Ep:17 ភួយសាច់

609 20 5
                                    


{ ស៊ូសានាងក៏បានត្រឡប់មកវិញទាំងខឹងចិត្តដែលយក USB ខុសបែបនេះនាងត្រឡប់មកភូមិគ្រិះវិញនេះក៏ល្ងាចណាស់ទៅហើយនាងចូលដល់ក្នុងភូមិគ្រិះផុតបន្តិចជុងហ្គុកនាយក៏បានមកដល់ល្មម...}
" លោកប្រុសចាំខ្ញុំយកទៅទុក.." អ្នកបម្រើ
" ថេយ៌នៅឯណា.." ជុងហ្គុក
" អ្នកប្រុសនៅផ្ទះបាយចាស៎.." អ្នកបម្រើ
" ហឹមម.." ជុងហ្គុកនាយក៏ងក់ក្បាលតិចៗរួចក៏ដើរចូលទៅផ្ទះបាយទាំងញញឹមកំហូចចេញមក
" ថ្ងៃនេះបានអ្វីញាំប្រពន្ធសម្លាញ់.." ជុងហ្គុកនាយបានទៅអោបថេយ៉ុងពីក្រោយ
" អុសស៎.." ថេយ៉ុងភ្ញាក់ព្រឺតនៅពេកសុខៗស្រាប់តែមានគេមកអោបពីក្រោយបែបនេះ
" អួយ៎ ណែលោកមកតាំងពីកាល.." ថេយ៉ុង
" មកមិញនឹង ហត់ដល់ហើយ តែបើបានប្រពន្ធងូចទឹកអោយប្រហែលមានកម្លាំង.." ជុងហ្គុក ណក៎ឃើញទេសម្ដីចេញមកព្រានម៉ងហា៎
" ឡប់ មើស៎មកអោបរឹតអីលែងទៅខ្ញុំធ្វើម្ហូប.." ថេយ៉ុង
" បងដូចជាខានញាំស្នាដៃអូនយូរហើយនៀក.." ជុងហ្គុក
" ថ្ងៃនេះមានបានលេបថ្នាំខុសឬអត់នឹង.." ថេយ៉ុងក៏ងាកមុខមកសួរនាយហើយយកដៃទៅស្ទាប់ថ្ងាស់
" អត់មានបានលេបអីទេ.." ជុងហ្គុក
" អោយជឿរបានយ៉ាងមិចទៅនៀក.." ថេយ៉ុង
" ហួយ៎ គ្រាន់តែមកបែបស្វីតៗមួយថ្ងៃសោះនឹងហា៎ធ្វើមើលតែប្ដីនឹងទៅលេបថ្នាំអីខុសចឹង.." ជុងហ្គុក
" ក៏ប្រហែលហើយ.." ថេយ៉ុងនិយាយហើយក៏ងាកមកបិទហ្គាសរួចចាប់ផ្ដើមរៀបអាហារដាក់ក្នុងចាន
" រាល់ថ្ងៃនឹងប្ដីសោះកក្រោះពេកណាស់ទៅហេស៎.." ជុងហ្គុក មែនហើយសោះកក្រោះណាស់មែនបានគ្រាន់តែហៅបងអូនតិចពិននឹងថាប្លែកហ៎
" ទៅសម្អាតខ្លូនរួចមកញាំបាយ ចប់ទេ " ថេយ៉ុងមិនឆ្លើយនឹងនាយហើយដេញនាយអោយទៅងូចទឹក
" ទៅហើយៗ.." ជុងហ្គុកនាយនិយាយហើយក៏បាដើរទៅបន្ទប់បាត់ទៅ
" មកស្វីតស្វួយស្អីនៅផ្ទះបាយនឹង " ស៊ូសានាយនិយាយទាំងសម្លក់ថេយ៌ពីចម្ងាយ
{ ក្រោយពីបានងូចទឹករួចជុងហ្គុកនាយក៏បានចុះមកក្រោមវិញហើយអង្គុយមើលទូរទស្សន៍ជាមួយនឹងកូនចំណែកថេយ៌វិញគឺកំពុងនៅលើបន្ទប់...}
