Ep:7 ដល់ពេល

2.2K 125 8
                                    

លុះដល់ល្ងាចបន្តិចជុងហ្គុកនាយក៏បានចេញពីធ្វើការហើយក៏ត្រឡប់មកផ្ទះវិញទាំងមានរបស់យួរនឹងដៃផងដែរមើលក៏ដឹងដែរថានាយទិញមកផ្ញើរប្រពន្ធ...
" លោកមកហើយហេស៎ មោះចាំខ្ញុំជួយ!!" ថេយ៉ុងក៏ទៅជួយយកអាវនឹងកាបូបធ្វើការនាយទៅទុក ជុងហ្គុកនាយមិនមាត់ហើយអោយគេយកទៅបន្ទាប់មកទើប..
" នេះរបស់ផ្ញើរ!!" ជុងហ្គុកនាយក៏ហុចប្រអប់ស្រ្តបឺរីអោយទៅថេរចំនួនបីប្រអប់ព្រោះម្សិលមិញឃើញថាគេចូលចិត្តក៏ទិញមកថែមទៅ
" របស់ខ្ញុំមែនទេ អរគុណ!!" ថេយ៉ុងក៏យកប្រអប់បញ្ញើរដែលនាយបានទិញមកនោះទាំងញញឹមមកដោយមិនដឹងខ្លួនហើយក៏ពោលពាក្យអរគុណនាយផងដែរ
" យើងទៅសម្អាតខ្លួនសិនហើយ!!" ជុងហ្គុកនាយមើលមុខថេយ៌ដែលញញឹមយ៉ាងស្អាតនោះប៉ិសនឹងភ្លឹកទៅហើយទើបរហ័សដាស់ខ្លួនឯងហើយទៅងូចទឹកសម្អាតខ្លួនទៅ
" មានចិត្តដែរតើ ហិហិ!!" ថេយ៉ុងនិយាយហើយក៏សើចមកទាំងសប្បាយចិត្តនេះនាយទិញមកផ្ញើរគេហេស៎ OMG នេះលើកទីមួយហើយដែលនាយមានចិត្តទិញអោយដោយមិនចាំបាច់ប្រាប់បែបនេះ
ថេយ៉ុងក៏បានយកស្រ្តបឺរីនោះទៅដាក់ក្នុងទូរហើយគេក៏ចាប់ផ្ដើមធ្វើម្ហូបដើម្បីត្រៀមអោយជុងហ្គុកញាំ...
" ហុឺយ នេះ បើខ្ញុំ ទៅជប៉ុនបាត់ គេបានអីញាំទៅបើមកដល់ផ្ទះហត់ហើយនឹងចំណែកនៅក្នុងផ្ទះមិនជួលគេពីរបីនាក់មកធ្វើអីអត់ទេ!!" ថេយ៉ុងរអូរតិចៗម្នាក់ឯង ផ្ទះអោយធំរកតែអ្នកបម្រើម្នាក់គ្មានអាសូរតែគ្មានលុយជួលមិនថាទេ
មួយសន្ទុះក្រោយមកជុងហ្គុកនាយក៏ចុះមកញាំបាយ តែថាក៏គួរអោយអាណិតអ្នកធ្វើម្ហូបដែរគ្នារកតែក្អួររហូតព្រោះចាញ់ក្លិនគ្រឿងហ៎ទម្រាំបានធ្វើម្ហូបហើយគេពិបាកណាស់ដឹងទេ....
" ថ្ងៃមិញ ទៅពេទ្យ គ្រូពេទ្យមាននិយាយអីទេ!!" ជុងហ្គុក
" គឺ-" ថេយ៉ុងក៏ចាប់ផ្ដើមគិតតែម្ដងតើគេគួរនិយាយរឿងនេះប្រាប់នាយដែរទេបើប្រាប់នាយពេលនេះគេអាចនឹងទៅជប៉ុនបានឬអត់??? តែបើគេមិនប្រាប់ហើយមកវិញមានកូនតូចនោះតើជុងហ្គុកនាយនឹងគិតបែបណាមកលើគេ ហុឺយពិតជាឈឺក្បាលណាស់...
" ????" ជុងហ្គុកនាយមើលមុខថេយ៌ទាំហឆ្ងល់
" គ្មានអីទេគឺ គ្រាន់តែញាំបាយមិនទៀងពេលទើបវាធ្វើទុកបែបនឹង!!" ថេយ៉ុងសម្រេចចិត្តមិនប្រាប់នាយព្រោះគេមិនអាចពន្យាពេលជាមួយតារបស់គេបានឡើយណាមួយគេក៏បានអោយគាត់ចាំគេរហូតដល់3ឆ្នាំទៅហើយទើបមិនចង់អោយខុសសម្ដី...
