ភាគទី ៣៦

2.4K 184 0
                                    

ក្រោយញ៊ាំបាយរួចរាល់ គ្រប់គ្នាក៏មកអង្គុយលេង នៅបន្ទប់ទទួលភ្ញៀវសឹមលោកយាយប្រាប់ឲ្យ Tae ទៅយកនំខេកសាគូរ៉ាមកចែកគ្រប់គ្នា ។

« និយាយចឹងអ្នកម៉ាក់នេះ ធ្វើនំធ្វើនែកមិនហៅខ្ញុំឲ្យមកជួយសោះបែរជាទៅហៅអ្នកផ្សេងឲ្យជួយទៅ វិញ » អ្នកស្រីJeon និយាយឡើងមុនគេស្របពេលដែលរាងតូចកំពុងដាក់ចាននំនៅពីមុនគាត់នាំឲ្យ Tae ក៏ហត់នឿយជាមួយគាត់ដែរព្រោះគាត់ចូលចិត្តនិយាយបំបាក់មុខគេរហូតទាំងដែលគេជាកូនប្រសាររបស់គាត់នេះស្រាប់ ។

« អ្នកផ្សេងដែលឯងចង់សំដៅដល់គឺ Taehyung មែនទេ ម៉ាក់Jungkook? » លោកស្រីម្ចាស់ចាប់សួរឡើងភ្លាម ។

« ក៏ប្រហែលៗហ្នឹងហើយ មនុស្សស្អីចង់ធ្វើចៅប្រសារគ្រួសារJeon ឡើងញ័រខ្លួនបែបនេះ » អ្នកស្រីJeon និយាយផងសម្លឹងមុខរាងតូចផងដូចស្អប់ខ្ពើមគេណាស់ចឹង ចំណែក Zooey ដែលអង្គុយក្បែរនោះក៏ញញឹមសមចិត្តដែលគាត់បំបាក់មុខរាងតូចជំនួសនាង ។

« ម៉ាក់!! យ៉ាងណាក៏ Tae ជាប្រពន្ធរបស់ខ្ញុំ ជាកូន ប្រសាររបស់ម៉ាក់ ហើយក៏ជាចៅប្រសារម្នាក់ក្នុងគ្រួសារនេះដែរ ម៉ាក់គួរតែឲ្យតម្លៃ Tae ខ្លះផង » Jungkook ហាមចិត្តមិនបានក៏និយាយឡើងធ្វើឲ្យម៉ាក់គេមួរម៉ៅភ្លាម ។

« នេះកូនតម្លើងសម្លេងដាក់ម៉ាក់ព្រោះប្រពន្ធមិនសម ទំនងរបស់កូនហ្នឹងហ្អេ៎ Jungkook? » ម្ដាយកូន ប្រឈមមុខដាក់គ្នាទាំងមានរាងតូចនៅកណ្ដាល គេក៏មិនស្រណុកចិត្តណាស់ដែរព្រោះធ្លាប់ឈ្លោះគ្នាជាមួយម៉ាក់ញឹកញាប់ គេយល់អារម្មណ៍នេះជាង Jungkook ទៅទៀត ។

« Baram កំពុងអង្គុយត្រង់នេះ កុំឈ្លោះគ្នាឲ្យចៅស្រីយើងឃើញឲ្យសោះ » លោកម្ចាស់ស្រាប់ តែស្រដីឡើងទាំងមុខមាំព្រោះចៅស្រីតូចរបស់ខ្លួន បង្ហាញទឹកមុខមិនល្អដែលឃើញមនុស្សចាស់ឈ្លោះគ្នានៅចំពោះមុខ ។

« បានហើយ Taehyung អង្គុយចុះទៅ » គាត់ប្រាប់ទៅរាងតូចទាំងដែលគេកំពុងឈរក្បែរនោះ មុននឹង Jungkook ឈោងចាប់ដៃគេឲ្យអង្គុយចុះក្បែរខ្លួនដោយកាន់ដៃជាប់មិនព្រលែងសោះឡើយ។

« ដែលថ្ងៃនេះយើងហៅពួកឯងមកជួបជុំគ្នាក៏ដើម្បីនិយាយពីរឿងខ្លះក្នុងគ្រួសារ អ្នកមិនពាក់ព័ន្ធអាច ត្រឡប់ទៅវិញបាន » លោកតានិយាយសំដៅដល់ស្រីស្រស់ Zooey មុននឹងគ្រប់គ្នាសម្លឹងមុខនាង ព្រោះនាងមិនមែនមនុស្សក្នុងគ្រួសារហ្នឹងឯង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now