ភាគ ៨៦

1.5K 103 0
                                    

- ៦ខែក្រោយមក

ត្រឹមតែមួយប៉ព្រិចភ្នែកសោះ រយៈពេល៦ខែបានកន្លងផុតទៅហើយស្របពេលដែលរឿងរ៉ាវទាំងអស់លើលោកនេះក៏ត្រូវបានប្រែប្រួលឥតឈប់ឈរដូចគ្នាដែរហាក់បីមិនអាចកំណត់បាន ដូចជាជីវិតរបស់ Tae ពេលនេះយ៉ាងចឹង ក្រោយពីមនុស្សដែលគេ ស្រឡាញ់បានចាកចេញទៅបាត់ ជីវិតរបស់គេត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ពីមនុស្សម្នាក់ដែលធ្លាប់តែរីករាយមានស្នាមញញឹមជាប់ផ្ទៃមុខ បានប្ដូរទៅជាមនុស្សដែលលែងសូវនិយាយច្រើន មិនសូវញញឹមទោះបីមើលរឿងកំប្លែងក៏ដោយគ្រប់យ៉ាង នៅជុំវិញខ្លួនគេប្រៀបបានក្លាយទៅជាដុំថ្មអស់ទៅហើយ ។

នៅពេលនេះរាងតូចស្រឡូនកំពុងអោបដៃដើរនៅ លើផ្ទៃខ្សាច់ពណ៌សតែម្នាក់ឯងព្រោះJimin បានបបួលគេមកដើរលេងនៅទីនេះឆ្ងាយពីសេអ៊ូលរាប់រយគីឡូម៉ែត្រ ក្រែងលោអាចធ្វើឲ្យគេសប្បាយបានខ្លះតែផ្ទុយទៅវិញ គេបែរជាមកដើរស្ងៀមស្ងាត់តែ ម្នាក់ឯងនៅត្រង់នេះទៅវិញ ។

« កូនប្រុសកុំរត់លឿនពេក ប្រយ័ត្នដួល!! » សម្លេងស្រែករបស់ប្រុសម្នាក់ប្រាប់ទៅកូនប្រុសទាំងកំពុងរត់លេងជាមួយកូននិងប្រពន្ធរបស់គេយ៉ាងសប្បាយចិត្ត ឲ្យTae ឃើញហើយមិនច្រណែនមិនបាន តាមពិតបើកាលនោះរឿងទាំងអស់មិនត្រូវបានលាតត្រដាងទេ ប្រហែលជាពេលនេះគ្រួសារតូចមួយមានគេ មានJungkook ជាប៉ា និងកូនប្រុសប្រហែលជាមានសុភមង្គលដូច្នេះបាត់ទៅហើយ ។

« Tae!! Tae!! » នៅសុខៗមានអ្នកហៅឈ្មោះទើបរាងតូចងាកទៅ គ្មានអ្នកណាផ្សេងក្រៅពី Jimin ទេ ។

« មានការអី? » Tae

« លោកយាយខលមកសួររកឯង និយាយជាមួយគាត់ទៅ » Jimin ហុចទូរស័ព្ទឲ្យទើបរាងតូចទទួលមកកាន់ឯគេក៏ត្រឡប់ទៅវិញ ។

« ជម្រាបសួរលោកយាយ »

" Tae!! ចៅទៅដើរលេងយ៉ាងម៉េចដែរ សប្បាយទេ? បានទៅលេងនៅឯណាខ្លះហើយ? " លោកយាយសួរទើបរាងតូចបានត្រឹមតែញញឹមមិនសូវសមដាក់គាត់តាមទូរស័ព្ទ ។

« ក៏សប្បាយដែរលោកយាយ រួចចុះ Junggoo យ៉ាងម៉េចហើយ? មានខូចរករឿងលោកយាយឬអត់ នេះប្រហែលជាពិបាកដល់គ្រប់គ្នាខ្លាំងណាស់ហើយ » Junggoo ហ្អេ៎? ត្រូវហើយ Junggoo គឺជាកូនរបស់គេជាមួយនិង Jungkook នោះឯងព្រោះលើកនោះដែលគេដួលពីលើគ្រែហើយមានហូរឈាមក៏ត្រូវបានគ្រប់គ្នាដឹកទៅមន្ទីរពេទ្យ ដំបូងឡើយគ្រូពេទ្យគិតថាសង្គ្រោះមិនបានតែរាងតូចដឹងខ្លួនតិចៗក៏ទាមទារឲ្យវះកាត់ដើម្បីជួយកូនគេឲ្យមានជីវិត ទោះបីគេខ្លួនឯងត្រូវស្លាប់ក៏ដោយ តែសំណាងល្អណាស់ដែលអាចជួយសង្គ្រោះទាំងម្ដាយទាំងកូនបាន ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now