" ហីយ៉ា សឺបបានលឿនមែន.." ថេយ៉ុង ក៏លាន់មាត់និយាយឡើងមើលចុះការងារទើបនឹងដាក់អោយសោះក៏បានលឿនទាន់ចិត្តដល់ហើយ
{ ស៊ូសា នូគីនេក កូនស្រីទោលរបស់លោក នូគីនេក មាតូមី ដែលជាអភិជនលំដាប់ទី 10 នៃប្រទេសកូរ៉េខាងត្បូងអតីតធ្លាប់ជាអភិជនដែលឈរឈ្មោះនៅលំដាប់ទីមួយតែក្រោយៗមកក៏មានគូរប្រជែងជាច្រើនរហូតដល់គាត់ធ្លាក់មកដល់តារាងលេខ10 ស៊ូសានាងមានអត្តចរិកពិបាកនឹងយល់ម្ដងស្លូតម្ដងកាចកាលនៅក្មេងនាយធ្លាប់បាត់បងម្ដាយនៅសល់តែឪពុកតែម្នាក់ជាទីពឹងបែបនេះហើយទើបនាងតែងតែយកចិត្តនឹងស្រឡាញ់ឪពុកនាងណាស់មិនថាគាត់បញ្ចារនាងអោយធ្វើអីក៏នាងហ៊ានធ្វើដែរ ។ ចំណែកឪពុកនាងមានគំនុំជាមួយនឹងត្រកូលចនព្រោះតែរឿងរកសុីផ្សេងៗអីនឹងបើត្រកូលចនមិនវ៉ាដាច់យកឋានះអភិជនលំដាប់លេខមួយទេក៏គាត់មិនធ្លាក់មកដល់នឹងដែរ លោកនូគីនេកគាត់ក៏ឆ្ងល់ដែរព្រោះថាអភិជនលំដាប់លេខបីមកដល់លេខដប់របស់គាត់នេះគឺថាគាត់ស្គាល់ទាំងអស់លើកលែងតែអភិជនលំដាប់លេខពីរគាត់ចង់ដឹងណាស់ថាជាអ្នកណា...}
" អូ៎ អត្តចរិតមិនល្អសោះលោកពូ នូគីនេក.." ថេយ៉ុងក៏និយាយឡើងទាំងញញឹមចុងមាត់ អ្ហ៎ នេះសត្រូវកំពុងតែសម្រុកចូលមកបំផ្លាញហើយតើនៀកហេតុអីក៏ប្ដីកេមិនដឹងអីសោះចឹង???
" គួរអោយស្ដាយដល់ហើយដែលលោកមិនស្គាល់យើង លោកនូគីនេក ហឹស៎ តាមពិតជាគូរប្រជែងចាស់សោះ.." ថេយ៉ុងក៏និយាយឡើងស្មាន់តែគេមិនស្គាល់ហេស៎ថាគាត់ជាជនជាតិជប៉ុនដែលប្រពន្ធគាត់ជាជនជាតិកូរ៉េ កាលពីមុនគាត់ធ្លាប់ជាក្រុមយ៉ាគូសាដូចគ្នាតែដោយសារតែអំពើក្បត់របស់គាត់ទើបលោកតាដេកាលដែលគាត់ដកចេញមិនអោយរួមការងារបន្ទាប់មកក៏ក្លាយជាគូរប្រជែងនឹងគ្នាដល់ឥឡូវ
" នាងជួបយើងច្បាស់ណាស់ស៊ូសា.." ថេយ៉ុងនិយាយហើយក៏ចុចបិតកុំព្យូទ័ររួចក៏ដើរចុះមកខាងក្រោមវិញ
{ មកដល់ក៏ឃើញប្ដីនឹងកូនកំពុងមើលទូរទស្សន៍ឃើញបែបនេះថេយ៌ក៏ដើរទៅអង្គុយសាឡុងក្បែរនឹងដែរទៅ..}
" មិនទាន់ឃ្លានទេឬកូន.." ថេយ៉ុង
" អូនអត់ទាន់ឃ្លានទេអាប់ប៉ា.." ថេរជុង
" ហើយមើលរឿងអីនឹងកូន.." ថេយ៉ុង
" សូច អាប់ប៉ាអូនពុងមើលរឿងមោច.." ថេរជុង
