ភាគ ៦៥

1.4K 96 0
                                    

ថ្ងៃថ្មីចាប់ផ្ដើមចូលមកដល់ អ្វីៗគ្រប់យ៉ាងក៏ត្រូវចាប់ផ្ដើមជាថ្មីទាំងអស់នៃជីវិតរបស់មនុស្សលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះគឺ Taehyung ដែលនៅតែនឹកឃើញរាល់អតីតកាលពីមុនដដែលទើបទឹកមុខគេសោះកក្រោះតាំងពីភ្ញាក់ពីដេកមកម្ល៉េះតែយ៉ាងណាក៏មិនភ្លេចការងាររៀបចំអាហារពេលព្រឹកឲ្យរាងក្រាស់របស់គេដូចគ្នា ។

« Tae!! ព្រឹកនេះលោកយាយហៅពួកយើងឲ្យទៅញ៊ាំអាហារពេលព្រឹកនៅផ្ទះគាត់ចឹងអូនមិនបាច់ធ្វើទេណា៎ » Jungkook ស្រដីប្រាប់ស្របពេលដាក់កាបូបការងារលើសាឡុងហើយបិទឡេវអាវរបស់គេតែក៏ចាប់អារម្មណ៍ឃើញរាងតូចមិនឆ្លើយជាមួយគេបែរជាឈរស្ងៀមទៅវិញទើបនាយដើរទៅមើលក៏ឃើញ Tae ឈរភ្លឹក អាហារក្នុងខ្ទះក៏ខ្លោចអស់ហើយដែរ ។

« Tae អូនធ្វើអីហ្នឹង ខ្លោចអស់ហើយ!! » កាលបើនាយសួរឡើង រាងតូចភ្ញាក់ព្រើតឃើញអាហារខ្លោចក៏ស្លន់ស្លោរចង់ពន្លត់ភ្លើងបន្តិច ចង់លើកខ្ទះទៅដាក់ចូលក្នុងទឹកបន្តិចក៏ស្រាប់តែរលាកដៃតែម្ដងទៅ ។

« អួយ៎!! » រាងតូចស្រែកទាំងឈឺចាប់តែក៏នៅចង់ប្រើដៃទទេរកាន់ខ្ទះដដែលទើប Jungkook ប្រញាប់ទាញដៃគេចេញ ។

« Tae!! ឈប់ធ្វើហើយមកត្រាំទឹកសិនមក » នាយនិយាយស្របពេលបើកទឹកដាក់ឡាបូហើយចាប់ដៃរាងតូចឲ្យត្រាំក្នុងទឹកដោយមិនភ្លេចសម្លឹងមុខរាងតូចព្រោះមើលទៅ Tae ដូចជាមានរឿងមិនល្អកើតឡើងលើខ្លួនតែមិនហ៊ាននិយាយប្រាប់ដែលធ្វើឲ្យនាយបារម្ភកាន់តែខ្លាំងឡើង ។ បន្ទាប់ពីត្រាំដៃមួយសន្ទុះ ដៃរាងតូចក៏លែងសូវឈឺទើប Jungkook នាំគេមកអង្គុយរួចក៏លាបថ្នាំនិងរុំបងរបួសឲ្យផងដែរទាំងមិនដឹងថា Tae តាមសម្លឹងមើលមុខគេជានិច្ចឡើយ ។

« ព្រឹកនេះអូនកើតអី? អារម្មណ៍មិននៅក្នុងខ្លួនសោះឬមួយនៅតែមិនស្រួលខ្លួនទៀតមែនទេ? អ៊ីចឹងមិនបាច់ទៅរៀនទេ ចាំបងជូនទៅរកពេទ្យឲ្យពិនិត្យវិញ » Jungkook និយាយផងរុំរបួសផងតែរាងតូចមិនឆ្លើយតបសោះទើបពេលរួចរាល់ គេក៏ងើបមុខឡើងឃើញ Tae បែរជាមើលមកគេទាំងមានទឹកភ្នែកហូរលើថ្ពាល់ទៅវិញ ។

« អូនមានរឿងអីហ្អេ៎ Tae? ប្រាប់បងមក បងមិនចង់ឃើញអូនយំបែបហ្នឹងទេ » នាយសួរទាំងបេះដូងកំពុងឈឺចាប់ព្រោះឃើញមនុស្សខ្លួនឯងស្រឡាញ់យំនៅនឹងមុខតែមិនអាចជួយអ្វីបាន ទើបរាងតូចមិនឆ្លើយស្ទុះមកអោបគេយ៉ាងណែនពេញទ្រូង ទឹកភ្នែកបង្ហូរយ៉ាងស្ងៀមស្ងាត់ព្រោះគេមិនអាចប្រាប់នូវការពិតបានធ្វើឲ្យមានអារម្មណ៍ខុសធ្ងន់ទៅលើមនុស្សដែលស្រឡាញ់គេខ្លាំងយ៉ាងនេះ គេដូចជាកំពុងបោកប្រាស់នាយយ៉ាងដូច្នោះដែរ ទោះបីប្រាប់ក៏គេត្រូវបាត់បង់ Jungkook អ៊ីចឹងគេសុខចិត្តរើសផ្លូវ មិនប្រាប់ក៏ប្រសើរជាជាងដែរត្រូវដែរទេ?

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now