" ប្រាកដហើយហេស៎!!" ជុងហ្គុក
" នែ៎ លោករឿងច្រើនម្លេះ បើចង់ដឹងថីមិននាំខ្ញុំទៅអាមិនបាននាំទៅហើយពេលគេប្រាប់នៅមិនជឿរទៀត!!" ថេយ៉ុងនិយាយទាំងសម្លក់នាយ
" ក្រែង ថា ញាំបាយ មិនទៀតពេល ហេស៎ ហើយនេះជាស្អីមិចមិនញាំបាយទៅ ញាំរបស់ចឹងៗហើយដល់ឈឺតាំងទៅរកពេទ្យ!!" ជុងហ្គុកនាយក៏ថាអោយថេយ៉ុងក្រែងថាញាំបាយមិនទៀតពេលទើបក្អួតហេស៎ហើយនេះជាស្អីហេតុអីត្រូវញាំរបស់ជូរៗទៅវិញតិចក្លាយជាឈឺក្រពះទៅ
" បើមិនដឹងកុំចេះតែថា ខ្ញុំញាំបាយរួចមុនលោកទៅទៀតបែបនេះហើយទើបខ្ញុំញាំវាហ៎!!" ថេយ៉ុង តាមពិតគេកុហក់សោះទៅញាំអីកើតបើក្អួតរហូតនឹង
" បានហើយ យើង ឈប់និយាយ ហើយ ទោះនិយាយក៏មិនឈ្នះ!!" ជុងហ្គុកនាយឈប់និយាយហើយក៏ញាំបាយបន្ត
ក្រោយពីបានញាំបាយរួចហើយពួកគេក៏នាំគ្នាទៅបន្ទប់អស់ទៅ មកដល់បន្ទប់ថេយ៌គេកំពុងអង្គុយលេងឆាតឆ្លើយឆ្លងជាមួយនឹងអេឡិចព្រោះមិនបានជួបនៅក្រៅមានតែលេងជាមួយគ្នាតាមឆាតនឹងហើយ....
" លោក!!" ថេយ៉ុង
" មានការអីហេស៎!!" ជុងហ្គុក
" គឺលោកតា-" ថេយ៉ុងនិយាយបានតែពិននឹងក៏ស្ងាត់ព្រោះតែគេហាក់ដូចជាកំពុងមានចិត្តមួយមិនចង់ប្រាប់ទៅនាយសោះ
" លោកតា ជាលោកតាដេកាលមែនទេគាត់មានអ្វីហេស៎!!" ជុងហ្គុក
" មែនហើយគឺ បែបនេះគាត់អោយខ្ញុំទៅលេងគាត់មួយរយះហើយជួយការងារគាត់ផង...លោកនឹងអោយខ្ញុំទៅដែរទេ!!" ថេយ៉ុង
" វាជាសិទ្ធរបស់ឯងចង់ទៅក៏ទៅៗយើងមិនឃាត់ទេ!!" ជុងហ្គុក ទោះជាឃាត់ក៏មិនកើតដែរព្រោះថាតាំងពីរៀបការមកថេយ៌នៅមិនទាន់បានទៅលេងលោកតាគេម្ដងនៅឡើយទេ
" ខ្ញុំគេងមុនហើយ!!" ថេយ៉ុនិយាយហើយក៏បិទទូរស័ព្ទហើយដាក់ខ្លួនគេងទៅ មើលទៅនាយហាក់ដូចមិនខ្លាចឃ្លាតពីគេសោះតែគេឯណ្ណេះវិញគឺមិនចង់ឃ្លាតពីនាយសោះឡើងគេហាក់ដូចជាចង់នៅជាមួយនាយអោយច្រើនៗ
" ឯងទៅទីនោះប៉ុន្មាថ្ងៃទៀត ហើយនៅទីនោះប៉ុន្មានថ្ងៃ!!>> ជុងហ្គុកស្ងាត់អស់មួយសន្ទុះនាយក៏សួរទៅគេ
" គឺមួយសប្ដាហ៍ទៀតខ្ញុំត្រូវទៅហើយ ហើយខ្ញុំក៏មិនដឹងថាថ្ងៃណាខ្ញុំនឹងមកវិញដែរ!!>> ថេរហ្យុង
" ថាមិច!!" ជុងហ្គុកនាយសួរទៅថេយ៌ទាំងភ្ញាក់ផ្អើមតែនាយមិនបានបង្ហាញចេញមកទេតែក្នុងអារម្មណ៍នាយនេះណាគឺវាលើសពីភ្ញាក់ផ្អើលទៅទៀត មិនដឹងថាថ្ងៃណាមកវិញគិតថាទៅនៅទីនោះមួយជីវិតហេស៎
