ភាគ ៥០

2.1K 156 0
                                    

< តុកតុក > ភ្លាមៗស្រាប់តែមានអ្នកគោះទ្វារមុននឹងប៉ូលិសម្នាក់នោះដើរចូលមកកាត់ចង្វាក់ពួកគេ ។

« លោកPark!! »

« មានការអី? » Hyungsik

« គ្នារបស់យើងដែលទៅឆែកឆេរនៅក្រុមហ៊ុនលោកJeon បានរាយការណ៍មកម្ដងទៀតថាបញ្ជីទិញគ្រឿងសំណង់សុទ្ធតែត្រឹមត្រូវតាមស្តង់ដារដូចចម្លើយលោកJeon យ៉ាងចឹង ពេលនេះសន្និដ្ឋានបានថាលោក Jeon មិនជាប់ទាក់ទងជាមួយរឿងអស់នេះទេ »

« ខ្ញុំថាលោកប៉ូលិសដូចជារកបានចម្លើយរួចហើយ ប្រហែលជាមិនចាំបាច់ឲ្យខ្ញុំផ្ដល់ចម្លើយស្អីទៀតឡើយ ពិតទេ? » Jungkook និយាយឡើងធ្វើឲ្យ Hyungsik មកឈរចំពីមុខគេដោយមានរាងតូច Tae ឈរមើលពីក្រោយខ្នងរាងក្រាស់ទាំងមិនយល់សោះ ។

« អរគុណដែលបានសហការ លោកអាចត្រឡប់ទៅវិញបានហើយប៉ុន្តែបើខ្ញុំស៊ើបបានអ្វីថ្មីបន្តទៀតពេលណា ប្រហែលជាត្រូវអញ្ជើញលោកឲ្យមកម្ដងទៀតហើយ សង្ឃឹមថាលោកមិនប្រកាន់ទេ » Hyungsik វាចារទាំងស្នាមញញឹមឌឺដងដាក់នាយទើប Jungkook ញញឹមឌឺវិញទាំងមិនភ្លេចអោបស្មារប្រពន្ធបង្ហាញឲ្យគេឃើញ ។

« តោះTae ទៅផ្ទះពួកយើងវិញ » ថារួចពួកគេក៏ដើរចេញទៅដោយមាន Hyungsik តាមមើលរាងតូចជានិច្ច ។

« ឈប់សិនJimin! » Hyungsik ហៅរាងល្អិតដែលមិនទាន់ចេញទៅផុត ។

« មានការអីហ្អេ៎បងប្រុស? » Jimin

« គឺថា Taehyung ជាមួយលោកJeon នោះ? »

« អូ៎ពួកគេបានរៀបការជាមួយគ្នារួចហើយទើបតែថ្មីៗនេះដែរទេ បងប្រុសឆ្ងល់រឿងអីមែនទេ? » Jimin សួរតែនាយសង្ហារក៏ធ្វើជាញញឹមបែបគ្មានរឿងអីដាក់គេ ។

« អ៎អត់ទេ អ៊ីចឹងចាំពេលទំនេរពួកយើងទាំងបីនាក់ ញ៊ាំបាយជាមួយគ្នាណា៎ » Hyungsik

« បាទបងប្រុស អ៊ីចឹងខ្ញុំទៅសិនហើយ ByeBye » និយាយរួច Jimin ក៏ចាកចេញទៅបន្សល់ឲ្យនាយ កម្លោះឈរដកដង្ហើមធំម្នាក់ឯង ។

« ខ្ញុំទៅវិញមុនហើយ » ចុះមកដល់ចំណតឡានខាងក្រោមភ្លាម Jimin ព្រោះមិនចង់រំខានប្ដីប្រពន្ធគេក៏សម្រេចចិត្តឡើងឡានចេញទៅមុនទុកឲ្យរាងតូចឈរសម្លឹងមុខ Jungkook ទាំងដែលរាងក្រាស់ដឹងហើយថាគេកំពុងគិតអី ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now