិនចង់ឲ្យពួកគាត់មានអារម្មណ៍មិនល្អជាមួយ Tae ណា៎លោកយាយ? » នាយសុំអង្វរឲ្យគាត់ងាកទៅរក Taehyung នៅខាងក្រៅមុននឹង ដកដង្ហើមធំលើកដៃអង្អែលខ្នងចៅប្រុសតែម្នាក់ ។

« យាយស្រឡាញ់ពេញចិត្តចៅប្រសារម្នាក់នេះខ្លាំងណាស់ ច្បាស់ជាមិនចែកចាយឲ្យអ្នកដទៃដឹងទេ ទុកចិត្តបានណា៎ » គាត់អះអាងដោយស្នាមញញឹមទើបរាងក្រាស់កក់ក្ដៅចិត្តញញឹមដាក់គាត់វិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now