" អេ៎ នេះលោក នាំកូនមើលរឿងបែបនឹងចុះបើកូនគេងយល់សុបិន្តអាក្រក់នោះ.." ថេយ៉ុងក៏ងាកទៅមើលមុខជុងហ្គុក
" មិនដឹងទេកូនថាចង់មើលក៏កំដរកូនមើលទៅ " ជុងហ្គុក
" ហុឺយយ ត្រូវគ្នាល្អណាស់ណ៎.." ថេយ៉ុង
" អាយយ៎ / អាៗៗៗៗ ខ្មោច!!!!" ថេរជុងនឹងជុងហ្គុកម្នាក់ហក់ទៅកន្ទ្រប់លើថេយ៉ុងទាំងពីរនាក់ព្រោះតែមើលចំវគ្គខ្មោចចេញលួសព្រលឹងអស់
"........." ថេយ៉ុងមិនមាត់តែភ្នែកមើលពួកគេទាំងពីរទាំងមុខស្អុយ មើលចុះកន្រ្ទប់ទាំងឪទាំងកូនធ្ងន់ចង់ងាប់ហៃនៀក
" អាប់ប៉ាខ្លាំងមែនអត់ខ្លាចមោច.." ថេរជុង
" ខ្មោចវាមិនគួរអោយខ្លាចដូចមនុស្សទេកូន.." ថេយ៉ុងនិយាយទាំងដៀងភ្នែកមើលទៅស៊ូសាមិនប្រាប់ក៏ដឹងថាគេនិយាយចង់មានន័យយ៉ាងមិចដែរ
" តែអាប់ប៉ាមោចមុខវាមានដង្កូវច្រើនហើយមានឈាមទៀតបើមនុស្សវិញមុខស្អាតអត់មានឈាមទេ មែនទេប៉ាប៉ា.." ថេរជុង
" មនុស្សណាកូនមាត់ផ្សេងចិត្តផ្សឹង មុខមាត់ស្អាតបាតក៏មិនប្រាកដថាជាមនុស្សល្អដែរ.." ថេយ៉ុង
" មនុស្សបែបនេះគួរអោយស្អប់ណាស់មែនទេអាប់ប៉ា.." ថេរជុងក៏សួរទៅប៉ាតូចរបស់គេ
" បាត ពិតមែនហើយកូនគួរអោយខ្លាចណាស់" ថេយ៉ុង
( និយាយដៀមដាមអោយយើងច្បាស់ណាស់ កម្រិតឯងនេះណាកុំតែមានថ្ងៃណាមកក្រាបសំពះយើងទេ..) ស៊ូសានាយនិយាយក្នុងចិត្តទាំងក្ដៅងំដៃនាងវិញក្ដាប់យ៉ាងណែន
# កាត់មកមើលយូនមីនវិញ
" ណែ៎ លោកទៅផ្ទះវិញទៅ.." ជីមីន
" គ្រាន់តែចង់នៅផ្ទះអនាគតប្រពន្ធអោយយូរៗផងមិនបានទេឬ.." យូនហ្គី
" តែនេះលោកក៏មកយូរណាស់ហើយឆាប់ទៅវិញទៅ.." ជីមីន
" ហេតុអីក៏ដាច់ចិត្តដេញប្ដីចឹង.." យូនហ្គី
( អាលោកនេះក្បាលរឹងមែនវៃ..) ជីមីននិយាយក្នុងចិត្តទាំងខឹងនាយជាពន់ពេក ដេញហើយនៅមិនទៅទៀត
" កូនយូនយប់នេះគេងនៅផ្ទះម៉ាក់មួយថ្ងៃចុះកូន.." លោកស្រីផាកក៏និយាយឡើង
" ម៉ាក់!!" ជីមីនលឺបែបនេះក៏ងាកទៅមើលមុខម៉ាក់របស់គេ នេះមិនទាន់រៀបការហើយផងក៏ទុកចិត្តនាយអោយនាយមកគេងផ្ទះហើយហេស៎
" បាតម៉ាក់.." យូនហ្គីលឺបែបនេះក៏យល់ព្រមតែម្ដង ចាំពាក្យនឹងយូរហើយតើ
" លោកឯង.." ជីមីនក៏ងាកទៅសម្លក់មុខនាយ ស្អីបាតម៉ាក់ស្អីប្រកែកមួយម៉ាត់ទៅវាថី...
