ភាគទី ៣៥

2.4K 190 0
                                    

   Taehyung ត្រូវជួយធ្វើអាហារថ្ងៃត្រង់ជាមួយលោកយាយជាច្រើនមុខ ថាទៅរាល់លើកមេផ្ទះជាអ្នករៀបចំទេប៉ុន្តែថ្ងៃនេះគាត់ស្រាប់តែចង់ចូលផ្ទះបាយធ្វើអាហារនិងនំខ្លួនឯង ថែមទាំងមើលទៅដូចជាមិននឿយហត់តែសប្បាយចិត្តច្រើនជាង ។

« រួចរាល់ហើយលោកយាយ » រាងតូចនិយាយ ឡើងពេលដួសម្ហូបចុងក្រោយដាក់ចានរួចរៀបចំដាក់ នៅលើតុធ្វើឲ្យទាំងលោកយាយនិងមេផ្ទះញញឹមបិទមាត់មិនជិតព្រោះអាហារដែល Taehyung ធ្វើមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ក្លិនក៏ឈ្ងុយ ចំណែកសោភ័ណភាពវិញក៏មិនសូវជាអន់នោះដែរ ។

« នេះបើមិនប្រាប់ទេ យាយស្មានថាចុងភៅលំដាប់ផ្កាយជាអ្នកធ្វើម្ហូបអស់នេះហើយតើស » លោកយាយពោលសរសើរឲ្យរាងតូចញញឹមអៀន ។

« លោកយាយសរសើរពេកហើយ តាមពិតខ្ញុំមិនចេះអីទេបើមិនបានលោកយាយនិងអ៊ំមេផ្ទះជួយប្រាប់នោះហិហិ » Taehyung ថាហើយសើចញឹមៗឲ្យរាងចំណាស់កាន់តែស្រឡាញ់ឬកពារគេថែមមួយ កម្រិតទៀត ។

« Eunsook!! ឆាប់ទៅហៅគ្រប់គ្នាឲ្យមកញ៊ាំបាយ មក » មេផ្ទះធ្វើតាមបញ្ជាលោកយាយ មួយសន្ទុះក្រោយមកទើបគ្រប់គ្នាដើរចូលមកដល់បន្ទប់ញ៊ាំអាហារដោយមានលោកតាអង្គុយនៅកៅអីនាក្បាលតុ ឯលោកយាយអង្គុយនៅស្ដាំដៃ ម៉ាក់Jungkook អង្គុយឆ្វេងដៃគាត់ រីឯZooey វិញនាងតាមតែរាងក្រាស់ ឲ្យតែគេអង្គុយត្រង់ណា នាងក៏ទៅតាមអង្គុយត្រង់នោះដែរ ។

« អ្នកមីង!! » សុខៗ Baram ដើរមកដល់ក៏ឈរ ក្រោយខ្នង Zooey ហើយហៅនាងតែម្ដង ។

« យ៉ាងម៉េច Baram? ហៅមីងមានការអីហ្អេ៎? » ស្រីស្រស់ញញឹមដាក់នាងតូចបំណងយកចិត្ត ណាមួយនាងក៏មិនពេញចិត្តក្មេងនេះប៉ុន្មានដែរ គ្រាន់តែចង់បានប៉ានាងមកធ្វើជារបស់ខ្លួនឯងប៉ុណ្ណោះ ។

« កន្លែងនេះជារបស់ Baram ទេព្រោះ Baram ចូលចិត្តអង្គុយជិតប៉ាៗ » Baram និយាយត្រង់ៗ ទម្លាប់ដូចប៉ានាងចឹង ដោយមិនដឹងថាខ្លួនឯងកំពុងដេញ Zooey ផ្ទាល់ៗនោះទេ យ៉ាងណាមិញ Zooey លឺហើយស្វាងដូចគេចាប់ទះចឹង ហើយក៏នឹកខ្មាសអ្នកផ្សេងៗទៀតជាពិសេសគឺ Taehyung ដែលកំពុងដួសបាយឲ្យមនុស្សចាស់នោះ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now