ភាគទី ៣២

2.3K 180 0
                                    

   Jungkook ដើរចូលមកក្នុងផ្ទះដោយមិនភ្លេចងាក មើលប្រពន្ធក្លែងក្លាយរបស់ខ្លួនកំពុងជួយលោក យាយធ្វើនំនៅផ្ទះបាយទាំងនាយញញឹមហាក់មានក្ដី សុខពេលមើលទៅ តែគ្រប់យ៉ាងក៏ត្រូវបានកាត់ផ្ដាច់ពេលសម្លេងអ្នកម៉ាក់បន្លឺឡើង ។

« Jungkook មកត្រង់នេះមក » កាលបើលឺហើយ រាងក្រាស់ក៏ដើរសំដៅទៅរកគាត់ ។

« មានអីមែនទេម៉ាក់? » Jungkook

« Zooey នេះជាបងប្រុស Jung ណា៎ » អ្នកស្រី Jeon ញញឹមញញែមណែនាំទៅស្រីដែលកំពុងអង្គុយក្បែរគាត់ទើបនាងប្រើបបូរមាត់ពណ៌ក្រហម ញញឹមទៅកាន់រាងសង្ហារនៅចំពោះមុខ ។

« សួស្ដីបងប្រុស Jung!! » Zooey បន្លឺហៅយ៉ាងស្និទ្ធស្នាលឲ្យរាងក្រាស់ក៏នឹកឆ្ងល់មិនស្ទើរដែរ ដែលសុខៗក៏មានអ្នកមកធ្វើដូចស្គាល់នាយតាំងពីយូរដូច្នេះ ។

« Jungkook!! នេះជាក្មួយ Zooey កាលពីតូចធ្លាប់ឧស្សាហ៍មកលេងផ្ទះយើងដែរតែប្អូនទៅរៀននៅ បរទេសច្រើនឆ្នាំហើយទើបតែមកវិញ នៅចាំបាន ទេ? » ឃើញកូនប្រុសធ្វើមុខឆ្ងល់ទើបអ្នកស្រីJeon រហ័សបកស្រាយឲ្យស្ដាប់នាំឲ្យ Jungkook នឹកឃើញហើយថាតាមពិតនាងជាក្មេងស្រីដែលធ្លាប់មកលេងផ្ទះគេជាមួយម៉ាក់នាង តែមកពីនាងជាក្មេងយកតែចិត្តខ្លួនឯងពេក ណាមួយចូលចិត្តតាមទាមគេ ហើយពូកែរំអួយទៀតនោះ Jungkook ក៏មិនចូលចិត្តនាងដែរ មិននឹកស្មានថាច្រើនឆ្នាំក្រោយបែរជាត្រូវមកជួបមុខទៀតទាល់តែបាន នឹកឃើញកាលណាជិនឬកនាងពេលនោះ តែនាយអាចធ្វើអ្វីបានក្រៅតែប្រឹងធ្វើពុតជាញញឹមរាក់ទាក់នាងនោះ ។

« ចាំបាន ខានជួបគ្នាយូរហើយ » កាលបើបាន Jungkook ញញឹមដាក់ភ្លាម Zooey ក៏សប្បាយចិត្តមួយរំពេចស្ទុះទៅអោបដៃគេតែម្ដង ។

« ប្រសើរណាស់ដែលបងប្រុស Jung នៅចាំអូន នេះស្មានថាបងភ្លេចអូនហើយតើស » ពេលត្រូវ Zooey អោបដៃដូច្នេះ រាងក្រាស់ហាក់មិនសូវស្រួលចិត្តលួចបែរទៅផ្ទះបាយក៏បានឃើញ Taehyung កំពុងមើលមកគេទាំងមុខស្រពោន ច្បាស់ណាស់ថាអន់ចិត្តដែលនាយមានស្រីផ្សេងអោបដៃនៅនឹងមុខ តែពេលឃើញនាយមើលមកខ្លួន រាងតូចក៏ងាកមុខ មករកលោកយាយវិញភ្លាមព្រោះមិនអាចឲ្យរាងក្រាស់ដឹងចិត្តគេបានទេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Där berättelser lever. Upptäck nu