" ម៉ាក់តែផ្ទះយើងគ្មានបន្ទប់ទំនេរទេ.." ជីមីន
" អរ៎ មែនហើយ.." លោកស្រីផាក លឺម៉ាក់គេនិយាយបែបនេះជីមីនក៏ញញឹមបន្តិចសមចិត្តណាស់គ្មានបន្ទប់ទំនេរចឹងមានន័យថានាយនឹងមិនបានគេងនៅទីនេះទេមែនទេ
" តែកូនយូន កូនអាចគេងជាមួយកូនមីនបានណា៎.." លោកស្រីផាកក៏និយាយឡើងម្ដងទៀតជីមីនវិញក្រោយបានលឺបែបនេះក៏បើកភ្នែកធំៗ ហាស៎គេងជាមួយហេស៎មិចនឹងអាចទៅ
" បាតអ្នកម៉ាក់.." យូនហ្គីនាយនិយាយទាំងញញឹមដាក់គាត់បន្ទាប់មកក៏ងាកទៅញាក់ចិញ្ចើមឌឺអោយជីមីន
" លោកឯង ហឹស៎.." ជីមីន ពេលនេះគេចង់តែហត់ទៅខាំនាយអោយណាណ្ណីទេមនុស្សអីពិនឌឺដងអោយម្លេះ ប៉ុន្តែដោយមិនអាចធ្វើអីបានគេបានត្រឹមតែខាំមាត់ងាកមុខចេញប៉ុណ្ណោះ..
" សម្រេចថាយប់នេះកូនយូនគេងជាមួយកូនមីនចុះណា ឥឡូវម៉ាក់ទៅត្រៀមម្ហូបសម្រាប់ពួកកូនសិនណា.." លោកស្រីផាកនិយាយហើយក៏ងើបដើរចេញទៅបាត់រកតែជីមីនហៅមិនទាន់
" ម៉ាក់ ម៉ាក់ហ៊ើយ មិចក៏ម៉ាក់ទុកចិត្តអោយអាបុិស្លេកដូចមាន់ស្ងោរនឹងគេងជាមួយកូនខ្លួនឯងទៅវិញ.." ជីមីន រអ៊ូរតិចៗទាំងមុខមិនស្រស់តែថាគិតថាខំរអ៊ូរតិចៗពិននឹងគេចផុតពីត្រចៀកលោក CEO មែនទេសុំទោសផងបាត និយាយទៅបុិនឹងគាត់ពិនស្ដាប់ណាស់
" ស្លេកបន្តិចមែនតែជាតិសាហាវ ឯងចង់ភ្លក់ទេ.." យូនហ្គីក៏និយាយឡើងទាំងវៃចិញ្ចើមម្ខាងទៅកាន់ជីមីន
" និយាយឡប់ស្អីលោកឯង.." ជីមីន ងាកមកសម្លក់នាយថ្លែរពាក្យនាយនិយាយមកមិនក្បោះក្បាយមែនតែន័យជ្រៅសាហាវ
" មិនដឹងទេកាត់ន័យយល់ខ្លួនឯងទៅ ហ៊ើយ យើងរកទៅសម្អាតខ្លួនអោយហើយសិន.." យូនហ្គីនាយនិយាយហើយក៏ងើបដើរឡើងទៅជាន់លើនោះគ្មានអីក្រៅពីទៅបន្ទប់ជីមីនទេ
" នែ៎ លោកឈប់ភ្លាម.." ជីមីន
" អត់ចង់.." យូនហ្គីនាយនិយាយហើយក៏បន្តដំណើរទៅរហូតដល់មាត់ទ្វាបន្ទប់របស់ជីមីន
" លោកឯងចង់ចូលបន្ទប់ខ្ញុំធ្វើអី.." ជីមីន
" ងូចទឹកយ៉ាងមិចចង់ងូចអោយយើងហេស៎ ហឹមម ចៃដន្យអីយើងជាមនុស្សមិនសូវចេះកំណាញ់ខ្លួនចឹងហើយឯងអាចមកងូចអោយយើងបាន.." យូនហ្គី