" គឺខ្ញុំ មានការងារ ត្រូវជួយលោកតា ទើបត្រូវទៅទីនោះយូរហើយខ្ញុំក៏មិនដឹងច្បាស់ដែរថាខ្ញុំទៅនៅទីនោះប៉ុន្មានឆ្នាំ..ហើយមិនមែនមានន័យថាខ្ញុំមិនមកវិញឯណា!!" ថេយ៉ុង
( ដល់ឆ្នាំផងមែនទេ ) ជុងហ្គុក នាយនិយាយក្នុងចិត្តម្នាក់ឯងបើគេទៅបែបនេះនាយប្រហែលជាត្រូវរស់នៅម្នាក់ឯងរហូតដល់គេមកហើយមើលទៅ
" តាមតែឯងចុះ!!" ជុងហ្គុក
( មើលទៅគេហាក់ចង់អោយខ្ញុំទៅច្រើនជាងនៅទីនេះ!!) ថេយ៉ុងនិយាយក្នុងចិត្តម្នាក់ឯង
" ខ្ញុំគេហើយ Good night!!" ថេយ៉ុងនិយាយហើយក៏សង្ងំគេងទៅទុកអោយនាយនៅអង្គុយធ្វើការចុះគេមិនរំខានទេ
ជុងហ្គុកនាយក៏បានចាប់ផ្ដើមធ្វើការងារនាយបង្ហើយរួចក៏ទៅគេងជិតថេយ៌ហើយក៏...
" Good night សឺត!!" ជុងហ្គុកនាយនិយាយហើយក៏អោនទៅថើបថ្ងាស់គេមួយខ្សឹតហើយក៏សង្ងំគេដែរទៅ គិតទៅណ៎ម្នាក់ៗដូចមាត់រឹងដល់ហើយបើស្រឡាញ់ក៏មិននិយាយនៅធ្វើរឹងរៀងខ្លួននឹងទៅចាំមើលតែពេលឃ្លាតគ្នាណាតាំងនឹកគ្នាហើយគេនឹង...
រំលងផុតទៅជាច្រើនថ្ងៃក៏ដល់ថ្ងៃកំណត់ដូចគ្នាវាជាថ្ងៃដែលថេយ៌ត្រូវទៅជប៉ុនហើយទៅយូរថែមទៀតផង   តែថាប៉ុន្មានថ្ងៃមកនេះថេយ៌នឹងជុងហ្គុកពួកគេមានទំនាក់ទំនងជាមួយគ្នាល្អណាស់មិនឈ្លោះគ្នារញ៉េរញ៉ៃដូចមុននោះទេ....
ត្រឹមតែមួយសប្ដាហ៍ក៏ធ្វើអោយពួកគេម្នាក់ៗត្រូវលាគ្នាទាំងអាល័យដែរទាំងដែលកាលពីមុនពួកគេរស់នៅជាមួយគ្នាជាងបីឆ្នាំមកហើយគឺមិនដែលបែបនឹងទេ
" ខ្ញុំត្រូវទៅហើយលោកថែរខ្លួនផង!!" ថេយ៉ុង
" ហឹមម!!" ជុងហ្គុកនាយមិនមាត់បានត្រឹមតែក្រហឹមដើមក៎បន្តិច
" ពេលការងាររួច ខ្ញុំនឹងប្រញាប់មកវិញ ជុប៎ ខ្ញុំទៅហើយ!!" ថេយ៉ុងជម្ទើតជើងថើបមាត់នាយបន្តិចហើយក៏ឡើងឡានទៅ
" យើងនឹងចាំឯងមកវិញ!!" ជុងហ្គុក  យ៉ាពីរនាក់នេះមាត់មិនស្រឡាញ់ទេតែកុំអោយមើលកាយវិការមួយៗបារម្ភពីគ្នាសម្រើណាស់
" ហេតុអី វាលោតញាប់ម្លេះ!!" ជុងហ្គុកនាយយកដៃមកស្ទាប់ទ្រូវខាងឆ្វេងគឺថាវាលោតញាប់ណាស់ស្ទឺរតែមិនអាចគណនាបាននោះទេ
ជុងហ្គុកនាយក៏បានដើរទៅឡានហើយបើកចេញទៅក្រុមហ៊ុនបាត់ទៅ   មាត់មិនស្រឡាញ់តែពេលបែកពីគេពិបាកចិត្តនឹកគេមិនចង់អោយគេទៅយ៉ាប់ហាស់ប្រុសហ្គុក...
