ភាគ ២៨

2.3K 177 0
                                    

ឈានចូលដល់ថ្ងៃថ្មី Taehyung ភ្ញាក់ពីដេកឡើងមុននឹងងើបចេញទៅរកទឹកផឹកក៏ចៃដន្យជួបរាងក្រាស់កំពុងអង្គុយផឹកកាហ្វេល្មម ។

« អរុណសួស្ដីលោក » សម្លេងតូចឆ្មាបន្លឺឡើងធ្វើឲ្យ Jungkook កំពុងផឹកកាហ្វេមើលផ្សារហ៊ុនក្នុងឡេបថប់លឺហើយងាកទៅភ្លាម បានឃើញសម្រស់រាងតូចពេលព្រឹកបែបនេះ មិនប្រឡាក់ទឹកមាត់លើ មុខក៏ស្អាតម្យ៉ាងមើលចូលភ្នែកដែរតើស ។

« អ្ហឹមអរុណសួស្ដី » Jungkook

« លោកភ្ញាក់ពីព្រលឹមធ្វើអីហ្នឹង ក្រែងថ្ងៃនេះថ្ងៃសៅរ៍មិនចឹងហ្អី? » រាងតូចសួរទាំងកំពុងចាក់ទឹកក្ដៅដាក់កែវសឹមកាន់វាផឹកដើរមករករាងក្រាស់ ។

« អ៎...គឺមើលផ្សារហ៊ុនសោះ » Taehyung

« ឯងស្គាល់ផ្សារហ៊ុនដែរ? » នាយងាកមុខសួរទើប រាងតូចអង្គុយចុះទល់មុខគេ ។

« ក៏មិនសូវស្គាល់ទេតែធ្លាប់ទៅស្ម័គ្រចិត្តជួយនៅ មណ្ឌលថែទាំមនុស្សចាស់ លឺពួកលោកតាៗចូលចិត្តនិយាយគ្នារឿងផ្សារហ៊ុនអីហ្នឹងសឹងអីហើយ តែស្ដាប់ហើយក៏ឈឺក្បាលណា៎ មិនចង់ស្គាល់ទេ » Taehyung គ្រវីក្បាលតិចៗតាមបែបអ្នកគ្មានចំណូលចិត្តជាមួយរបៀបរកស៊ីរបស់អ្នកមានៗបែប នេះធ្វើឲ្យ Jungkook អស់សំណើច ។

« ហើយថ្ងៃនេះឯងគិតចង់ទៅណាឬអត់? ខ្ញុំទំនេរ អាចកំដរឯងបាន » Jungkook

« ខ្ញុំអាចទៅណាតាមចិត្តដែរហ្អេ៎បើខ្ញុំជាកូនចៅ លោកហ្នឹង » រាងតូចនិយាយហីៗហើយក៏ត្រូវពង្រីកភ្នែកធំៗពេលរាងក្រាស់លូកដៃមកចាប់ដៃស្រឡូន របស់គេយកទៅកាន់យ៉ាងថ្នម ។

« ពេលនេះឯងមិនមែនកូនចៅខ្ញុំទេតែជាប្រពន្ធស្របច្បាប់របស់ខ្ញុំ ប្រពន្ធដែលខ្ញុំមានតួនាទីមើលថែនិងស្រឡាញ់ថ្នាក់ថ្នមឲ្យដូចជាកែវភ្នែកនោះអី » សំដី សំដៅរបស់ Jungkook នាំឲ្យរាងតូចមិនចម្លែកចិត្តមិនបានទេព្រោះតាមរយៈកែវភ្នែកនាយ ដូចនិយាយពាក្យពេចន៍អស់នោះចេញពីចិត្តពិតៗយ៉ាងចឹង ។

« និយាយធ្វើដូចមែនទែន » Taehyung និយាយហើយសើចបន្លប់មុននឹងដកដៃចេញមកកាន់កែវផឹកទឹកឯរាងក្រាស់ក៏សម្រួលខ្លួនធ្វើធម្មតាវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now