" ស្អី ងូចអោយស្អីដៃមានក៏ងូចខ្លួនឯងទៅ.." ជីមីន
" ថាមិចចង់ងូចអោយ ok ចឹងតោះ.." យូនហ្គីនាយនិយាយហើយក៏ដើរទៅជិតជីមីនបន្ទាប់មកក៏
" ដើរ ដើរមករកខ្ញុំធ្វើអី អាយយ៎ ដាក់ខ្ញុំចុះ.." ជីមីនក៏ត្រូវស្រែកឡើងព្រោះតែយូនហ្គីនាយស្រាប់តែចាប់លីគេឡើងធ្វើអោយគេលស់ប្រលឹងអស់រលីង
" ខ្លួនស្រាលដូចមនុស្សអត់បាយបីឆ្នាំ.." យូនហ្គី
" លោកឯង.." ជីមីន
" យ៉ាងមិច.." យូនហ្គី
" ដាក់ខ្ញុំចុះ.." ជីមីន
" អត់ចង់.." យូនហ្គីនាយនិយាយហើយក៏បើកទ្វាចូលបន្ទប់ហើយក៏ទាញទ្វាបិតវិញបន្ទាប់មកក៏ដើរតម្រង់ទៅបន្ទប់ទឹក
" ឆាប់ដាក់ខ្ញុំចុះភ្លាម មីន យូនហ្គី.." ជីមីនស្រែកស្ទឺរតែបែកបន្ទប់ទឹកទៅហើយតែចម្លើយគឺ
" អត់.." មួយម៉ាត់យ៉ាងខ្លីចេញពីមាត់លោក CEO
" អាយយ៎ ដាក់ខ្ញុំចុះខ្ញុំមិនងូចទឹកជាមួយលោកឯងទេ អាលោករោគចិត្តកែមិនឡើង.." ជីមីន
" យើងរោគចិត្តហេស៎.." យូនហ្គី មកដល់បន្ទប់ទឹកហើយក៏ដាក់ជីមីនចុះហើយក៏សួរបញ្ចាក់នូវពាក្យគេនិយាយមុននឹង
" មែនហើយ.." ជីមីន
" យើងបែបនិងតាំងពីដើមហើយ តែថាពេលនេះមនុស្សរោគចិត្តដូចយើងអាចធ្វើអីឯងបានខ្លះទៅពេលនៅតែពីរនាក់បែបនេះណ៎.." យូនហ្គី
" លោក លោកឯងចង់ធ្វើអីឬក៏ អឹបប៎.." ជីមីនដើរថយក្រោយបន្តិចនៅពេលឃើញនាយមើលគេពីលើចុះមកដល់ក្រោមហើយខួរក្បាលក៏ដំណើរការដល់កាលដែលគេជួបនាយដំបូងនោះគឺថានាយបានចាប់ថើបគេ ដោយខ្លាចថានាយនឹងចាប់ថើបម្ដងទៀតឡេក៏យកដៃទៅខ្ទប់មាត់ជិត
" នៅអៀនអីទៀតសល់តែប៉ុន្មានថ្ងៃទៀតក៏រៀបការជាមួយគ្នាហើយនឹង.." យូនហ្គីនាយនិយាយទាំងដើរទៅរកជីមីនយឺតៗឃើញបែបនេះជីមីនក៏ចេះតែថយក្រោយរហូតដូចគ្នា
" អាយយ៎ ចេញទៅអារោគចិត្ត.." ជីមីនរុញនាយចេញហើយក៏រត់ទៅបើកទ្វាយ៉ាងលឿនតែសួរថាអ្នកណាលឿនជាង ច្បាស់ជាយូនហ្គីហើយដែលលឿននោះ
" ចង់រត់ផងហេស៎ ចាំមើលណារំលោភចេញម្ដងថាវាយ៉ាងមិច អោយដឹងផងទៅ.." យូនហ្គីនាយនិយាយហើយក៏បិតគន្លិះទ្វាមុននឹងលើបីជីមីនទៅអាងទឹក
" ប្រូងង៎!!!"