# ក្រុមហ៊ុនចន
" ចៅហ្វាយមកវិញហើយមែនទេ ចៅហ្វាយដឹងទេថាចៅហ្វាយមិននៅប៉ុន្មានម៉ោងនេះខ្ញុំស្ទឺរស្ទះដង្ហើមទៅហើយព្រោះតែ-!!" នាយវីន
" បងជុងហ្គុក!!" សុីងជូនាងក៏ដើរមកអោបដៃរបស់នាយដោយធ្វើចរិកញិកញក់ទៀតផង   មុននេះមិនប្រាប់ក៏ដឹងថានាយវីនស្ទឺរដាច់ដង្ហើមព្រោះអីក៏ព្រោះតែស្រីជើងល្អម្នាក់នេះនឹងហើយ
" លែងដៃខ្ញុំទៅ!!" ជុងហ្គុកបេះដៃនាងចេញទាំងទឹកមុខរាបស្មើរហាក់មិនចង់អោយនាងមកធ្វើបែបនេះនោះទេ
" នេះ ជុងបងនិយាយ ខ្ញុំ មែនទេ ហេតុអីទៅ ជុង!!" សុីងជូ
" នាង មាន មើលចរិក នាង រាល់ថ្ងៃនេះទេ ថាវាពិបាកពិនណានាង ចាក់ទុកខ្ញុំជាកូននាងមែនទេ រាល់ថ្ងៃនេះ ហេតុអីខ្ញុំត្រូវស្ដាប់តាមនាង ហេតុអីខ្ញុំត្រូវធ្វើ តាមនាងបញ្ចារខ្ញុំ!!" ជុងហ្គុក  កំពុងអារម្មណ៍មិនល្អផងមកប៉ះស្រីស្រស់ញិកញក់ទៀតធុញតែម្ដងនាយនៅជាមួយថេយ៌គេមិនដែលថាញិកញក់ដាក់នាយម្ដងណាផង
" ជុង ហុឹក បងថាអោយអូនមែនទេ ហឹកៗ អូនមិនសុខចិត្តទេ!!" សុីងជូទម្រាំជើងទាំងមិនសុខចិត្តដែលនាយធ្វើបែបនេះតែគិតថាជុងហ្គុកនាយខ្វល់ហីចរិកមិនបានពិនថេយ៌ផងយូរទៅគួរអោយធុញណាស់តើនៀក...
" បានហើយ!!" ជុងហ្គុកនាយតម្លើងសំឡេងធំជាងមុនបន្តិចព្រោះតែនាយធុញពេញទំហឹងហើយពេលនេះមិនមែនធុញធម្មតាទេគឺធុញខ្លាំងតែម្ដង
" ហឹកៗ អូនស្អប់បង!!" សុីងជូនាងនិយាយហើយក៏រត់ចេញទៅបាត់ទៅគិតហីថាជុងហ្គុកនាយឃាត់ហ៎ say no មុនហើយបាតមនុស្សកំពុងសេដ
" ចៅហ្វាយមានអ្វីមែនទេ!!" នាយវីន
" ប្រពន្ធរត់ចោលហើយយ៉ាងមិច!!" ជុងហ្គុក
" ហាសស៎ នេះខ្ញុំស្ដាប់ច្រឡំទេដឹង!!" នាយវីន
" អាឡប់ អើយ ហុឺយ ថ្ងៃនេះទៅរកអ្នកមកធ្វើការនៅផ្ទះមក!!" ជុងហ្គុក
" ត្រូវការផ្នែកណាខ្លះចៅហ្វាយ!!" នាយវីន
" តិចតួចបានហើយ មេផ្ទះម្នាក់ អ្នកថែរសួនបីនាក់ អ្នកសម្អាតផ្ទះបីនាក់ ហើយអ្នកសន្តិសុខយាមផ្ទះពីរនាក់ នឹងយកអ្នកបម្រើប្រុសស្រីដប់នាក់បន្ថែមទៀត!!" ជុងហ្គុកនាយនិយាយចប់ក៏គាំងតែម្ដងមិនមែនតែនាយទេសូម្បីតែនាយវីនក៏ចឹងដែរ
" នេះតិចតួចបំផុតហើយមែនទេចៅហ្វាយ!!" នាយវីន ហឹសៗនេះតិចតួចហេស៎បើរាប់ទៅក្នុងមួយខែៗមិនមែនអស់តិចទេដែលត្រូវចំណាយថ្លៃជួលពួកគេនោះ
" ឯងទៅបានហើយ!!" ជុងហ្គុក
