ភាគ ៥៦

1.8K 132 1
                                    

ក្រោយធ្វើដំណើរយូរគួរសមអ្នកទាំងបីក៏បានមកដល់សាលាមត្តេយ្យរបស់ Baram ហើយមើលនាងចុះបាន Tae ក្រងសក់ទីទុយឲ្យឡើងស្អាតញញឹមបិទមាត់មិនជិតទេ ។

« Baram ឆាប់ចូលសាលាចុះ » Jungkook និយាយឡើងដាក់នាងតូចដែលកំពុងអង្គុយលើភ្លៅខ្លួន ។

« អ៊ីចឹងកូនចូលសាលាហើយ ByeBye ប៉ាៗម៉ាក់ៗ » នាងបក់ដៃលាពួកគេសឹមរាងក្រាស់នាំនាងទៅរកអ្នកគ្រូដែលកំពុងឈរចាំមុខសាលាជាស្រេច ពេលរួចរាល់ទើបនាយត្រឡប់ចូលឡានវិញទាំងមើលទៅដូចជារីករាយណាស់ក្នុងពេលព្រឹកដ៏ស្រស់បំព្រងបែបនេះ ឯTaeឃើញនាយដូច្នេះគេក៏ត្រេកអរដែរមុននឹងអោបដៃធំៗរបស់ Jungkook រួចផ្ដេកក្បាលកើយស្មាររបស់គេធ្វើឲ្យនាយសង្ហារញញឹមស៊កដៃម្ខាងអោបស្មារប្រពន្ធតាមក្រោយ ។

« អូនមានអារម្មណ៍ថាមានសុភមង្គលណាស់ បងដូចអូនឬអត់? » Tae

« ប្រាកដហើយ ថាទៅបងខានជូន Baram មកសាលាទាំងសប្បាយចិត្តបែបនេះយូរណាស់ហើយ បើកុំតែបានអូនម្ល៉េះបងមានគ្នាតែពីរនាក់សោះកក្រោះដូចកាលពីមុនយ៉ាងចឹង អរគុណអូនណាស់ » នាយងាកមកថើបសក់រាងតូចថ្នមៗទើប Tae ញញឹមងើបអង្គុយស្រួលបួលដើម្បីពួកគេបន្តដំណើរទៅក្រុមហ៊ុនទៀត ។

« អូ៎មែនហើយអូនភ្លេចសួរ ម៉េចក៏មុននេះម៉ាក់បងយល់ព្រមឲ្យ Baram មកជាមួយពួកយើងស្រួលៗ ម្ល៉េះទាំងដែលម្សិលមិញអូនធ្វើឲ្យគាត់ហើយនិងបង... » រាងតូចមិនហ៊ានបន្តពាក្យខ្លួនឯងព្រោះក៏ដឹងថាម្សិលមិញនេះខ្លួនឯងសាងកំហុសធំទើប Jungkook ឃើញហើយយល់ក៏លូកចាប់ដៃគេម្ខាង ឯដៃម្ខាងទៀតកំពុងបើកឡានចេញទៅ ។

« អូនចង់ដឹងថាហេតុអីម៉ាក់យល់ព្រមជាមួយបងមែនទេ? » នាយសួរ Tae ក៏ងក់ក្បាល ។

« ក៏មកពីបងប្រាប់គាត់ថាបងហើយនិងអូន ពួកយើង... » និយាយដល់ត្រឹមនេះ Jungkook ក៏ធ្វើភ្នែកស៊ីញ៉ូឲ្យរាងតូចមកក្បែរ គេក៏ធ្វើតាមអោនមកកៀកនឹងនាយពិតមែន ។

« បងប្រាប់ម៉ាក់ថាពួកយើងកំពុងពពោះចៅម្នាក់ទៀតឲ្យគាត់ » កាលបើលឺអ្នកជាស្វាមីប្រាប់ដូច្នោះ Tae ក៏នឹកហួសចិត្តខ្លាំងមុននឹងយារដៃទះស្មារគេផាច់ៗ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now