" ខិះខិក ខិ អាឆ្គួត ទម្លាក់មនុស្សទាំងរស់មិនដឹងគេឈ្លក់ទឹកទេហេស៎.." ជីមីន ត្រូវធ្លាក់ចូលទឹកព្រោះតែនាយទម្លាក់ចូលគេស្រវ៉ាងើបចេញពីទឹកយ៉ាងលឿនតាមដែលអាចធ្វើបានហើយក៏ងាកទៅសម្លក់មុខនាយផងដែរ
" និយាយស្រួលក៏មិនស្ដាប់ ទាល់តែបែបនេះបានព្រមមែនទេក្មេងក្បាលរឹង.." យូនហ្គី
" លោកឯង ហឹក៎.." ជីមីនខាំមាត់សម្លក់នាយហើយបន្ទាប់មកក៏ពេបមាត់យំតែម្ដង
" ហេស៎នេះយំហេស៎អាយុប៉ុន្មានហើយ.." យូនហ្គី
" ហុឹកកៗ អ្ហឹកៗៗ លោកឯងធ្វើបាបខ្ញុំ ហ្អឹកក៎ ចាំមើលខ្ញុំប្រាប់ម៉ាក់ហើយ.." ជីមីន
" លេងទូលពិតផងហេស៎.." យូនហ្គី
" អ្ហឹកកៗៗ លោកឯងធ្វើបាបខ្ញុំ.." ជីមីន
" ពិននឹងសោះយំដែរ..មិនគួរណាយើងមានប្រពន្ធរំអ-" យូនហ្គី រកតែនិយាយចប់មិនទាន់ក៏
" ឈូ៎ៗៗៗៗ.."
{ ជីមីនដងទឹកមួយកាធុនជះកណ្ដាលមុខសើមជោកសើមទាំងអាវទៀត យូនហ្គីនាយយកដៃមកឆ្បូតទឹកចេញពីមុខហើយមើលមុខជីមីនហាក់ចង់ស្ដីអោយតែមិនដឹងនិយាយថាមិច....}
" យ៉ាងមិចដែរស្រួលខ្លួនទេ.." ជីមីន
" ហីយ៉ា បើចង់ងូចទឹកក៏ដោះអាវតែម្ដងទៅចឹង.." យូនហ្គីនាយនិយាយហើយក៏ដោះឡេវអាវចេញរហូតអស់
" អេ៎ៗ លោកចង់ ចង់ធ្វើអីឆាប់ពាក់អាវវិញភ្លាម.." ជីមីន
" រាល់ដងឯងងូចទឹកពាក់ខោអាវបែបនឹងហេស៎.." យូនហ្គី
" អត់ទេ.." ជីមីន
" ចឹងមិចមិនដោះអាវងូចទឹកទៅ.." យូនហ្គី
" ដោះអាវហេស៎ មែនហើយដោះអាវ តែ នែ៎លោកចង់គេងចំណេញមែនទេ  ឆឹសស៎ ខ្ញុំមិនភ្លឺបង្ហាញសាច់អោយលោកឯងឃើញទេ.." ជីមីនប្រុងនឹងដោះអាវចេញតែក៏គិតដល់កែវភ្នែកមួយគូរដែលខំសម្លឹងមើលមកគេនោះក៏សម្រេចចិត្តមិនដោះវិញ
" អីក៏កំណាញ់ខ្លួនម្លេះ.." យូនហ្គី
" កំណាញ់ចឹងចង់មិច មើស៎ជៀស.." ជីមីននិយាយហើយក៏ងើបពីអាងដើរចេញទៅយកកន្សែងមករុំខ្លួនដែលសើមនោះ
" ចង់ទៅណាងូចទឹកអោយយើងសិនចាំទៅ.." យូនហ្គី
" ស្អីគេ ចង់ប្រើខ្ញុំផង" ជីមីន
" ប្រើតិចតួចសោះរអ៊ូរម្លេះ នេស៎ភ្លេចហើយមែបទេថាយប់នេះយើងដេកនៅទីនេះបើមិនចង់អោយយើងធ្វើអីឯងយប់នឹងទេគួរតែស្របពីពេលនេះអោយហើយទៅ.." យូនហ្គី