" បាតចៅហ្វាយ!!" នាយវីននាយក៏ដើរចេញទៅបាត់ទៅនឹងទៅព្រីនក្រដាសរើសអ្នកថែរសួរមេផ្ទះអីតាមបញ្ចាររបស់ជុងហ្គុក
"នេះ រាល់ដង គេធ្វើវាទាំងអស់ មែនទេ គេមិនហត់ទេមែនទេហេតុអីយើងដែលលឺគេនិយាយអីសោះ!!" ជុងហ្គុកនាយក៏គិតដល់ថេយ៌ដែលតែងតែធ្វើកិច្ចការទាំងនេះដោយខ្លួនឯងហើយក៏មិនដែលរអ៊ូថាហត់ដែរ គួរយល់ហើយថាប្រពន្ធល្អពិនណាជួយកត់បន្ថយការចំណាយលុយហើយនៅធ្វើកិច្ចការជាច្រើនទៀតមិនរអូ៊របន្តិច
" តុកតុកៗៗ "
" អ្នកណា!!" ជុងហ្គុកនាយសួរទៅអ្នកដែលគោះទ្វានោះទាំងដែលទឹកមុខនាយវិញមិនបាច់និយាយ
" គឺអូន!!" គ្រីតា  នាងក៏បើកទ្វាចូលមកហើយក៏ញញឹមញញែមដើរកាចរាងទៅរកនាយ
" បងកើតអ្វីមែនទេទើបទឹកមុខមិនស្រស់បែបនេះ!!" គ្រីតា
" គ្មានទេ!!" ជុងហ្គុក
" ត្រូវការអោយអូនជួយធ្វើអោយអារម្មណ៍ល្អដែរទេ!!" គ្រីតា នាងនិយាយទាំងយកដៃទៅអង្អែលទ្រូងនាយចុះឡើង
" ក្រាក៎ "
" នាងជាអ្នកណា!??" សុីងជូ ស្មាន់តែខ្លាំងតាមពិតមកវិញដដែលសោះគិតទៅណ៎    ហុឹមមខ្ចិលបង្ហើយទុកអោយអ្នកអានចុះ
" ហើយចុះនាងជាអ្នកណាបានជាគ្មានសុជីវះធម៌បែបនេះចូលមកមិនចេះគោះទ្វា!!" គ្រីតា
" យើងជាសង្សារបងជុងហ្គុក!!" សុីងជូ
" យើងទេដែលជាសង្សារបងជុងហ្គុកនាយត្រឹមជាស្រីគាត់យកមកកំដរប៉ុណ្ណោះ!!" គ្រីតា
" នេះនាង បងជុងមើលនាយចុះ!!" សុីងជូ
" បងជុងមើលនាងចុះ អ៊ែកគួរអោយជ្រេញស្រីអីមាយាម្លេះ!!" គ្រីតា អួយ៎កណ្ដាលមុខតែម្ដងហើយនេះបើមិនស្វាងទៀតមិនដឹងមុខក្រាស់យ៉ាងណាទេ
" បានហើយឈប់ទាំងពីរនឹងទៅ!!" ជុងហ្គុកនាយក៏និយាយឡើងធ្វើអោយពួកនាងទាំងពីរស្ងាត់មាត់មិនអានធ្វើអ្វីបានក្រៅពីឈរសម្លក់មុខគ្នា
" ចង់ឈ្លោះ ទៅក្រៅខ្ញុំ ត្រូធ្វើការ!!" ជុងហ្គុក
" ជុង \\ នេះបង " ពួកនាងទាំងពីរបានត្រឹមតែខាំមាត់ដើរចេញទៅវិញទាំងមិនសុខចិត្តម្នក់ៗដើរចេញទៅវិញដោយខឹងរាងខ្លួន
" ហុឺយ ធុញ!!" ជុងហ្គុកនាយដកដង្ហើមធំទាំងក្នុងអារម្មណ៍ពិតជាធុញធប់ នេះប្រពន្ធទើបតែទៅសោះក៏បែបនេះទៅហើយចុះទម្រាំតែគេនៅយូរទៀតនោះតើវានឹងធ្វើអោយនាយទៅជាយ៉ាងណាទៅ
*Skip
___________________

❤️គំនួចស្នេហ៍ភរិយា💫( ចប់ ✅)Where stories live. Discover now