« ខានឃើញកូនយូរហើយ នឹកខ្លាំងណាស់ កូនស្រីប៉ា » នាយសួរទាំងញញឹមស្រស់ដាក់កូន ។

« កូនក៏នឹកប៉ាៗដែរ យាយទួតថាប៉ាៗនាំម៉ាក់TaeTae ទៅនៅឆ្ងាយតែអត់មានយកកូនទៅជាមួយសោះ កូនអន់ចិត្តណាស់ » Baram ពេបមាត់ធ្វើឲ្យ Jungkook និង Tae សម្លឹងមុខគ្នាដោយមានអារម្មណ៍ថាខុសលើនាង មុននឹងBaram បានឃើញពោះធំៗរបស់ Tae នាងក៏បើកភ្នែកធំៗតែម្ដង ។

« ម៉េចក៏ពោះម៉ាក់TaeTae ប៉ោងៗចឹងប៉ាៗ? » នាងតូចសួរឲ្យពួកគេញញឹមឡើងវិញ ។

« មកពីម៉ាក់TaeTae របស់Baram កំពុងពរពោះឲ្យប្អូនប្រុសរបស់ Baram នោះអីចៅកំពូលឆ្ងល់? » លោក យាយងើបឡើងដើរចូលមកនិយាយធ្វើឲ្យJungkook ដែលនឹកគាត់ជាងគេឃើញហើយសប្បាយចិត្តជាខ្លាំង ។

« ជម្រាបសួរលោកយាយ » Jungkook

« យាយនឹកពួកចៅខ្លាំងណាស់ » លោកយាយទាញ រាងតូចមកអោបជុំគ្នាសឹមនាំពួកគេមកតុបាយ ។

« ជម្រាបសួរលោកតា ជម្រាបសួរអ្នកម៉ាក់ » Jungkook និយាយទៅកាន់ពួកគាត់ព្រោះទោះបីត្រូវពួកគាត់ស្អប់ហើយដេញចេញពីត្រកូលយ៉ាងណាក៏ដោយក៏នាយនៅតែចងចាំថាពួកគាត់ជាអ្នកធ្វើឲ្យគេមានចំណេះដឹងនិងជីវិតរស់ដល់សព្វថ្ងៃនេះដែរ ។

« ដាច់ចិត្តមកវិញហើយហ្អេ៎ Jungkook? យ៉ាងម៉េចដែរ ជីវិតពេលគ្មានឋានៈជាអគ្គនាយកក្រុមហ៊ុនទៀត នោះច្បាស់ជាវេទនាណាស់ហើយមែនទេកូន? តែមិនបាច់ប្រាប់ក៏ដឹង ព្រោះមើលតែទឹកមុខប្រពន្ធឯងក៏ដឹងបាត់ទៅហើយ » អ្នកស្រីJeon បែកពីកូនយ៉ាង យូរមិននិយាយពាក្យនឹកនា បែរជាជំនួសដោយពាក្យបញ្ឈឺទៅវិញ ណាមួយមើលងាយដល់ Tae ទៀតធ្វើឲ្យ Jungkook លឺហើយទ្រាំមិនបានចង់ប្រកែកទៅវិញតែ Tae លូកចាប់ដៃគេជាប់ ជាសញ្ញាកុំឲ្យនាយធ្វើអីខ្លាចមានរឿង ។

« ថ្ងៃនេះម៉ាក់ហៅចៅៗឲ្យមកញ៊ាំបាយជុំគ្រួសារ ឯងកុំនិយាយតែផ្ដេសតែផ្ដាសធ្វើឲ្យគ្រួសារមើលមុខគ្នាមិនចំអីបានទេ? » លោកយាយស្ដីឲ្យចំៗមិនទុកមុខ ឲ្យសូម្បីបន្តិច ។

« ខ្ញុំមានបាននិយាយខុសអីឯណាអ្នកម៉ាក់? ក្រែងវាជាការពិតនោះអី » អ្នកស្រីJeon

« ល្អ ចឹងបានន័យថាឯងកំពុងបង្ហាញថាឯងមិនចូលចិត្តដែលចៅៗយើងនាំគ្នាចូលផ្ទះនេះមែនទេ? » លោកយាយ

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now