" លោកឯងគម្រាមខ្ញុំ.." ជីមីន
" អត់មានទេ.." យូនហ្គី
" ហឹសស៎ ក៏បាន.." ដោយខ្លាចថានាយនឹងធ្វើអ្វីមកលើគេនៅយប់នេះគេក៏បង្ខំចិត្តយល់ស្របទាំងមិនចង់ ពេលនេះទោះមិនចង់ក៏ត្រូវតែស្របដែរ
" បែបនឹងល្អហើយ មិនហត់និយាយច្រើន" យូនហ្គីនាយនិយាយហើយក៏ដោះខ្សែក្រវ៉ាតចេញ
" ណែ៎ៗ លោក ចង់ ចង់ធ្វើអី??" ជីមីន
" ដោះខោ.." យូនហ្គី
" មិនចេះខ្មាស់អៀនខ្លះទេឬយ៉ាងមិច!!?"ជីមីន
" ខ្មាស់អ្នកណាបើនៅតែពីរនាក់.." យូនហ្គី
" អាយយយ៎ ណែលោកយកកន្សែងរុំទៅ.." ជីមីនក៏ទាញកន្សែងបោះទៅទៅចំកណ្ដាកមុខនាយតែម្ដង
" របស់ប្ដីសោះក៏ខ្លាចដែរ.." យូនហ្គីនាយក៏យកកន្សែងនោះទៅរុំល្វែងខាងក្រោម
" ស្មោគគ្រោកណាស់ មិនគួរណាម៉ាក់ថាលោកឯងល្អសោះ.." ជីមីន
" នេស៎ មកលាយទឹកអោយបន្តិចមក.." យូនហ្គី
" ធ្វើខ្លួនឯងទៅ.." ជីមីន
" មិនចេះ.." យូនហ្គី
" ពិននឹងសោះក៏មិនចេះ ជៀស៎.." ជីមីនក៏បានដើរទៅលាយទឹកអោយនាយក្ដៅអុនៗចឹងហា៎
" នែ៎ លោកធ្វើអី.." ជីមីនក៏ងាកមកសម្លក់នាយព្រោះថានាយបានណាដៃរវាមណាស់ពេលគេកំពុងលាយទឹកអោយនឹងនិយាយពីដៃនួកលូកមកអោបរឹតចង្កេះរបស់គេ
" ចង្កេះតូចញិប មើលតែក្មេងស្រី.." យូនហ្គី
" វាក៏មិនទើសក្បាលអីលោកឯងដែរ..ខ្ញុំលាយរួចហើយអញ្ចើញងូចខ្លួនឯងទៅ" ជីមីននិយាយហើយក៏ដើរចេញតែថា
" ចង់ទៅណាមិនទាន់អស់ការងារទេ.." យូនហ្គី
" ស្អីលោកឯងទៀតហើយ.." យូនហ្គី
" ងូតទឹកអោយយើងសិន..គ្រាន់តែពិននឹងចាំបាច់អោយយើងនិយាយច្រើនដងដែរមែនទេមិនស្គាល់តួនាទីសោះ" យូនហ្គី
" តួនាទីខ្ញុំជាស្អីនឹងលោក..ហេតុអីត្រូវស្ដាប់តាមលោកបញ្ចារដែរ???" ជីមីន
" តួនាទីជាប្រពន្ធល្អ.." យូនហ្គី
" ពួកយើងមិនទាន់រៀបការទេលោកឯងកុំហៅខ្ញុំប្រពន្ធៗពេញមាត់ពេក.." ជីមីន
" ចឹងការស្អែកតែម្ដងល្អទេ.." យូនហ្គី
" ល្អឆ្គួតយ៍ស្អី សល់មួយសប្ដាហ៍ទៀតក៏ខ្ញុំគិតថាលឿនពេកផង.." ជីមីន
" ចឹងក៏រៀនបំពេញតួនាទីអោយហើយមក.." យូនហ្គីនាយដោះកន្សែងចេញហើយក៏ចូលទៅត្រាំក្នុងអាង
( ឃើញចំបែបនេះធំណាស់តើ អួយ៎ គួរអោយខ្លាច..) ជីមីននិយាយក្នុងចិត្តម្នាក់ឯងទាំងមើលទៅនាយ ដឹងកំពុងគិតអីទេគេដឹងតែធំ >.<
" នៅមើលអីទៀតឆាប់មក!!" យូនហ្គី
"........" ជីមីនមិនមាត់ក៏ដើរទៅរកនាយទាំងមិនដឹងថាគួរចាប់យកអ្វីមកប្រើមុន
" នៅឈរត្មឹងធ្វើអីមិនកក់សក់អោយមក.." យូនហ្គី
" រអ៊ូរច្រើនណាស់.." ជីមីន
" កក់មកកុំនិយាយច្រើនពេកមើស៎.." យូនហ្គី
" នៅមកថាអោយខ្ញុំទៀតចឹងៗ បានតែកក់អោយជ្រុះសក់អោយអស់ទេ.." ជីមីន ក៏ចាប់ផ្ដើមកក់សក់អោយនាយទាំងមុខមិនរីកតែកុំអោយតែមើលមុខអ្នកប្រើគេវិញញញឹមសមចិត្តសម្បើមណាស់
{ ក្រោយបានកក់សក់អោយនាយរួចហើយជីមីនគឺមិនទាន់រួចខ្លួននោះទេព្រោះតែនាយប្រើអោយដុសខ្លួនអោយនាយទៀតទម្រាំងតែគេបានងូចទឹកអោយនាយហើយគឺយូរដែរនឹងហា៎...តែគេក៏បានងូតទឹករួចជាមួយនាយផងដែរនិយាយទៅគឺរួចដំណាលគ្នា។ ងូចទឹកអីរួចពួកគេទាំងពីរក៏បានចុះមកញាំបាយបន្ទាប់ពីញាំហើយក៏ឡើងមកខាងលើដើម្បីសម្រាក!!!}
" ឆាប់គេងទៅយប់ហើយ.." យូនហ្គី
" បើខ្ញុំគេងលក់លោកច្បាស់ជាមានគំនិតមិនល្អចំពោះខ្ញុំមិនខាន.." ជីមីន
" មួយថ្ងៃៗខួរឯងគិតយើងបានតែពិននឹងទេហេស៎.." យូនហ្គី
" ក៏ ក៏មិនប្រាកដដែរមនុស្សណាស្គាល់មុខមិនស្គាល់ចិត្តទេ.." ជីមីន
" ប្រុងប្រយ័ត្នសម្បើមណាស់ គេងទៅយើងមិនធ្វើអីឯងទេ.." យូនហ្គី
" បើហ៊ានតែប៉ះខ្ញុំបន្តិច នោះលោកឯងច្បាស់ជាស្លាប់មិនខាន.." ជីមីននិយាយហើយក៏ឡើងទៅគេងនៅគ្រែងម្ខាងទៀតតែថានាយស្រាប់តែទាញគេទៅអោបក្នុងវង្វង់ដៃភ្លាមៗ
" ពាក្យគម្រាមអត់ប្រយោជន៍.." យូនហ្គី
" អាយយ៎ ធ្វើអី.." ជីមីន
" អោយភួយ.." យូនហ្គី
" ខ្ញុំមិនមែនភួយទេ លែង.." ជីមីន
" ភួយសាច់.." យូនហ្គីនាយនិយាយហើយក៏សង្ខំគេងទាំងអោបជីមីជាប់ ជីមីនវិញពេលនេះទឹកមុខមិនស្រស់នោះទេចង់រុញនាយចេញក៏រុញមិនទៅចឹងមានតែសង្ខំគេងទាំងចឹងម៉ងទៅ.....

To be continued ✨
______________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Where stories live. Discover now